backup og meta

ក្មេងក៏ចេះពុលឡានដែរ ប៉ុន្មាននេះជាសញ្ញាពុលឡាន និងវិធីដោះស្រាយ

ក្មេងក៏ចេះពុលឡានដែរ ប៉ុន្មាននេះជាសញ្ញាពុលឡាន និងវិធីដោះស្រាយ

ទារក​ពុល​ឡាន អាច​ជា​បញ្ហា​មួយ​ដែល​ម៉ាក់​ប៉ា​មិន​សូវ​ឮ​ញឹក​ញាប់​ប៉ុន្មាន​ទេ ប៉ុន្តែ​ទារក​មួយ​ចំនួន​អាច​ពុល​ ពេល​កំពុង​ជិះ​ឡាន​មើល​ទេសភាព​ខាង​ក្រៅ​។ រាល់​ពេល​ពុល​ឡាន ទារក​ខ្លះ​ចេញ​សញ្ញា​ឲ្យ​ម៉ាក់​ប៉ា​ដឹង ខ្លះ​ទៀត​មិន​មាន​សញ្ញា​ថា​អា​អូន​កំពុង​ពុល​ឡាន​ទេ ហេតុ​នេះ​ហើយ ម៉ាក់​ប៉ា​ត្រូវ​ចេះ​តាម​ដាន​សម្គាល់​មើល​សញ្ញា​ដោយ​ខ្លួន​ឯង ចៀស​វាង​ក្នុង​ខ្លួន​កូន​ធ្វើ​ទុក្ខ។

​មិន​ច្បាស់​ទេ​ថា ​ហេតុ​អី​បាន​ជា​បញ្ហា​ពុល​ឡាន​ប៉ះពាល់​ដល់​ទារក និង​កុមារ​មួយ​ចំនួន ពិសេស​កុមារ​អាយុ​ពី ២ ទៅ ១២ ឆ្នាំ​ងាយ​នឹង​ទទួល​រង​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់។ ខាង​ក្រោម​នេះ​ជា​រោគ​សញ្ញា​ដែល​ទារក និង​កុមារ​ពុល​ឡាន​តែង​បង្ហាញ​ដូច​ជា៖

  • ​ចង្អោរ
  • ក្អួត
  • បែក​ញើស
  • វិល​មុខ
  • ឈឺ​ក្បាល
  • ល្ហិតល្ហៃ
  • មុខ​មាត់​ស្លេក
  • ហៀរ​ទឹក​មាត់។ល។

ដោយសារ​តែ​ទារក និង​កុមារ​ទើប​តែ​ជិះ​រថយន្ត រាងកាយ​របស់​ពួក​គេ​អាច​ស៊ាំ​នឹង​ចលនា​ឡាន​ពេល​ជិះ​យូរ​ៗទៅ ហើយ​បញ្ហា​ពុល​ឡាន​អាច​បាត់​ទៅ​វិញ​ដោយ​ឯកឯង។ យ៉ាង​ណា​មិញ ក្នុង​ករណី​ដែល​អា​អូន​មិន​ទាំ​ស៊ាំ​នឹង​ការ​ជិះ​ឡាន ម៉ាក់​ប៉ា​អាច​ដោះ​ស្រាយ​បញ្ហា​ទារក​ពុល​ឡាន​បាន​តាម​តិចនិក​ខាង​ក្រោម​នេះ៖

ទារក​ពុល​ឡាន

[embed-health-tool-baby-poop-tool]

– ផ្ដល់​អាហារ​សម្រន់​ស្រាល​ៗ​ឲ្យ​កូន​ញ៉ាំ​មុន​ឡើង​ឡាន ចៀសវាង​អាហារ ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាស៊ីដ​ខ្ពស់ (ទឹក​ផ្លែឈើ និង​ភេសជ្ជៈ​ជូរ​ៗ)។ អាហារ​ល្អ​ៗ ដែល​ត្រូវ​បរិភោគ​រួម​មាន oatmeals នំប៉័ង និង​ចេក​ជា​ដើម។

– ព្យាយាម​បង្វែរ​អារម្មណ៍​កូន​ឲ្យ​ឆ្ងាយ​ពី​អារម្មណ៍​ដ៏​មិន​ស្រួល​ខ្លួន​ដោយ​ការ​ស្ដាប់​វិទ្យុ និយាយ ឬ​ច្រៀង​លេង

– ឲ្យ​កូន​សម្លឹង​មើល​ទេសភាព​ខាង​ក្រៅ​ឡាន កុំ​ឲ្យ​កូន​លេង​ហ្គេម ឬ​ឱន​មើល​ទូរស័ព្ទ​ក្នុង​ឡាន

– ប្រសិន​បើ​តិចនិក​ខាង​លើ​មិន​ដំណើរ​ការ គួរ​ឈប់​ឡាន​មួយ​រយៈ​សិន ហើយ​ឲ្យ​កូន​គេង​ខ្លួន​ឲ្យ​ត្រង់ បើ​អាច​យក​កន្សែង​ត្រជាក់​ៗ​ស្អំ​ក្បាល​កូន​កាន់​តែ​ល្អ។​

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What causes car sickness in children and how can I prevent it? https://www.mayoclinic.org/healthy-lifestyle/childrens-health/expert-answers/car-sickness-in-children/faq-20057876

Motion sickness: how to help your child https://www.thechildren.com/health-info/conditions-and-illnesses/motion-sickness-how-help-your-child

Child carsickness: what is it and how do you treat it? https://www.bundoo.com/articles/child-carsickness-what-is-it-and-how-do-you-treat-it/

កំណែ​ប្រែបច្ចុប្បន្ន

11/04/2023

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 11, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម