backup og meta

កូនអាយុក្រោម ៦ខែឈឺ ម៉ាក់ៗ​គួរ​ដឹង​តិចនិកថែទាំទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 02, 2021

    កូនអាយុក្រោម ៦ខែឈឺ ម៉ាក់ៗ​គួរ​ដឹង​តិចនិកថែទាំទាំងនេះ

    បើ​និយាយ​ពី​រឿង​ឈឺ គ្មាន​អ្នក​ណា​ងាយ​ឈឺ​ជាង​កូន​ក្មេង​នោះ​ទេ ងាកៗ​ក្ដៅ​ខ្លួន ងាកៗ​ហៀរ​សម្បោរ នេះ​ក៏​ព្រោះ​តែ​ក្មេង​មាន​​ប្រព័ន្ធ​ការពារ​រាងកាយ​មិន​រឹង​ម៉ាំ​ដូច​យើង​មនុស្ស​ធំ​ពេញ​វ័យ​ទេ។ ជា​ទូទៅ ពេល​ដែល​កូន​ឈឺ ម៉ាក់​ប៉ាក៏​ពិបាក​​មើល​ថែ​ទាំ​កូនដែរ ព្រោះត្រូវ​ចំណាយ​ពេល​រកស៊ី​ផង ត្រូវ​ខ្វល់​ខ្វាយ​ពី​សុខភាព​កូន​ទៀត ពិសេស​គឺ​កូន​អាយុ​ក្រោម ៦​ខែ​តែ​ម្ដង។

    ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុច​ត្រង់​នះ

    ជុំ​វិញ​បញ្ហា​ថែ​ទាំ​កូន​អាយុ​ក្រោម ៦ខែ​ពេល​ឈឺ ក្រសួង​សុខាភិបាល បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា ត្រូវ​ឲ្យ​ទារក​បៅ​ដោះ​ម្ដាយ​ឲ្យ​បាន​ញឹក​ញាប់​ជាង​ធម្មតា​អំឡុង​ពេល​ឈឺ និង​ពេល​ទើប​ងើប​ពី​ឈឺ​ដូច​ជា​ជំងឺ​រាក​ជាដើម។ ការ​បំបៅ​ដោះ​កូន​ឲ្យ​បាន​ញឹក​ញាប់ អាច​កាត់​បន្ថយ​ជំងឺ​រាក​ធ្ងន់ធ្ងរ ហើយ​វា​ជួយ​ការពារ​បញ្ហា​ខ្សោះ​ជាតិ​ទឹក បញ្ហា​កង្វះ​អាហារូបត្ថម្ភ និង​ជួយ​បំពេញ​ជាតិ​ទឹក​ក្នុង​ខ្លួនកូន​ផង​​ដែរ។

    ក្នុង​ករណី​កូន​ឈឺ​រហូត​ជួប​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ខ្លាំង ទារក​អាច​ចេញ​សញ្ញា​ដូច​ជា ភ្នែក​ខូង បបូរមាត់ និង​អណ្ដាត​ស្ងួត និង​ទារក​មិន​នោម។ បន្ថែម​ពី​នេះ កង្វះ​អាហារូបត្ថម្ភ​ក៏​ចោទ​ជា​បញ្ហា​ធំ​មួយ​ដល់​ការ​លូតលាស់​ទាំង​រាងកាយ និង​ប្រព័ន្ធ​សរសៃ​ប្រសាទ​របស់​ក្មេង​ដែរ។

    ជួន​កាល ម៉ាក់ៗ ត្រូវ​បាន​គេ​ណែ​នាំ​ឲ្យ​បំបៅ​ដោះ​កូន​តិច​តួច​នៅ​ពេល​ដែល​ទារក​មាន​ជំងឺ​រាក ប៉ុន្តែ​ក្រសួង​សុខាភិបាល​បដិសេធ​ទាំង​ស្រុង​ថា ការ​ណែ​នាំ​បែប​នេះ​គឺ​ខុស​ស្រឡះ។ ទារក​ដែល​ឈឺ គឺ​ត្រូវ​ការ​ចាំ​បាច់​ក្នុង​ការ​បំបៅ​ដោះ​ម្ដាយ​ឲ្យ​បាន​ច្រើន​ទើប​ល្អ ព្រោះ​ទឹក​ដោះ​ម្ដាយ​មាន​សារជាតិ​ចិញ្ចឹម​គ្រប់​គ្រាន់​ងាយស្រួល​ក្នុង​ការ​រំលាយ ហើយ​ជួយ​ទារក​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ និង​ការ​បង្ក​រោគ​ផ្សេងៗ។

    ក្រសួង​សុខាភិបាល បញ្ជាក់​បន្ថែម​ថា ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ អាច​ធ្វើ​ឲ្យ​ទារក​ដែល​មាន​អារម្មណ៍​អាប់អួ ​អាច​ប្រែ​ជាសប្បាយ​រីករាយ​ក្នុង​ចិត្ត​បាន។ នៅ​ក្នុង​ករណី​ដែល​ទារក​មាន​ជំងឺ​រាក​ធ្ងន់ធ្ងរ ដូចជា​បង្ហាញ​នូវ​សញ្ញា​គ្រោះ​ថ្នាក់ ម៉ាក់​ប៉ា​គួរ​នាំ​កូន​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ និង​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​កូន​ឲ្យ​បាន​ល្អ​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ។​

    ថែ​ទាំ​កូន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 02, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម