ប៉ាម៉ាក់ថ្មីថ្មោងតែងមានកង្វល់ ក៏ដូចជាចម្ងល់ច្រើនទាក់ទងនឹងការចិញ្ចឹមបីបាច់កូនជាទីស្រលាញ់ ដើម្បីធ្វើយ៉ាងណាឲ្យកូនទទួលបានភាពកក់ក្ដៅ និងការថែទាំដ៏ល្អបំផុតតាមដែលអាចធ្វើទៅបាន។ ពិតណាស់ ភារកិច្ចមួយនេះមិនមែនជារឿងងាយស្រួលនោះទេ ហើយក៏ទាមទារឲ្យប៉ាម៉ាក់អត់ធ្មត់ខ្លាំងផងដែរ។ យ៉ាងណាមិញ ដើម្បីបញ្ចៀសកំហុសឆ្គងទូទៅ ក៏ដូចជាចម្ងល់ផ្សេងៗ ប៉ាម៉ាក់អាចអនុវត្តតាមតិចនិកទាំង ៥នេះ។
អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ
១. កុំធ្វើឲ្យកូនងាយប្រតិបត្តិនឹងសំឡេងពេលកំពុងគេង
ជាទូទៅ ប៉ាម៉ាក់តែងតែព្យាយាមស្ងៀមស្ងាត់បំផុត ដើម្បីធានាថាកូនគេងលក់ស្រួល និងប្រកបដោយផាសុកភាព។ ប៉ុន្តែ ជាក់ស្ដែងបើកូនមានទម្លាប់គេងដោយមិនឮសំឡេងអ្វីទាំងអស់នោះ វានឹងធ្វើឲ្យកូនពិបាកគេងនៅពេលដែលមានសំឡេងអ្វីមួយរំខាននៅពេលក្រោយ។ ហេតុនេះហើយ ប៉ាម៉ាក់ គប្បីផ្ដល់បរិយាកាសធម្មតានៅពេលដែលកូនគេង ទើបជាការប្រសើរ។
២. កុំបង្ខំឲ្យកូនបៅ
ទារកមានអារម្មណ៍ប្រែប្រួលច្រើន។ ទោះបីជាពេលខ្លះ ប៉ាម៉ាក់អាចភ្ញាក់ផ្អើលនៅពេលឃើញកូនញ៉ាំតិចតួចជ្រុល ប៉ុន្តែនេះជារឿងធម្មជាតិប៉ុណ្ណោះ។ ប្រសិនបើកូនរញ៉ាំរញ៉ូវនៅពេលញ៉ាំអាហារ ប៉ាម៉ាក់មិនគួរបង្ខំកូនឡើយ ហើយក្នុងករណីដែលបញ្ហានេះនៅតែបន្តជាច្រើនថ្ងៃ ចូរពិគ្រោះជាមួយនឹងគ្រូពេទ្យកុមារ។
៣. គេងនៅពេលកូនគេងលក់
ម៉ាក់ៗជាច្រើនតែងតែត្អូញត្អែរអំពីការមិនបានគេងនៅពេលយប់។ ពិតណាស់ ទារកមិនអាចផ្លាស់ប្ដូរទម្លាប់គេងរបស់ខ្លួនបានទេ ប៉ុន្តែប៉ាម៉ាក់អាចធ្វើបាន។ ដូចនេះ ប៉ាម៉ាក់គប្បីគេងនៅពេលដែលកូនគេងលក់ ដើម្បីបង្ការបញ្ហាហត់នឿយ និងអស់កម្លាំងគ្រប់ពេលវេលា។
៤. យល់ដឹងពីការអភិវឌ្ឍរបស់ទារក
ទារកនឹងធំធាត់យ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានខែប៉ុណ្ណោះ ហើយកូននឹងចាប់ផ្ដើមធ្វើសកម្មភាពដោយខ្លួនឯង។ រាងកាយរបស់ទារក នឹងមានការប្រែប្រួល ហើយក៏ជះឥទ្ធិពលដល់អារម្មណ៍អាអូន ក៏ដូចជាសុខភាពផងដែរ។ បើប៉ាម៉ាក់បានដឹងពីការអភិវឌ្ឍ និងសញ្ញាទាំងនោះរបស់ទារក ប៉ាម៉ាក់អាចនឹងមើលថែទាំកូនកាន់តែប្រសើរជាងមុន។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៥. កុំភ័យស្លន់ស្លោនៅពេលកូនយំ
ប៉ាម៉ាក់ច្រើនតែបារម្ភខ្លាំងនៅពេលដែលឃើញទារកយំ ប៉ុន្តែទង្វើនេះគ្រាន់តែជាវិធីក្នុងការទំនាក់ទំនងរបស់ទារកប៉ុណ្ណោះ ហើយវាក៏មិនមានន័យថាកូនកំពុងតែឈឺចាប់នោះដែរ។ ហេតុនេះហើយ ប៉ាម៉ាក់គប្បីស្វែងយល់ពីសញ្ញានេះ ក៏ដូចជាលួងលោម និងឱបកូន នៅពេលដែលកូនយំ។
[embed-health-tool-vaccination-tool]