តុក្កតាគឺជាអំណោយដ៏គួរឱ្យស្រឡាញ់ដែលប៉ាម៉ាក់ចូលចិត្តទិញឱ្យកូនតូច ឯកូនតូចៗក៏ចូលចិត្ត និងស្រឡាញ់តុក្កតាណាស់ដែរ។ ប៉ុន្តែការដាក់អាអូនគេងក្បែរតុក្កតា ឬការដាក់តុក្កតាក្នុងអង្រឹងគេងរបស់អាចបង្កគ្រោះថ្នាក់ដល់កូន បើកូននៅវ័យតូចពេក។ តើការដាក់អាអូនគេងក្បែរតុក្កតា ឬការដាក់តុក្កតាក្នុងអង្រឹងគេងរបស់អាអូនអាចបង្កគ្រោះថ្នាក់អ្វីខ្លះដល់អាអូន ហើយពេលណាទើបអាចឱ្យអាអូនគេងក្បែរ ឬឱបតុក្កតាបាន?
សមាគមនសុខភាពកុមារអាមេរិក AAP បានណែនាំថា ប៉ាម៉ាក់មិនត្រូវដាក់ប្រដាប់ប្រដាក្មេងលេងដូចជាតុក្កដា ចង្រ្កង់ជាដើម ឬរបស់របរមិនចាំបាច់ក្នុងអង្រឹង ឬកន្លែងគេងរបស់ទារកឡើយ ព្រោះអាចរារាំងដល់ការដកដង្ហើមរបស់ទារកដរាបណាទារកមិនទាន់ដល់អាយុ ១២ ខែ។
ប្រដាប់ប្រដាទាំងនេះអាចបង្កើនហានិភ័យធ្វើឱ្យទារកថប់ដង្ហើម និងមានជំងឺស្លាប់ភ្លាមៗ (SIDS) ដែលជាមូលហេតុចម្បងនៃការស្លាប់របស់ទារកអាយុពី ១ ខែដល់ ១ ឆ្នាំ។
លើសពីនេះទៅទៀត ប្រដាប់ប្រដាទាំងនេះអាចប្រមូលផ្តុំធូលី ដែលអាចបណ្តាលឱ្យទារកមានបញ្ហាក្នុងការដកដង្ហើម ជាពិសេសទារកដែលមានជំងឺហឺត។
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ហានិភ័យនៃជំងឺស្លាប់ភ្លាមៗរបស់ទារកនឹងធ្លាក់ចុះខ្លាំង នៅក្រោយពេលទារកមានអាយុ ១ឆ្នាំឡើង។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញជាច្រើនបានណែនាំថា ប៉ាម៉ាក់ត្រូវរង់ចាំយ៉ាងហោចណាស់ដល់ទារកមានអាយុ ២ឆ្នាំ ទើបអាចឱ្យកូនគេងជាមួយតុក្កតាបាន។
តុក្កតាមានប្រយោជន៍ដល់ការលូតលាស់របស់ក្មេងតូចៗដែលទើបនឹងចេះដើរតេះតះណាស់ ព្រោះអាអូននឹងមានដៃគូកំដរ។ ម្យ៉ាងទៀត ការគេងជាមួយ ឬគេងឱបតុក្កតាអាចជួយផ្តល់ភាពកក់ក្តៅ និងធ្វើឱ្យឆាប់គេងលក់ដោយសារក្មេងៗចូលចិត្តតុក្កតា។
ប្រសិនបើប៉ាម៉ាក់ដាក់អាអូនគេងជាមួយតុក្កតា ប៉ាម៉ាក់គួរជ្រើសរើសតុក្កតាណាដែលគ្មានឡេវ បូ ភ្នែក (មានគ្រាប់ភ្នែកលៀនចេញក្រៅ) ច្រមុះ (មានគ្រាប់ច្រមុះលៀនចេញក្រៅ) ឬមានវត្ថុតូចៗដែលអាចដោះបាន ដោយសារពេលអាយុ ២ខួប អាអូនដុះធ្មេញហើយ និងអាចខាំរបស់តូចៗទាំងនេះដោយសារភាពរពឹស ឬរមាស់ធ្មេញ និងអាចបណ្តាលឱ្យអាអូនស្លាក់បាន។
តុក្កតាដែលស័ក្តិសមសម្រាប់អាអូនគឺតុក្កតាដែលតូចល្មមសមនឹងមាឌ និងកម្ពស់របស់អាអូន ហើយមានទម្ងន់ស្រាលដែលកូនអាចលើកឱប ឬកាន់បានស្រួល ព្រោះបើធំពេកក៏អាចបិទមុខ ឬច្រមុះកូនដែរ។
អានបន្ថែម៖
- តិចនិកបំបៅដោះកូន សម្រាប់ស្រីៗមានកូនភ្លោះ
- ត្រូវបំបៅដោះកូនឲ្យបានប៉ុន្មានខែ ទើបសុខភាពកូនល្អ?
- កូនទើបកើត គួរបំបៅដោះប៉ុន្មានដងក្នុងមួយថ្ងៃ?
- មានជំងឺទឹកនោមផ្អែមប្រភេទ១ គួរដឹងអ្វីខ្លះពីការបំបៅដោះកូន?
- កំពុងបំបៅដោះកូន ស្រីៗអាចមានផ្ទៃពោះទៀតអត់?
[embed-health-tool-vaccination-tool]