backup og meta

អស់កង្វល់រឿងអាអូនរោលខោទឹកនោម បើម៉ាក់ៗចេះតិចនិកទាំងនេះ

អស់កង្វល់រឿងអាអូនរោលខោទឹកនោម បើម៉ាក់ៗចេះតិចនិកទាំងនេះ

ទារកភាគច្រើនអាចរោលខោទឹកនោមដែលធ្វើឱ្យគូទ ក្រលៀន ឬប្រដាប់​ភេទឡើងក្រហម កន្ទួល ក្រហាយ និងឈឺ។ ការពារប្រសើរជាងព្យាបាល បើ​អ៊ីចឹងដើម្បីការពារអាអូនពីការរោលខោទឹកនោម ម៉ាក់ប៉ាគួរធ្វើម៉េច?

ភាគច្រើនអាអូនរោលខោទឹកនោមដោយសារក្នុងខោទឹកនោមមានសំណើមច្រើនពេក។ ដូច្នេះ ម៉ាក់ប៉ា​អាចថែទាំស្បែកអាអូនតាមវិធីសាស្រ្តដូចខាងក្រោម ដើម្បីចៀសវាងការ​រោលខោ​ទឹក​នោម។​

១. ប្តូរខោទឹកនោមឱ្យបានញឹកញាប់

ការស្លៀកខោទឹកនោមយូរធ្វើឱ្យស្បែកអាអូនសើមដោយសារទឹកនោម បូករួមនឹងការកកិត​ជាមួយ​ខោទឹកនោមទៀតងាយធ្វើឱ្យស្បែក​​រោលឡើងកន្ទួលរមាស់ និងរលាត់ស្បែកណាស់។ ដូច្នេះ​ម៉ាក់ប៉ាគួរប្តូរខោទឹកនោមឱ្យអាអូនរៀងរាល់ ២ ទៅ ៣ ម៉ោងម្តង។

២. លាងគូទឱ្យកូនភ្លាមៗបន្ទាប់ពីបត់ជើងធំរួច

ក្នុងលាមកមានមេរោគច្រើនដែលអាចធ្វើឱ្យស្បែកអាអូនឆ្លងមេរោគ រួចបណ្តាលឱ្យរលាក និងរោល ជាពិសេសពេលអាអូនរាកដោយសារញុំាអាហារដែលមានជាតិអាស៊ីដខ្ពស់ដូចជា ផ្លែឈើអម្បូរក្រូច ប៉េងប៉ោះទឹកប៉េងប៉ោះជាដើមដែលធ្វើឱ្យលាមកអាអូនមានជាតិអាស៊ីដច្រើន ហើយងាយ​ធ្វើឱ្យ​ស្បែក​រលាក។

៣. សម្អាតស្បែករាល់ពេលប្តូរខោទឹកនោម

រាល់ពេលប្តូរខោទឹកនោម ម៉ាក់ប៉ាគួរសម្អាតស្បែកអាអូនជាមួយ​ទឹក និងសាប៊ូ​មាន​ជាតិ​កាត់​ខ្សោយៗ​ដើម្បី​សម្អាតទឹកនោម និងកម្ចាត់មេរោគ។

បើម៉ាក់ប៉ាប្រើក្រដាសសើម ម៉ាក់ប៉ាគួរជ្រើសរើសក្រដាស​សើមដែលគ្មានជាតិអាកុល ឬគ្មានក្លិនក្រអូប។ បន្ទាប់មកផ្តិតស្បែកអាអូនថ្នមៗជាមួយកន្សែងពោះគោ និងទុកឱ្យស្បែកស្ងួតសិន ចាំស្លៀកខោទឹកនោមថ្មី។

ប្តូរខោទឹកនោម

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

៤. លាបគ្រីម ឬក្រមួនការពាររលាក

មុនពេកស្លៀកខោទឹកនោមថ្មីឱ្យអាអូន ម៉ាក់ប៉ាគួរលាបគ្រីម ឬក្រមួនការពាររលាកលើស្បែក​អាអូន​ដើម្បីការពារស្បែកអាអូនពីការកកិតជាមួយខោទឹកនោម និងការពារសំណើម។

ម៉ាក់ប៉ាគួរ​ជ្រើសរើស​គ្រីម ឬក្រមួនការពារ​រលាកដែលផ្សំពីសារធាតុ Zinc oxide និង petrolatum ដែលគ្មាន​ក្លិន​ក្រអូប។

[embed-health-tool-baby-poop-tool]

៥. ជ្រើសរើសខោទឹកនោមជក់ទឹកបានល្អ

ខោទឹកនោមដែលជក់ទឹកបានល្អអាចជួយការពារស្បែកអាអូនមិន​ឱ្យ​សើម និងធ្វើឱ្យស្បែក​ស្ងួតល្អ ដូច្នេះអាចកាត់បន្ថយការរោលជាមួយទឹកនោម និងអាចការពារស្បែកពីការឡើងកន្ទួល និងរលាត់​ដោយសារកកិតជាមួយខោទឹកនោម។

៦. ជ្រើសរើសខោទឹកនោមល្មមល្អ

ម៉ាក់ប៉ាគួរស្លៀកខោទឹកនោមដែលមិនតឹងពេក ឬធូរពេកឱ្យអាអូន ព្រោះខោទឹកនោមដែលតឹង​ពេក​ធ្វើឱ្យគ្មានខ្សល់ចេញចូលល្អ ហើយរឹតស្បែកអាអូន ឯខោទឹកនោមដែលធូរពេកអាច​ធ្វើឱ្យកកិត​ស្បែកនៅពេលកម្រើក ឬធ្វើចលនា។

ជាចុងក្រោយ ការរោលខោទឹកនោមក៏អាចកើតឡើងដោយសារការឆ្លងមេរោគដែរ ដូច្នេះ​ម៉ាក់ប៉ា​គួរ​លាងសម្អាតដៃមុន និងក្រោយពេលប្តូរខោទឹកនោមឱ្យអាអូន​ដើម្បីចៀសវាង​ចម្លង​មេរោគ​ ហើយពេលសម្អាតគូទ និងប្រដាប់ភេទឱ្យអាអូន ម៉ាក់ប៉ាគួរលាង ឬជូតពីមុខទៅក្រោយ​ចៀសវាង​ចម្លងមេរោគពីគូទចូលផ្លូវទឹកនោមអាអូនតាមរយៈប្រដាប់ភេទ។

អត្ថបទគួរអាន៖

ចំណុចសំខាន់

ម៉ាក់ប៉ា​អាចថែទាំស្បែកអាអូនតាមវិធីសាស្រ្តដូចខាងក្រោម ដើម្បី​ចៀសវាង​រោលខោ​ទឹក​នោម៖
  • ប្តូរខោទឹកនោមឱ្យបានញឹកញាប់
  • លាងគូទឱ្យអាអូនភ្លាមបន្ទាប់ពីបត់ជើងធំរួច
  • សម្អាតស្បែកអាអូនរាល់ពេលប្តូរខោទឹកនោម
  • លាបគ្រីម ឬក្រមួនការពាររលាក
  • ជ្រើសរើសខោទឹកនោមដែលជក់ទឹកបានល្អ
  • ជ្រើសរើសខោទឹកនោមដែលល្មមល្អ

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Diaper Dermatitis
https://www.hopkinsmedicine.org/health/conditions-and-diseases/diaper-dermatitis

Diaper Rash
https://familydoctor.org/condition/diaper-rash/

Diapering Your Baby
https://kidshealth.org/en/parents/diapering.html

Diaper Rash
https://www.nationwidechildrens.org/conditions/diaper-dermatitis-diaper-rash

Common Diaper Rashes & Treatments
https://www.healthychildren.org/English/ages-stages/baby/diapers-clothing/Pages/Diaper-Rash.aspx

Nappy rash
https://www.pregnancybirthbaby.org.au/nappy-rash

កំណែ​ប្រែបច្ចុប្បន្ន

29/08/2023

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ស្លៀក​ខោទឹកនោមឲ្យកូនមើលទៅស្រួល តែត្រូវដឹងចំណុចតូចៗនេះ

ម៉ាក់ៗទម្លាប់ចាក់ម្សៅក្នុងខោទឹកនោម មិនត្រឹមមិនជួយសម្រួលការរលាក មានតែលើសដើម


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Aug 29, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម