backup og meta

ស្បែក​អាអូន​មាន​បញ្ហា ប៉ាម៉ា់ក់គួរដឹងពីចំណុចទាំងនេះ

ស្បែក​អាអូន​មាន​បញ្ហា ប៉ាម៉ា់ក់គួរដឹងពីចំណុចទាំងនេះ

ក្រោយ​សម្រាល​ចេញ​ពី​​ផ្ទៃម្តាយ ស្បែក​បេប៊ី​មាន​សភាព​ស្ដើង​ខ្លាំង ងាយ​ជួប​ប្រទះ​បញ្ហាផ្សេងៗ ដូចជា រោល កន្ទួល រមាស់ កន្ទាលត្រអាក ឬ​ជំងឺមុន ជាដើម។ បម្រែបម្រួលអ័រម៉ូន​ម៉ាក់ៗ អំឡុង​ពេលពពោះ ជា​ផលហេតុ​នាំឲ្យ​ស្បែក​អាអូន អាចមានមុន ២-៣ គ្រាប់ ក្រោយ​សម្រាល។

ខាងក្រោម​នេះ ជា​វិធីសាស្ត្រ​ព្យាបាល និង​ថែរក្សា​ស្បែកអូនៗ​ឲ្យ​ស្រស់​ស្អាត និង​ភ្លឺ​រលោង៖

១- វិធីព្យាបាលមុនលើស្បែក

ជាធម្មតា​ជំងឺមុន​លើ​ស្បែក​ក្មេងៗ នឹង​បាត់​ទៅវិញ​ដោយ​ឯក​ឯង​មិន​ចាំបាច់​ព្យាបាល​ទេ ប៉ុន្តែ​ម៉ាក់ៗ​គួរ​ទុក​មុខ​របស់​មុន​ទាំងនោះ​ឲ្យ​នៅ​ស្ងួត​ជានិច្ច ចៀសវាង​ញេច ព្រោះ​អាច​នឹង​​បង្ក​ឲ្យ​មាន​ស្នាម។

ក្នុង​ករណី​ជំងឺ​មុន អាអូន​មិន​បាត់​ទៅ​វិញ ឬ​កាន់​តែ​ធ្ងន់ធ្ងរ ប្រញាប់​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​ឲ្យ​កាន់តែ​ច្បាស់លាស់ ព្រោះ​ស្ថានភាព​នេះ អូនៗ​អាច​នឹង​មាន​ជំងឺ​សើស្បែក​ណាមួយ ជា​ពិសេសជំងឺ “ត្រអក” តែម្តង។

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

២- ដឹងពីសុវត្ថិភាព

ភាគ​ច្រើន ផលិត​ផល​ថែរក្សា​ស្បែក​ក្មេង មាន​ផ្ទុក​សារធាតុ​គីមី​អាច​បង្កឲ្យ​ស្បែក​អូនៗ​ងាយ​រង​ប្រតិកម្ម។ លើសពីនេះ លទ្ធផល​ស្រាវជ្រាវ​មួយ​ចំនួន​បង្ហាញ​ថា សារធាតុ​មួយចំនួន​ដែល​ជា​ធាតុផ្សំ​ក្នុង​ផលិតផល​ប្រភេទនេះ ដូចជា សារធាតុ Parabens, Phthalates (DBP) សារធាតុ Dimethylphthalate (DMP) និង​សារធាតុ Diethyl phthalate (DEP) ជាដើម អាច​បង្ក​ឲ្យ​ប៉ះពាល់​កម្រិត​បរិមាណ​អ័រម៉ូន​ក្នុង​ឈាម បណ្ដាល​ឲ្យ​ការ​លូតលាស់​បេប៊ី​មិន​ប្រក្រតី។

អត្ថបទគួរអាន៖

៣- ផលិតផលគួរប្រើ

ដើម្បី​បញ្ចៀស​ប្រតិកម្ម​ផ្សេងៗ​លើ​ស្បែក​អូនៗ ម៉ាក់ៗ​គប្បី​ប្រើប្រាស់​ផលិតផល​មាន​សារធាតុ​គីមី​តិចតួច​បំផុត ដូចជា៖

– សាប៊ូធម្មតា៖ ទោះជា​សាប៊ូ​ធម្មតា​មាន​ប្រតិកម្ម​តិចតួច​លើ​ស្បែក​អាអូន (ទារក) ប៉ុន្តែ​ការងូតទឹក​មិន​ត្រូវ​ប្រើ​សាប៊ូ​ច្រើន​ពេក​ទេ ហើយ​មិន​គួរ​ប្រើ​សាប៊ូ​ពេល​ងូតទឹក​​ឲ្យ​អាអូន​ញឹកញាប់​ពេក​ដែរ គួរ​ប្រើ​ ២-៣ ដង/សប្តាហ៍ គ្រប់គ្រាន់​ហើយ ព្រោះ​ងូតទឹកប្រើ​សាប៊ូ​​ច្រើន​ដង​ពេក​អាច​បណ្ដាល​ឲ្យ​ស្បែក​អាអូន​ស្ងួត។

– គ្រឿងផ្សំពីធម្មជាតិ៖ គ្រប់ពេល​សម្រេច​ចិត្ត​ទិញ​ផលិត​ថែរក្សា​ស្បែក ក្មេង​ត្រូវ​ដឹង​ច្បាស់​ផលិត​ផល​ទាំងនោះ​ផ្សំឡើង​ពី​អ្វី គប្បី​ជ្រើសរើស​ផលិតផល​ផ្សំ​ពី​ប្រេង​ធម្មជាតិ​ប្រសើរ​ជាង ប៉ុន្តែ​បើទោះ​ជា​ផលិតផល​ទាំងនោះ​ផ្សំ​ពី​ប្រេង​ធម្មជាតិ ក៏​ប្រតិកម្ម​លើ​ស្បែក​អាអូន អាច​នឹង​កើតមាន​ដូច​គ្នា គ្រាន់តែ​ថា​ផលិតផល​ធម្មជាតិ​មាន​សុវត្ថិភាព​ជាង​ផលិតផល​ដទៃ​ប៉ុណ្ណោះ។

– ផលិតផលសាមញ្ញធម្មតា៖ ចៀសវាង​ប្រើប្រាស់​ផលិតផល​មាន​គ្រឿងផ្សំ​ច្រើន ព្រោះ​គ្រឿងផ្សំ​កាន់តែ​ច្រើន​អាច​បង្កឲ្យ​មាន​ប្រតិកម្ម​ស្បែក​កាន់​តែ​ច្រើន​ដូចគ្នា។

ចំណុចសំខាន់

កូន​កើត​មក​ភ្លាម​អាច​មាន​លេច​ចេញ​នូវ​មុន​ពីរ​បី​គ្រាប់​លើ​ខ្លួន តែប៉ាម៉ាក់​មិន​បាច់​បារម្ភ​ពេក​ទេ មុន​នេះ​អាច​នឹង​មិន​បាត់ទៅ​វិញ ហើយ​មិន​គួរ​ញេច​វា​នោះ​ដែរ​។ ដូច​គ្នា​ដែរ ស្បែក​របស់​កូន​ទើប​កើត​មាន​សភាព​ស្តើង​ខ្លាំង ការ​ប្រើ​ប្រាស់​សាប៊ូដុស​ខ្លួន​ឲ្យ​កូន​ក៏​ត្រូវ​មាន​ការ​ប្រយ័ត្ន​ខ្ពស់ ដើម្បី​កុំ​ឲ្យ​ស្បែក​កូន​មាន​ប្រតិកម្ម​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Taking Care of Baby’s Sensitive Skin. http://www.webmd.com/children/features/infant-skin#1 Accessed April 06, 2017

5 Tips for Baby’s Skin. http://www.parenting.com/article/baby-skin-tips Accessed April 06, 2017

How to care for your baby’s skin, hair, and nails  https://www.aad.org/public/everyday-care/skin-care-basics/care/baby-care-skin-hair-nails

 

កំណែ​ប្រែបច្ចុប្បន្ន

01/08/2023

អត្ថបទ​ដោយ Sao Solynet

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ស្បែកកូនតូចមានបញ្ហា ម៉ាក់ប៉ាគួរធ្វើតាមការណែនាំប៉ុន្មានយ៉ាងនេះ

ស្បែកកូនតូចមានបញ្ហា ម៉ាក់ប៉ាគួរធ្វើតាមការណែនាំប៉ុន្មានយ៉ាងនេះ (វីដេអូ)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Aug 01, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម