backup og meta

ម៉ាក់​ៗ​ថ្មីថ្មោង ពេលឃើញកូនយំ​ខ្លាំង គួរ​លួង​តាម​វិធី​​នេះ

ម៉ាក់​ៗ​ថ្មីថ្មោង ពេលឃើញកូនយំ​ខ្លាំង គួរ​លួង​តាម​វិធី​​នេះ

ម៉ាក់​ៗ​ទើប​មាន​កូន​ដំបូង ភ័យ​បំផុត​ពេល​កូន​យំ​ខ្លាំង​ៗ​មិន​បាត់។ សម្រាប់​គ្នា​យើង​ណា​ដែល​ជួប​បញ្ហា​បែប​នេះគួរ​ឈប់​បារម្ភ​ទៀត​ទៅ Hello គ្រូពេទ្យ  បាន​សាកសួរ​ពី​អ្នក​មាន​បទ​ពិសោធ​លួង​កូន​តូច​ពូកែ​យំ​ដោយ​គ្មាន​មូលហេតុ ដើម្បី​មក​ចែករំលែក​ជា​ចំណេះ​ដឹង​ខ្លះ​ៗ។

១- ឱប​កូន​មក​ផ្អឹប​នឹង​ទ្រូង

ពេល​គេង​ស្រាប់តែ​កូន​យំ​ដោយ​គ្មាន​មូលហេតុ ហើយ​យំ​ខ្លាំង​ឡើង​ៗ ម៉ាក់​ៗ​ឃើញ​បែប​នេះ​ពិតជា​ភ័យ​ខ្លាំង​ណាស់​ហើយ ព្រោះ​មិន​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង​ឲ្យ​ពិត​ប្រាកដ។ ដើម្បី​ធ្វើឲ្យ​កូន​វិល​មក​សភាព​ដើម​វិញ យើង​គួរ​លើក​កូន​តូច​មក​ឱប​ឲ្យ​ជាប់​នឹង​ដើម​ទ្រូង និង​អង្រួន​តិច​ៗ ហើយ​ជញ្ជក់​មាត់​ឲ្យ​កូន​ឮ​សំឡេង​ថា​មាន​មនុស្ស​នៅ​ក្បែរ។ នេះ​ជា​ការ​ចែករំលែក​របស់ លីហ្សា ដែល​ចេះ​ជំនាញ​នេះ​មក​ពី​ចាស់​ៗ​ជំនាន់​មុន។

វិធី​លួង​កូនពេល​យំ​ខ្លាំងHello_គ្រូពេទ្យ

២- ពរ​កូន​មក​ដាក់​លើ​ស្មា

ឆេងអៀង បាន​រៀបរាប់​បទ​ពិសោធ​ខ្លះ​ៗ​ថា៖ “ដោយសារ​តែ​យើង​ទើប​មាន​កូន​ដំបូង ដូចនេះ​មិន​ដឹង​ថា​ហេតុអ្វី​បាន​ជា​កូន​យំ​ឡើយ ទោះ​ជា​ពិនិត្យ​មើល​យ៉ាង​ណា​ក៏​គ្មាន​ឃើញ​ដាន​សត្វ​ល្អិត​ទិច ខាំ ឬ​ចូល​ភ្នែក ត្រចៀក​ឡើយ។ បើ​កូន​មាន​សភាព​បែប​នេះ គួរតែ​លើក​ក្បាល​កូន​មក​គេង​លើ​ស្មា ហើយ​គោះ​ខ្នង​តិច​ៗ និង​ដើរ​ទៅ​ដើរ​មក ធ្វើ​បែប​នេះ​កូន​នឹង​ចាប់ផ្ដើម​បាត់​យំ​បន្តិច​ម្ដង​ៗ រហូត​ដល់​គេង​លក់”។

អត្ថបទគួរអាន៖

៣- ព្យាយាម​រក​មូលហេតុ

បើ​ទោះ​ជា​រក​មើល​សត្វ​ល្អិត​ទិច ឬ​ខាំ​មិន​ឃើញ​យើង​គួរតែ​បង្វែរ​ពី​រឿង​នោះ មក​ពិនិត្យ​មើល​ពោះ ឬ​លាមក​កូន ព្រោះ​ភាគច្រើន​ក្មេង​យំ​មិន​បាត់មកពី​ឈឺ​ពោះ ឬ​ទល់​ខ្យល់។ គួរតែ​យក​ដៃ​ទៅ​គោះ​ពោះ​កូន​តូច​តិច​ៗ បើ​ពោះ​កូន​ឮ​សូរ​ផ្លុងៗ បាន​ន័យ​ថា​កូន​ហើយមពោះ ហើយ​ត្រូវ​ឆាប់​រក​ថ្នាំ​មក​លាប​រឹត និង​សម្អាត​សម្ភារៈពាក់ព័ន្ធ​នឹង​កូន​ឲ្យ​បាន​ល្អ។ នេះ​ជា​វិធី​របស់ ស្រី​ម៉ាច

៤- ចូល​ទៅ​គេង​ជាមួយ​កូន

ប្រសិន​បើ​កូន​យំ​ដោយ​ភាព​ឈឺចាប់​ណា​មួយ​ដូចជា​ចាក់​វ៉ាក់សាំង​ផ្សេង​ៗ​នោះ ហើយ​លួង​យ៉ាង​ណា​ក៏​មិន​បាច់ យើង​គួរតែ​ព និង​ចូល​ទៅ​គេង​ក្នុង​អង្រឹង​ឱប​កូន​ឲ្យ​ជាប់ តែ​កុំ​ឲ្យ​ប៉ះ​មុខ​របួស ព្រោះ​រឹតតែ​បង្ក​ភាព​ឈឺ​បន្ថែម​ទៀត។ បន្ទាប់​ពី​គេង​ក្នុង​អង្រឹង​ទាំង​ម៉ាក់និងកូន យើង​គួរតែ​យោល​តិច​ៗ ដើម្បី​ឲ្យ​កូន​ឆាប់​គេង​លក់។ នេះ​ជា​ការ​លួង​កូន​របស់ ស្រី​ម៉ៅ ហើយ​គាត់​បាន​ណែនាំ​ដល់​ម៉ាក់​ៗ​ដទៃ​ធ្វើ​តាម​ឃើញ​ថា​មាន​ផល​ល្អ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Calming Techniques for a Crying Baby, https://www.childrenscolorado.org/conditions-and-advice/calm-a-crying-baby/calming-techniques/#:~:text=Stand%20up%2C%20hold%20the%20baby,with%20a%20rattle%20or%20toy.

Soothing a crying baby, https://www.nhs.uk/conditions/baby/caring-for-a-newborn/soothing-a-crying-baby/

How to Calm a Fussy Baby: Tips for Parents & Caregivers, https://www.healthychildren.org/English/ages-stages/baby/crying-colic/Pages/Calming-A-Fussy-Baby.aspx

កំណែ​ប្រែបច្ចុប្បន្ន

15/05/2023

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

មិនចង់ឲ្យកូនតូចងាយឆ្លងមេរោគ យ៉ាងហោចណាស់គួរដឹងគន្លឹះ ៤ នេះ

របៀបថែទាំកូនកើតមិនគ្រប់ខែ ឲ្យមានសុខភាពល្អ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 15, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម