backup og meta

កុំចេះតែស្មាន! ពេលវេលានេះល្អបំផុតបំផុតផ្តាច់ដោះអាអូន

កុំចេះតែស្មាន! ពេលវេលានេះល្អបំផុតបំផុតផ្តាច់ដោះអាអូន

ការ​ផ្តាច់​ដោះ​ជា​ធម្មតា ត្រូវ​ចាស់ៗ​បុរាណ​ធ្វើ​តាម​របៀប​ប្រពៃ​ណី ដោយ​ពេលខ្លះ​អាចខុស​នឹង​បទដ្ឋាន​វេជ្ជសាស្ត្រ ហើយ​ក៏​មិន​អាច​ធ្វើ​តាម​ចិត្ត​ដែរ។ ​​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​អ្នកម៉ាក់​ទាំងអស់​ត្រូវតែ​បំបៅ​ដោះ​អូនអូន​យ៉ាង​ហោច​បាន​៦ខែ​ដំបូង​ បូក​អាហារ​បន្ថែម និង​ទឹកដោះ​រហូត​ដល់​អាយុ ២ឆ្នាំ ឬ​លើស​ហ្នឹង​កាន់តែ​ប្រសើរ។

ចន្លោះ​ពេល​អូនអូន​អាច​ញ៉ាំ​អាហារ​ផ្សេងៗ​បាន​អាច​នឹង​ឈប់​ចង់​បៅ​ដោះ​ទៀត​ហើយ។ ​យ៉ាង​ណា​ម៉ាក់ម៉ាក់​គួរ​តែ​​បន្តការ​បំបៅ​ដោះ​អូនអូន​ដដែល ព្រោះ​ក្នុង​ដំណាក់កាល​នេះ កូនគ្រាន់​តែ​អាច​ដឹង​រសជាតិ​អាហារ តែ​ពុំ​ទាន់​អាច​រំលាយ​អាហារ​បាន​ល្អ​ទេ​ លុះត្រា​តែ​ដល់​អាយុ​ចន្លោះ​ពី ៩-១២ ខែ​ទើប​អូនអូន​អាច​លេប និង​រំលាយ​អាហារ​បាន​ល្អ។

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

១- ទឹកដោះម្តាយក្នុង១ឆ្នាំដំបូង៖ ៦ខែ​ដំបូង

អូនតូច​ត្រូវការ​ទឹកដោះ​ម៉ាក់ម៉ាក់​តែ​មួយ​មុខ​គត់​ ព្រោះ​ទឹកដោះ​ម៉ាក់ម៉ាក់​ពោរពេញ​ទៅ​ដោយ​ជីវជាតិ​​ចាំបាច់​ក្នុង​ការ​លូត​លាស់។ ប្រសិន​ចាំបាច់​ត្រូវ​ផ្ដាច់​ដោះ ឈប់​បំបៅ​អាអូន មុន ៦ខែ​ គួរ​តែ​បន្ត​ផ្ដល់​ទឹកដោះគោ​កំប៉ុង​​ដើម្បី​ជំនួស​នូវ​ជីវជាតិ​បំប៉ន​បាត់បង់។ ចំពោះ​ថា​តើ​អ្វី​គួរ​ឲ្យ​កូនញ៉ាំ​បន្ថែម គួរ​​ពិគ្រោះ​បន្ថែម​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ចាប់​ពី​អាយុ​ ១២ ខែ ​ឡើង​ម៉ាក់ម៉ាក់​មិន​ចាំបាច់​ឲ្យ​អូនអូន​បៅ​ទឹកដោះ​គោ​កំប៉ុង​ក៏​បាន ដល់​ពេល​ដែល​កូនអាច​ទទួល​ជីវជាតិ​គ្រប់គ្រាន់​ពី​អាហារ​ផ្សេងៗ​ រួមមាន​ផលិតផល​ពី​ទឹកដោះគោ​ជាដើម។

២- ពេលណាគួរផ្តាច់ដោះអាអូន?

បើ​អាច​បំបៅ​ដល់​អាយុ ១-២ ខួប កាន់​​តែប្រសើរ តែ​ម៉ាក់ម៉ាក់​ភាគ​ច្រើន​តែង​បំបៅ​ដោះ​អូនអូន ត្រឹម​រយៈ​ពេល​៣ខែ​ទៅ១ឆ្នាំ​ប៉ុណ្ណោះ​ ឯ​ខ្លះ​ទៀត ឲ្យ​កូន​បៅ​ដល់​គេ​អាយុ ២ឆ្នាំជាង​ក៏​មាន។ ថា​តើ​គួរ​ឈប់​ឲ្យ​កូន​ឈប់​បៅ​ពេល​ណា? វា​អាស្រ័យ​លើ​កត្តា​ច្រើន​យ៉ាង ដូច​ជា សុខភាព​ម្ដាយ ពេលវេលា​បំពេញ​ការងារ​ម្ដាយ។ រឿង​ដែល​ចាំបាច់​បំផុត​មួយ​មុខ​គត់​គឺ គួរ​កុំ​ផ្ដាច់​ដោះ មុន​កូនអាយុ ៦ខែ ព្រោះ​ទឹក​ដោះម្ដាយ​ជួយ​ដល់​រាងកាយ​គេ​ច្រើន​ណាស់ អំឡុង​ដំណាក់កាល​លូតលាស់​នេះ។

[embed-health-tool-due-date]

៣- គួរផ្តាច់ដោះដោយរបៀបណាទើបល្អ?

មាន​ការ​ណែ​នាំ គប្បី​គួរ​តែ​ចាំ​ដល់​អូនអូន​ឈប់​បៅ​ដោយ​ខ្លួនឯង ប៉ុន្តែ​តាម​ពិត​ទៅ ម៉ាក់ម៉ាក់​អាច​គិត​ថា​ចង់​ផ្តាច់​ពេល​ណា​ក៏​បាន​ឲ្យ​តែ​ល្អ​សម្រាប់​ម៉ាក់ម៉ាក់ និង​អូនអូន។ នៅ​ពេល​អូនអូន​អាច​បរិភោគ​អាហារ​ផ្សេងៗ កូន​នឹង​កាត់​បន្ថយ​ការ​បៅដោះ​ខ្លួន​ឯង​ហើយ តែ​បើ​ម៉ា់ក់ម៉ាក់​ចង់​ជួយ​ពួកគេ គឺ​មាន​វិធី​ងាយៗ​ដូច​ខាង​ក្រោម៖

អត្ថបទគួរអាន៖

– ជំហានទី១៖ ឲ្យ​អូនអូន​បៅ​ឲ្យ​ឆ្អែត​ហើយ​ចាំ​បន្ថែម​អាហារពី​លើ​បន្តិច។ វិធី​នេះ​គ្រាន់​តែ​ជំរុញ​ឲ្យ​អូនអូន​ភ្លក់​រសជាតិ​ថ្មីៗ​ប៉ុណ្ណោះ ព្រោះ​យ៉ាងណា​ទឹក​ដោះ​ម៉ាក់ម៉ាក់​ផ្តល់​ជីវជាតិ​គ្រប់​គ្រាន់​សម្រាប់​កូន​រួច​ហើយ។

– ជំហានទី២៖ នៅ​ពេល​អូនអូន​អាច​រំលាយ​អាហារ​បាន​ល្អ​ (ពិនិត្យ​លាមក) ម៉ាក់ម៉ាក់​មិន​ចាំបាច់​ធ្វើតាម​ជំហានទី១​ទេ គឺ យើង​អាច​ព្យាយាម​ឲ្យ​អូនអូន​ញ៉ាំ​អាហារ​មុន​ពេល​បំបៅ​ដោះ។

– ជំហានទី៣៖ ព្យាយាម​ឲ្យ​អូនអូន​បៅទឹក​ដោយ​ប្រើ​កំប៉ុង​ទឹកដោះ ឲ្យ​ច្រើន​ជាង​​បំបៅ​ដោះ។

ចំណុចសំខាន់

បើ​អាច​បំបៅ​ដល់​អាយុ ១-២ ខួប កាន់​​តែប្រសើរ តែ​ម៉ាក់ម៉ាក់​ភាគ​ច្រើន​តែង​បំបៅ​ដោះ​អូនអូន ត្រឹម​រយៈ​ពេល​៣ខែ​ទៅ១ឆ្នាំ​ប៉ុណ្ណោះ​ ឯ​ខ្លះ​ទៀត ឲ្យ​កូន​បៅ​ដល់​គេ​អាយុ ២ឆ្នាំជាង​ក៏​មាន។ ថា​តើ​គួរ​ឈប់​ឲ្យ​កូន​ឈប់​បៅ​ពេល​ណា? វា​អាស្រ័យ​លើ​កត្តា​ច្រើន​យ៉ាង ដូច​ជា សុខភាព​ម្ដាយ ពេលវេលា​បំពេញ​ការងារ​ម្ដាយ។ រឿង​ដែល​ចាំបាច់​បំផុត​មួយ​មុខ​គត់​គឺ គួរ​កុំ​ផ្ដាច់​ដោះ មុន​កូនអាយុ ៦ខែ ព្រោះ​ទឹក​ដោះម្ដាយ​ជួយ​ដល់​រាងកាយ​គេ​ច្រើន​ណាស់ អំឡុង​ដំណាក់កាល​លូតលាស់​នេះ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

When should I stop breastfeeding?

https://www.babycentre.co.uk/x546897/when-should-i-stop-breastfeeding

How to stop breastfeeding

https://www.nhs.uk/conditions/baby/breastfeeding-and-bottle-feeding/breastfeeding/how-to-stop/

Breastfeeding – deciding when to stop

https://www.betterhealth.vic.gov.au/health/healthyliving/breastfeeding-deciding-when-to-stop

When Should You Stop Breastfeeding?

https://www.nationwidechildrens.org/family-resources-education/family-resources-library/when-should-you-stop-breastfeeding

What’s a ‘Normal’ Amount of Time to Breastfeed?

https://www.nytimes.com/2020/04/15/parenting/baby/how-long-should-you-breastfeed.html

កំណែ​ប្រែបច្ចុប្បន្ន

01/08/2023

អត្ថបទ​ដោយ Duk Panharat

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ពេលផ្ដាច់ដោះកូនហើយឈឺចាប់ ម៉ាក់ៗ​អាចធ្វើបែបនេះបាន

កូនកំពុងបៅ ហើយមានមួយទៀត គួរផ្ដាច់ដោះមែន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Aug 01, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម