កូនតូចៗមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគផ្សេងៗ ជាពិសេសនៅរដូវភ្លៀងនេះតែម្ដង ហេតុនេះហើយ ប៉ាម៉ាក់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក៏ដូចជាចាត់វិធានការការពារមួយចំនួន ដើម្បីឲ្យកូនមានសុខភាពល្អ និងជៀសផុតពីជំងឺនានា។
គន្លឹះបញ្ចៀសការឆ្លងមេរោគផ្សេងៗ
១. លាងសម្អាតដៃឲ្យបានស្អាតល្អ
ការលាងសម្អាតដៃជាញឹកញាប់ មានសារៈសំខាន់ណាស់ ដើម្បីបញ្ចៀសការឆ្លងមេរោគផ្សេងៗ ដូចនេះហើយ ប៉ាម៉ាក់គួរលាងដៃឲ្យបានស្អាត មុនពេលបី ឬពកូន ដើម្បីកាត់បន្ថយហានិភ័យ ។ ជាមួយគ្នានេះដែរ ប្រសិនបើមានអ្នកណាម្នាក់ចង់ប៉ះពាល់កូនតូច ប៉ាម៉ាក់គួរស្នើសុំឲ្យពួកគាត់លាងសម្អាតដៃជាមួយនឹងសាប៊ូ និងទឹកស្អាតជាមុនសិន។
២. បោះចោលក្រដាសជូតមាត់រាល់ពេលប្រើប្រាស់រួច
មួយវិញទៀត យើងចាំបាច់ត្រូវបោះចោលក្រដាសជូតមាត់រាល់ពេលដែលប្រើប្រាស់រួច ដើម្បីបញ្ចៀសការឆ្លងមេរោគផ្សេងៗ។ ប៉ាម៉ាក់គួរប្រើក្រដាសជូតមាត់ថ្មីជានិច្ច នៅពេលជូតច្រមុះ ឬភ្នែកអាអូន។
៣. សម្អាតវត្ថុប្រើប្រាស់របស់ទារកឲ្យស្អាតល្អ
បន្ថែមពីនេះ ការសម្អាតវត្ថុប្រើប្រាស់ និងរបស់លេងជាប្រចាំមានសារៈសំខាន់ណាស់ ពីព្រោះមេរោគអាចរស់នៅលើផ្ទៃខាងក្រៅរហូតដល់៤៨ម៉ោង។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៤. នៅឲ្យឆ្ងាយពីអ្នកជំងឺ
ទន្ទឹមនឹងនេះដែរ ដើម្បីការពារកូនពីការឆ្លងមេរោគផ្សេងៗ ប៉ាម៉ាក់មិនត្រូវឲ្យកូនប៉ះពាល់នឹងមនុស្សធំ ឬក្មេងៗដែលមានរោគសញ្ញាផ្ដាសាយ (ដូចជាហៀរសំបោរ កណ្ដាស់ ឬមិនស្រួលខ្លួន) ឬអ្នកដែលមានអាការៈចុកពោះឡើយ ។
[embed-health-tool-bmr]
៥. បញ្ឈប់ការជក់បារី
ជាក់ស្ដែង ការជក់បារីប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ទាំងអ្នកជក់ និងអ្នកនៅជុំវិញខ្លួន ជាពិសេសទារក និងកុមារតែម្ដង។ ប្រសិនបើក្មេងតូចៗមានជំងឺស្រាប់ទៀតនោះ នឹងកាន់តែធ្វើស្ថានភាពសុខភាពរបស់ក្មេងកាន់តែយ៉ាប់យ៉ឺនឡើង។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរឲ្យកូនប៉ះពាល់នឹងផ្សែងបារី ឬនៅក្បែរផ្សេងបារីឡើយ។
ចំណុចសំខាន់
- លាងសម្អាតដៃឲ្យបានស្អាតល្អ
- បោះចោលក្រដាសជូតមាត់រាល់ពេលប្រើប្រាស់រួច
- សម្អាតវត្ថុប្រើប្រាស់របស់ទារកឲ្យស្អាតល្អ
- នៅឲ្យឆ្ងាយពីអ្នកជំងឺ
- បញ្ឈប់ការជក់បារី។
អត្ថបទគួរអាន៖
- ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច
- កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ
- ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ
- ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន
- មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន
- បើមិនចង់ឲ្យក្លាយជាក្មេងទម្រើស សាកប៉ុន្មានរបៀបនេះ