ការថើបនៅលើត្រចៀកទារក អាចបណ្តាលឲ្យអាអូនស្តាប់លែងឮជារៀងរហូត ឬហៅថាជាជំងឺ “Cochlear kiss injury”។ ជាក់ស្តែង ការថើបនៅលើរន្ធត្រចៀក បង្កើតសម្ពាធអវិជ្ជមានដែលទាញភ្នាស tympanic ចេញមកខាងក្រៅ និងបណ្តាលឲ្យមានការផ្លាស់ទីនៃរចនាសម្ព័ន្ធត្រចៀកផ្នែកកណ្តាល។ កត្តានេះហើយ ទើបសារធាតុរាវនៃត្រចៀកផ្នែកខាងក្នុងនឹងលេចធ្លោយ ព្រមទាំងបំផ្លាញកោសិការោម Cochlear។
រោគសញ្ញានៃជំងឺនេះ មានដូចជាស្តាប់មិនឮ ហឹងត្រចៀក ប្រតិកម្មទៅនឹងសំឡេង និងចង្អោរ។
បើមិនព្យាបាលឲ្យទាន់ពេលវេលាទេនោះ ជំងឺ Cochlear kiss injury អាចបណ្តាលឲ្យទារកស្តាប់លែងឮជារៀងរហូត។
ផ្ទុយទៅវិញ ប្រសិនបើទារកធ្វើរោគវិនិច្ឆ័យទាន់ពេល និងទទួលការព្យាបាលភ្លាមៗ បញ្ហាស្តាប់មិនឮ អាចនឹងជាសះស្បើយមកវិញដោយការចាក់ថ្នាំ intra tymapnic steroid injections នេះបើយោងតាមប្រសាសន៍របស់វេជ្ជបណ្ឌិត Vasanthi Anand ជាគ្រូពេទ្យផ្នែក Senior Cochlear Implant និងវេជ្ជបណ្ឌិត Ashwini Nagaraj Gowda ជាគ្រូពេទ្យផ្នែកសោតវិញ្ញាណប្រចាំមន្ទីរពេទ្ យRainbow Children’s Hospital។ ចំពោះកុមារដែលកើតជំងឺនេះ អាចបណ្តាលឲ្យមានការនិយាយស្តីយឺតយ៉ាវ ក៏ដូចជាប៉ះពាល់ដល់គុណភាពនៃជីវិតរបស់ក្មេងតែម្តង។
[embed-health-tool-baby-poop-tool]
ដូច្នេះហើយ ប្រការសំខាន់ ប៉ាម៉ាក់គួរជៀសវាងថើបរន្ធត្រចៀកកូន ជាពិសេសចំពោះទារក និងកុមារតូចៗ ដែលមិនទាន់អភិវឌ្ឍរន្ធត្រចៀកបានពេញលេញ។
អត្ថបទគួរអាន៖
- ក្មេងកើតអូទីស្សឹមអាចព្យាបាលជាទេ?
- អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប
- អាហារស្រីៗពពោះគួរញ៉ាំ និងមិនគួរញ៉ាំ ការពារកូនកុំឲ្យកើតមកមានបញ្ហាអូទីស្សឹម
- តិចនិកសាមញ្ញ អាចជួយក្មេងៗរើបម្រះពីជំងឺអូទីស្សឹមបាន
- ពិតទេ ក្មេងៗមើលទូរស័ព្ទយូរ អាចកើតអូទីស្សឹម?
- បើកូនកើតអូទីស្សឹម គួរយកទៅព្យាបាលនៅពេទ្យណា?