ប៉ាមានតួនាទីសំខាន់ក្នុងការលូតលាស់របស់កូនតាំងពីកើតរហូតដល់ពេលពេញវ័យ ជាពិសេសកូនស្រី។ យោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Oxford កូនស្រីដែលមានទំនាក់ទំនងល្អជាមួយប៉ាគឺមាបញ្ហាផ្លូវចិត្តតិចនៅពេលពេញវ័យ ហើយក៏ជួយឲ្យកូនស្រីធំឡើងក្លាយជាមនុស្សឯករាជ្យ និងមានទំនុកចិត្តលើខ្លួនឯង។ អត្ថបទនេះនឹងបង្ហាញអំពីឥទ្ធិពលរបស់ប៉ាមកលើកូនស្រីនៅពេលពេញវ័យ។
១. មើលថែកូនតាំងពីក្មេង
បច្ចុប្បន្នប៉ាមានឱកាសច្រើនក្នុងការមើលថែកូនស្រីតាំងពីថ្ងៃដំបូងដោយប៉ាអាចជួយរៀបចំទឹកដោះគោឲ្យកូនបៅ ផ្លាស់ខោទឹកនោម ងូតទឹក ដាក់កូនឲ្យគេង និងលួងកូនពេលយំ។ ការធ្វើបែបនេះបង្កើតចំណងរវាងប៉ា និងកូនស្រីដែលនេះអាចជួយដល់ទំនាក់ទំនងនៅថ្ងៃខាងមុខ។
អត្ថបទពាក់ព័ន្ធ៖
- ៦ ជំនាញគួរបង្រៀនកូនតាំងពីតូច បើចង់ឲ្យក្មេងធំឡើងក្លាយជាមនុស្សមានទំនួលខុសត្រូវខ្ពស់
- ប៉ាម៉ា់ក់ចង់ឲ្យកូនធំឡើងមានចរិតល្អ គួរចៀសវាងចំណុចទាំងនេះ
- ហេតុអ្វីកូនតូចចូលចិត្តសួរសំណួរមិនចេះអស់មិនចេះហើយ? ប៉ាម៉ាក់គួរឆ្លើយបែបណា?
- ៤ ចំណុច ម៉ាក់ប៉ាធ្វើ អាចប៉ះពាល់ដល់អារម្មណ៍កូនៗ
២. ជួយដល់ផ្លូវអារម្មណ៍
នៅពេលដែលកូនស្រីមានទំនាក់ទំនងល្អជាមួយប៉ា ពួកគេតែងមានហានិភ័យទាបក្នុងការកើតមានជំងឺថប់បារម្ភ ឬជំងឺបាក់ទឹកចិត្ត ហើយក៏អាចដោះស្រាយបញ្ហាស្ត្រេសបានល្អដែរ។ ប្រសិនជាប៉ាព្យាយាមបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយកូនស្រី និងធ្វើឲ្យកូនអាចនិយាយប្រាប់ពីអារម្មណ៍របស់ពួកគេ នោះប៉ាបានជួយកូនក្នុងការបង្កើតទំនាក់ទំនងល្អនៅថ្ងៃអនាគត។
៣. បង្កើនទំនុកចិត្តដល់កូន
ការចូលរួមរបស់ប៉ាក្នុងជីវិតកូនស្រី និងការបង្កើតទំនាក់ទំនងល្អជាមួយកូនគឺមានភាពសំខាន់ព្រោះអាចជួយឲ្យកូនបង្កើនទំនុកចិត្តលើខ្លួនឯង និងមានគំនិតវិជ្ជមានលើខ្លួនឯង។ ដើម្បីជួយដល់កូនស្រី ប៉ាគួរលើកទឹកចិត្តកូនដោយពាក្យសម្ដី នៅក្បែរពួកគេ គោរពអារម្មណ៍ពួកគេ និងផ្តល់ចំណាប់អារម្មណ៍ទៅលើចំណូលចិត្តរបស់ពួកគេ។ ទាំងនេះអាចជួយឲ្យកូនស្រីកម្ចាត់គំនិតអវិជ្ជមាន និងបង្កើនភាពជឿជាក់លើសមត្ថភាពរបស់ពួកគេបាន។
៤. ជះឥទ្ធិពលលើទំនាក់ទំនងរបស់កូនស្រី
ប៉ាគឺជាមនុស្សម្នាក់ដែលបង្ហាញកូនស្រីថាអ្វីជាការគោរព និងអ្វីជាការស្រលាញ់។ ប៉ាក៏បុគ្គលសំខាន់បង្ហាញឲ្យកូនដឹងថាតើបុរសអាចគោរពស្ត្រីយ៉ាងម៉េចខ្លះ ជាពិសេសប៉ាបានផ្ដល់តម្លៃឲ្យម៉ាក់របស់ពួកគេបែបណា។ កូនស្រីនឹងឃើញ និងចាំទង្វើទាំងអស់របស់ប៉ាមិនថាការប្រាស្រ័យទាក់ទង ឬការគោរពទៅលើស្ត្រី។ សម្រាប់ក្មេងស្រី ទំនាក់ទំនងជាមួយប៉ាពេលក្មេងបង្កើតការយល់ឃើញថាពួកគេអាចរំពឹងអ្វីខ្លះពីដៃគូរបស់ពួកគេនៅថ្ងៃអនាគត។ ការសិក្សាបានបង្ហាញថាស្ត្រីតែងមានទំនាក់ទំនងស្នេហាល្អជាមួយបុរសដែលមានលក្ខណៈស្រដៀងនឹងប៉ារបស់ពួកគេ។
អត្ថបទគួរអាន៖
- ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច
- កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ
- ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ
- ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន
- មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន
៥. ជួយដល់ភាពជោគជ័យ
ប៉ាមានតួនាទីសំខាន់នៅពេលនិយាយដល់សុខភាពផ្លូវកាយ និងស្ថានភាពហិរញ្ញវត្ថុរបស់កូនស្រី។ កូនស្រីមើលប៉ាជានិមិត្តរូបនៃស្ថិរភាពហិរញ្ញវត្ថុ សុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត។ ប្រសិនជាប៉ាមានវត្តមានច្រើនក្នុងអំឡុងពេលកូននៅក្មេង កូនស្រីនឹងមានភាគរយខ្ពស់ដែលមានសុខភាពផ្លូវកាយ និងស្ថានភាពហិរញ្ញវត្ថុល្អដែលអាចជួយជំរុញពួកគេឲ្យទទួលជោគជ័យក្នុងជីវិត។
ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Oxford បានសន្និដ្ឋានថាតួនាទីប៉ាជះឥទ្ធិពលយ៉ាងខ្លាំងទៅលើកូនស្រី ប៉ុន្តែនេះមិនមែនមានន័យថាតួនាទីរបស់ម៉ាក់មានសារៈសំខាន់តិចជាងនោះដែរ។ ម៉ាក់គឺជាឧទាហរណ៍ដល់កូនស្រីថាគួរមានអាកប្បកិរិយាបែបណាក្នុងទំនាក់ទំនងពេលពួកគេពេញវ័យ និងគួរចិញ្ចឹមមើលថែកូនរបស់ពួកគេយ៉ាងម៉េច។
[embed-health-tool-vaccination-tool]