បញ្ហាជ្រាបពោះវៀនលើក្មេង (Leaky Gut) គឺជាការរលាកនៃជញ្ជាំងពោះវៀន ដែលបណ្ដាលឲ្យជាតិពុល និងភាគល្អិតអាហារមានទំហំធំជាងធម្មតាចូលទៅក្នុងចរន្តឈាម។ ការណ៍នេះជំរុញឲ្យប្រព័ន្ធភាពស៊ាំរបស់យើងឆ្លើយតបតាមវិធីផ្សេងៗគ្នា ដែលអាចនាំឲ្យមានផលវិបាកច្រើនយ៉ាង។
 
បញ្ហាជ្រាបពោះវៀនលើក្មេង មិនគ្រោះថ្នាក់ខ្លាំងពេកទេ ប៉ុន្តែពោះវៀនដែលជ្រាបពិតជារួមចំណែកដល់ស្ថានភាពជាច្រើនដូចជា ជំងឺ Autoimmune, បញ្ហាក្រពេញទីរ៉ូអ៊ីត, ADD, ADHD, ជំងឺអូទីស្សឹម អាលែកហ្ស៊ីអាហារ បញ្ហាស្បែក និងជំងឺហឺត។
រោគសញ្ញាបញ្ហាជ្រាបពោះវៀនលើក្មេង
ម៉ាក់ប៉ាអាចដឹងបានថាកូនកើតបញ្ហាជ្រាបពោះវៀនលើក្មេង ប្រសិនបើកូនចេញរោគសញ្ញាប៉ុន្មានដូចខាងក្រោមនេះ៖
- ហើមពោះ
 - ពិបាករំលាយអាហារ
 - លាមកប្រែប្រួល (រាក ឬទល់លាមក)
 - អាលែកហ្សីអាហារ
 - ជំងឺហឺត
 - ជំងឺត្រអក
 - ការឆ្លងមេរោគប្រហោងឆ្អឹងច្រមុះរ៉ាំរ៉ៃ
 - អស់កម្លាំង
 - ពិបាកផ្ដោតអារម្មណ៍
 - ថប់បារម្ភ និង មានបញ្ហាអាកប្បកិរិយា។
 
ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក
មូលហេតុនៃបញ្ហាជ្រាបពោះវៀនលើក្មេង
- ការប្រើថ្នាំផ្សះ របបអាហារមានជាតិស្ករចម្រាញ់ខ្ពស់
 - ញ៉ាំអាហារមានសារធាតុរក្សាទុក និងសារធាតុគីមី ញ៉ាំអាហារមានជាតិស្អិត (Gluten) ថ្នាំប្រឆាំងនឹងការរលាក
 - ការឆ្លងមេរោគជាមួយប៉ារ៉ាស៊ីត ភាពតានតឹងរ៉ាំរ៉ៃ ការសម្រាលកូនដោយវះកាត់ មិនត្រូវបានបំបៅដោះម្ដាយ។
 
យើងអាចដោះស្រាយបញ្ហាជ្រាបពោះវៀនលើក្មេងតាមរបៀបណា?
ម៉ាក់ប៉ាអាចជួយកាត់បន្ថយហានិភ័យនៃការកើតឡើងបញ្ហាជ្រាបពោះវៀនលើក្មេងបានដោយជួយពង្រឹងប្រព័ន្ធរំលាយអាហាររបស់កូនជាមួយក្បួនខាងក្រោម៖
អង់ហ្ស៊ីមរំលាយ៖ អង់ហ្ស៊ីមរំលាយអាហារ (Digestive enzymes) ជាប្រូតេអ៊ីនដែលត្រូវបានផលិតជាចម្បងនៅក្នុងពោះវៀនតូច និងលំពែង ក៏ដូចជានៅក្នុងទឹកមាត់ដែលជួយបំបែកអាហារដែលយើងញ៉ាំទៅជាសារធាតុចិញ្ចឹមអាចស្រូបយក និងប្រើប្រាស់ដោយរាងកាយ។ ម៉ាក់ប៉ាអាចបន្ថែមជាអាហារបំប៉នអង់ហ្ស៊ីមរំលាយអាហារឲ្យកូនញ៉ាំ ដើម្បីទប់ស្កាត់បញ្ហាជ្រាបពោះវៀនលើក្មេង។
Probiotics៖ Probiotics ជាបាក់តេរីល្អផ្ដល់អត្ថប្រយោជន៍ដល់សុខភាព ក៏ជួយរក្សាតុល្យភាពបាក់តេរីល្អៗនៅក្នុងបំពង់រំលាយអាហារបានច្រើន ហើយ Probiotics ដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងភាពស៊ាំរបស់ក្មេង។ ក្រៅពីProbiotics ម៉ាក់ប៉ាក៏អាចបន្ថែមជា Prebiotics ដែលជាចំណីរបស់បាក់តេរីល្អមានក្នុងក្រពះពោះវៀន ឬក៏អាចផ្ដល់ជាអាហារ ភេសជ្ជៈ ឬទឹកដោះគោមានផ្ទុក SYNBIOTICS (រូបមន្តសំយោគរវាង Probiotcs និងPrebiotics)។
ក្រៅពីនេះ ម៉ាក់ប៉ាអាចសាកល្បងផ្លាស់ប្ដូររបបអាហារប្រចាំថ្ងៃរបស់កូនដោយឲ្យកូនញ៉ាំអាហារធម្មជាតិ គ្មានជាតិគីមី ទាំងសាច់ បន្លែ និងផ្លែឈើ និងជ្រើសរើសអាហារណាដែលគ្មានជាតិស្អិត (Gluten)ជាដើម។

គួរអាន៖
- នេះជាពពួកបាក់តេរីល្អ ជួយប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធការពារក្មេងៗកាន់តែរឹងមាំ
 - តិចនិកជួយបង្កើនបាក់តេរីល្អក្នុងពោះវៀនកូនតូចៗ ម៉ាក់ប៉ាកត់ចំណាំទុក
 - ការពិតអំពី ព្រីបាយអូទិក (Prebiotics) ម៉ាក់ប៉ាមានកូនតូចៗត្រូវដឹង
 - ហេតុផលសំខាន់ៗ ក្មេងតូចចាំបាច់ត្រូវការSYNBIOTICS ក្នុងរបបអាហារ
 - កូនម៉ឹមទឹកដោះគោ ត្រូវធ្វើតាមចំណុចប៉ុន្មាននេះ ទើបមិនហើមពោះ
 
[embed-health-tool-vaccination-tool]




















