នៅក្នុងក្រពះពោះវៀនយើងមានប្រហែល ៧០% នៃប្រព័ន្ធភាពស៊ាំ ដែលរង់ចាំការពារសុខភាពពីវីរុសខាងក្រៅ សំខាន់ពិសេសៗសម្រាប់ក្មេងៗតែម្ដង។ ក្មេងៗឧស្សាហ៍កើតមានបញ្ហាប្រព័ន្ធរំលាយអាហារដូចជារាករូស ទល់លាមក ឬហើមពោះណាស់ ហើយកាលណាក្រពះពោះវៀនកើតបញ្ហារហូត អាអូនអាចនឹងងាកឈឺៗក៏ថាបាន។ ធ្វើម៉េចទើបជួយក្រពះពោះវៀនកូនដំណើរការល្អផង ប្រព័ន្ធភាពស៊ាំរឹងមាំទៀតនោះ?
ក្បួនសាមញ្ញជួយក្រពះពោះវៀន និងពង្រឹងប្រព័ន្ធភាពស៊ាំ
១. ឲ្យកូនញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
យើងត្រូវឲ្យកូនញ៉ាំទឹកឲ្យបានច្រើន ដើម្បីកុំឲ្យកូនបាត់បង់ជាតិទឹក និងមានបញ្ហាដល់ក្រពះពោះវៀន។ ក្រៅពីទឹកស្អាត ម៉ាក់ប៉ាក៏អាចឲ្យកូនញ៉ាំទឹកផ្លែឈើស្រស់បន្ថែមក៏បាន តែត្រូវចៀសវាងទឹកផ្លែឈើ ឬទឹកក្រូចកំប៉ុង ព្រោះភេសជ្ជៈទាំងនេះមានរសជាតិផ្អែមខ្លាំង។ លើសពីនេះ ទឹកដោះគោមានរូបមន្តថ្មី MFGM ក៏ជួយដល់សុខភាពក្រពះពោះវៀនរបស់កូនបានល្អ ហើយម៉ាក់ប៉ាអាចជ្រើសរើសផ្ដល់ឲ្យកូនញ៉ាំជាប្រចាំរឹតតែប្រសើរ។
២. ផ្ដល់របបអាហារសម្បូរកាកសរសៃ
ដើម្បីឲ្យប្រព័ន្ធរំលាយអាហារកូនដំណើរការបានល្អ ម៉ាក់ប៉ាគួរផ្ដល់អាហារណាដែលសម្បូរជាតិកាកសរសៃ ព្រោះវាជួយសម្រួលដល់ដំណើរការក្រពះពោះវៀន។ នៅក្នុងរបបអាហារប្រចាំកូនត្រូវតែមានបន្លែ ផ្លែឈើ សាច់ ស៊ុត គ្រប់មុខ ព្រោះបន្លែ និងផ្លែឈើនីមួយៗមានផ្ទុកសារធាតុចិញ្ចឹមរាងកាយត្រូវការចាំបាច់ទាំងអស់។
៣. នាំកូនធ្វើសកម្មភាពរាងកាយច្រើន
បន្ថែមពីលើរបបអាហារ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅឲ្យដឹងថា ម៉ាក់ប៉ាគួរចៀសវាងឲ្យកូនមើលទូរទស្សន៍ ឬទូរស័ព្ទច្រើន ត្រូវបង្កើនភាពស្និទ្ធស្នាលជាមួយកូន ឲ្យអាអូនធ្វើលំហាត់ប្រាណ ធ្វើសកម្មភាពផ្សេងៗទៅតាមវ័យរបស់ពួកគេដូចជា លេងទាត់បាល់ បាល់បោះ ឬហាត់ប្រាណពត់ខ្លួនជាដើម។
ក្រៅពីតិចនិកសំខាន់ៗរៀបរាប់ខាងលើនេះ ម៉ាក់ប៉ាត្រូវប្រយ័ត្នរឿងមួយទៀត បើចង់ឲ្យសុខភាពក្រពះពោះវៀនកូនល្អ និងប្រព័ន្ធការពាររាងកាយរឹងមាំនោះគឺ អាហារប្រភេទ Fast Food។ ក្រៅពីសម្បូរជាតិខ្លាញ់ អាហារបំពង ឬអាហារកញ្ចប់ ក៏មានជាតិប្រៃខ្លាំងណាស់ ហើយផលប៉ះពាល់ចំពោះសុខភាពមានច្រើនដូចជាធ្វើឲ្យឡើងទម្ងន់ ប៉ះពាល់ប្រព័ន្ធរំលាយ បញ្ហាដល់បេះដូង តម្រងនោម និងសរសៃឈាមបេះដូងជាដើម មិនមែនគ្រាន់ឲ្យអាអូនមានបញ្ហាក្រពះពោះវៀនប៉ុណ្ណោះ។
ចំណុចសំខាន់
- ឲ្យកូនញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
- ផ្ដល់របបអាហារសម្បូរកាកសរសៃ
- នាំកូនធ្វើសកម្មភាពរាងកាយច្រើន ។
គួរអាន៖
- នេះជាពពួកបាក់តេរីល្អ ជួយប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធការពារក្មេងៗកាន់តែរឹងមាំ
- តិចនិកជួយបង្កើនបាក់តេរីល្អក្នុងពោះវៀនកូនតូចៗ ម៉ាក់ប៉ាកត់ចំណាំទុក
- ការពិតអំពី ព្រីបាយអូទិក (Prebiotics) ម៉ាក់ប៉ាមានកូនតូចៗត្រូវដឹង
- ហេតុផលសំខាន់ៗ ក្មេងតូចចាំបាច់ត្រូវការSYNBIOTICS ក្នុងរបបអាហារ
- កូនម៉ឹមទឹកដោះគោ ត្រូវធ្វើតាមចំណុចប៉ុន្មាននេះ ទើបមិនហើមពោះ
[embed-health-tool-bmi]