ម៉ាក់ប៉ាគ្រប់គ្នាច្បាស់ជាដឹងហើយថា កាលណាទារកកើតមកគឺត្រូវគិតទៅតាមគីឡូដែលបានកំណត់តាមស្តង់ដារ ព្រោះវាអាចជួយបញ្ជាក់ឲ្យដឹងពីសុខភាពរបស់ក្មេង ប៉ុន្តែមានដឹងអត់ថា ទារកមានគីឡូប៉ុន្មានបានគិតថាគ្រប់តាមស្តង់ដារ។
បើតាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា ជាទូទៅ គីឡូស្តង់ដាររបស់ទារកគឺទម្ងន់ចាប់ពី ២,៥គីឡូ (២.៥០០ក្រាម) ឡើងទៅ ហើយកាលណាទារកកើតមកមានគីឡូតិចជាង ២,៥គីឡូ គឺទម្ងន់កូនមិនត្រូវតាមស្តង់ដារទេ។ ម្យ៉ាងវិញទៀត បើទារកកើតមកមានទម្ងន់តិចជាង ១.៥០០ក្រាម ឬ ១.០០០ក្រាម គឺទារកនោះអាចមានបញ្ហាធ្ងន់ធ្ងរហើយ។
មន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា ទារកកើតមកមិនគ្រប់គីឡូខ្លាំងអាចមានសភាពខ្សោយតាំងពីក្នុងពោះ ហើយអាចមានចង្វាក់បេះដូងខ្សោយ កើតមកសន្លប់ ឬអាចឈានដល់ស្លាប់ក្នុងពោះក្នុងករណីដែលធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះ ទារកមិនគ្រប់គីឡូអាចប្រឈមនឹងវិបត្តិជាច្រើនដូចជា៖
– ការរំលាយអាហារមិនល្អ ធ្វើឲ្យទារកកាន់តែខ្សោយ មិនងាយឡើងទម្ងន់
– ចុះកម្តៅក្នុងខ្លួនខ្លាំង
– ចុះជាតិស្ករ
– ចុះជាតិកាល់ស្យូម
– ងាយឡើងលឿង។ល។
ដូចនេះ មន្ទីរពេទ្យ កាល់ម៉ែត បានបញ្ជាក់ឲ្យស្រ្តីពពោះទាំងអស់ដែលមានបញ្ហាកូនក្នុងផ្ទៃមានគីឡូតិច គួរទៅធ្វើការតាមដានសុខភាពជាមួយក្រុមគ្រូពេទ្យជំនាញ និងមានបទពិសោធន៍ខ្ពស់ ដើម្បីថែទាំសុខភាពកូនឲ្យបានកាន់តែដិតដល់ថែមទៀត។
អត្ថបទពាក់ព័ន្ធ៖
- កូនតូចមិនឡើងគីឡូ ឬទម្ងន់មិនគ្រប់ស្តង់ដារ ប៉ះពាល់ដល់ខួរក្បាលអត់?
- ទារកស្រកគីឡូក្រោយកើត គួរឲ្យបារម្ភអត់ ហើយពេលណាឡើងវិញ?
- ពេទ្យបកស្រាយពីពេលវេលា ខួរក្បាលក្មេងលូតលាស់ខ្លាំងបំផុត ចាំបាច់បំប៉នឲ្យល្អ
- ម៉េចបានទារកបៅ ញ៉ាំច្រើនប៉ុនណា នៅមិនឡើងគីឡូទៀត?
- ដឹងអត់ ដំឡូងជ្វា ល្អចំពោះទារកក្នុងផ្ទៃយ៉ាងម៉េចខ្លះ?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]