បញ្ហាសុខភាពទូទៅមួយរបស់កុមារគឺអាការៈក្ដៅខ្លួន។ ពេលឃើញកូនក្ដៅខ្លួនប៉ាម៉ាក់ពិតជាមានអារម្មណ៍ភ័យមិនខាន ប៉ុន្តែអាការៈក្ដៅខ្លួនអាចនឹងបាត់ទៅវិញនៅរយៈពេលពីរ ឬបីថ្ងៃបន្ទាប់។ បើសិនជាកូនមិនក្ដៅខ្លួនខ្លាំងទេ ជំនួសឲ្យការយកកូនទៅមន្ទីរពេទ្យភ្លាមៗ ម៉ាក់ៗអាចសាកល្បងវិធីសាស្រ្តនៅផ្ទះមួយចំនួនសម្រាប់ដោះស្រាយបញ្ហានេះ។
វិធីសាស្រ្តដោះស្រាយបញ្ហាកូនក្ដៅខ្លួននៅផ្ទះ
អាការៈក្ដៅខ្លួនជាបញ្ហាសុខភាពទូទៅមួយរបស់កុមារ ហើយពេលខ្លះក៏ត្រូវការបញ្ជូនកូនទៅជួបគ្រូពេទ្យដែរ បើកម្ដៅកូនឡើងដល់ចន្លោះពី៣៨អង្សា ទៅ៣៩អង្សា។ ប៉ុន្តែបើកម្ដៅខ្លួនកូនឡើងលើសពី៣៩អង្សា ឬកូនមានបញ្ហាសុខភាពផ្សេងទៀត ប៉ាម៉ាក់ត្រូវប្រញាប់នាំកូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។
ពេលក្មេងក្ដៅខ្លួន រាងកាយកំពុងតែប្រឆាំងនឹងការឆ្លងរោគ។ ការឡើងកម្ដៅក្នុងខ្លួននេះ ជាយន្តការមួយរបស់រាងកាយក្នុងការសម្លាប់មេរោគ ឬបាក់តេរី។ យ៉ាងណា ពេលឃើញកូនក្ដៅខ្លួន មិនស្រួលក្នុងខ្លួនបែបនេះ ម៉ាក់ប៉ាពិតជាមិនស្រួលចិត្តនោះទេ។ ខាងក្រោមនេះជាតិចនិកថែទាំកូននៅផ្ទះពេលកូនក្ដៅខ្លួន។
១. រក្សាជាតិទឹកក្នុងខ្លួន
ការរក្សាជាតិទឹកក្នុងខ្លួនគឺជារឿងសំខាន់ ជាពិសេសពេលកូនក្ដៅខ្លួន។ ពេលរាងកាយឡើងកម្ដៅ នៅរាងកាយក៏ងាយនឹងបាត់បង់ជាតិទឹកដែរ។ បញ្ហានេះ អាចធ្វើឲ្យក្មេងជួបបញ្ហាខ្វះជាតិទឹកបានយ៉ាងឆាប់រហ័ស។ ហេតុដូចនេះហើយ ប៉ាម៉ាក់ត្រូវព្យាយាមឲ្យកូនញ៉ាំទឹកឲ្យបានញឹកញាប់។
ប៉ុន្តែប៉ាម៉ាក់មិនគួរឲ្យកូនញ៉ាំទឹក ឬភេសជ្ជៈមានជាតិកាហ្វេអ៊ីន ដូចជាតែនោះទេ ព្រោះជាតិកាហ្វេអ៊ីនអាចធ្វើឲ្យក្មេងខ្សោះជាតិទឹកក្នុងខ្លួនទៅវិញ។ យ៉ាងណា ប៉ាម៉ាក់ អាចឲ្យកូនញ៉ាំទឹកត្រជាក់ៗបានដែរ ព្រោះថាទឹកត្រជាក់ក៏អាចរួមចំណែកកាត់បន្ថយផលរំខានរបស់អាការៈក្ដៅខ្លួននេះដែរ។
២. ងូតទឹកក្ដៅឧណ្ហៗ
វិធីសាស្រ្តមួយទៀតដើម្បីកាត់បន្ថយកម្ដៅខ្លួនកូននោះគឺកូតទឹកឲ្យកូនជាមួយទឹកក្ដៅឧណ្ហៗ។ ចៀសវាងកូនទឹកមានសីតុណ្ហភាពត្រជាក់ឲ្យកូន ព្រោះអាចធ្វើឲ្យកូនញ័រខ្លួន ដោយសារតែរាងកាយអាចប្រឹងបង្កើនកម្ដៅបន្ថែមទៀត។
បើសិនជាកូនមិនចង់ងូតទឹក ក៏មិនជាបញ្ហាអ្វីដែរ ម៉ាក់ៗនៅអាចប្រើកន្សែងជ្រលក់ទឹកក្ដៅឧណ្ហៗជូតខ្លួនឲ្យកូនបានដែរ។ ការធ្វើបែបនេះអាចជួយឲ្យកូនស្រួលខ្លួន និងអាចជួយបន្ថយអាការៈក្ដៅខ្លួនផងដែរ។
[embed-health-tool-baby-poop-tool]
៣. ជ្រលក់កន្សែងនឹងទឹកក្ដៅឧណ្ហៗដាក់លើថ្ងាស និងក្លៀក
ការដាក់កន្សែងជ្រលក់ទឹកក្ដៅឧណ្ហៗលើថ្ងាស និងក្លៀក ក៏ជាវិធីសាស្រ្តមួយជួយបញ្ចុះកម្ដៅកូនផងដែរ។ ការធ្វើដូចនេះ ជាវិធីសង្គ្រោះបឋមមួយសម្រាប់ក្មេងក្ដៅខ្លួន ដែលប៉ាម៉ាក់ៗទាំងឡាយតែងធ្វើ។ យ៉ាងណា ម៉ាក់ៗមិនគួរយកកន្សែងជ្រលក់នឹងទឹកដែលមានសីតុណ្ហភាពត្រជាក់ដាក់លើកូននោះទេ អាចធ្វើឲ្យរាងកាយកាន់តែឡើងកម្ដៅ។
៤. ឲ្យកូនសម្រាក
ស្ថានភាពសុខភាពក្មេងខុសគ្នាពីម្នាក់ទៅម្នាក់ ហើយក្មេងខ្លះអាចក្ដៅខ្លួនព្រោះតែអស់កម្លាំងពេក។ ក្នុងនាមជាប៉ាម៉ាក់ ត្រូវប្រាកដថាកូនបានសម្រាកគ្រប់គ្រាន់ រហូតអាការៈក្ដៅខ្លួនបានធូរស្បើយ។ ដូចគ្នាដែរ ម៉ាក់ៗ គួរស្លៀកពាក់ឲ្យកូននូវសម្លៀកបំពាក់ស្ដើងៗ និងមិនរឹបតឹង។ សម្លៀកបំពាក់ក្រាស់ៗពេកអាចនឹងធ្វើឲ្យកម្ដៅក្នុងខ្លួនកើនឡើង។
ក្រៅពីតិចនិកទាំងបួនខាងលើម៉ាក់ៗក៏អាចប្រើថ្នាំបញ្ចុះកម្ដៅមួយចំនួន តែយកល្អមុននឹងប្រើប្រាស់គួរសាកសួរគ្រូពេទ្យ ឬឱសថការីជាមុន។ បើកូនប្រើថ្នាំបញ្ចុះកម្ដៅហើយនៅតែមិនថយកម្ដៅទៀតគួរនាំកូនទៅជួបគ្រូពេទ្យ។
អត្ថបទគួរអាន៖
- ក្មេងកើតអូទីស្សឹមអាចព្យាបាលជាទេ?
- អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប
- អាហារស្រីៗពពោះគួរញ៉ាំ និងមិនគួរញ៉ាំ ការពារកូនកុំឲ្យកើតមកមានបញ្ហាអូទីស្សឹម
- តិចនិកសាមញ្ញ អាចជួយក្មេងៗរើបម្រះពីជំងឺអូទីស្សឹមបាន
- ពិតទេ ក្មេងៗមើលទូរស័ព្ទយូរ អាចកើតអូទីស្សឹម?
- បើកូនកើតអូទីស្សឹម គួរយកទៅព្យាបាលនៅពេទ្យណា?