backup og meta

៥ សំណួរទាក់ទងនឹងព័ត៌មានពស់ចឹក គ្រប់គ្នាគួរស្វែងយល់ជាចំណេះដឹង

  ៥ សំណួរទាក់ទងនឹងព័ត៌មានពស់ចឹក គ្រប់គ្នាគួរស្វែងយល់ជាចំណេះដឹង

ការត្រូវពស់ចឹក អាចកើត​មាន​នៅតាមទីជនបទ ជាពិសេស​នៅរដូវទឹកឡើង​ដែល​អាច​បណ្តាល​ឱ្យគ្រោះថ្នាក់ដល់ជីវិត។ ដូច្នេះឪពុកម្តាយជាច្រើនតែងតែមានការបារម្ភ និងមានចង្ងល់​ជា​ច្រើន​ទាក់ទង​នឹងព័ត៌មានពស់ចឹក។

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឆាំ សារី ជាប្រធានសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុបា្ផទី 4 បាន​ស្រាយ​ចម្ងល់​មួយ​ចំនួន​ដែលឪពុកម្តាយតែងចង់ដឹងពី​បញ្ហា​នេះ។

១. ធ្វើម៉េចដឹងថាកូនត្រូវពស់មានពិស ឬគ្មានពិសចឹក?

បើកុមារត្រូវពស់គ្មានពិសចឹក អាអូនអាចឈឺតែបន្តិចទេដូចអង្រ្កងខាំអ៊ីចឹង ហើយនឹង​បាត់ឈឺវិញ​ដែរ និង​មិនបង្កឱ្យមានគ្រោះថ្នាក់អ្វីទេ។ ផ្ទុយមកវិញបើកូនត្រូវពស់មានពិសចឹកវិញ គ្រាន់តែចឹកភ្លាម​អាអូន​នឹង​ឈឺខ្លាំងណាស់ ហើយក្នុងរយៈពេល ១ ទៅ ២ ម៉ោងនឹងហើមអវយវៈ​ដែលត្រូវពស់ចឹក​ទាំងអស់​តែម្តង។

មួយវិញទៀតបើត្រូវពស់ពិសចឹកហើយបង្កឱ្យឈាមមិនកក នឹងធ្វើ​ឱ្យ​អាអូនហូរឈាមមិនឈប់ បើជាប្រភេទពស់ដែលធ្វើឱ្យប៉ះពាល់សរសៃប្រសាទនឹងធ្វើឱ្យអាអូនធ្លាក់ត្របកភ្នែក អត់ចង់​និយាយ​ស្តី ចេះតែងងុយ​គេង អត់ចង់ញុំាអ្វីទាំងអស់ រកក្អួត ទន់ដៃទន់ជើង រហូតដល់​លែង​ដក​ដង្ហើម (ក្នុងរយៈពេល ១ ទៅ ២ ម៉ោង)។

២. បើកូនត្រូវពស់ចឹក ហើយមិនទទួលការព្យាបាលបានត្រឹមត្រូវទេអាចផ្តល់ផលវិបាកអ្វីខ្លះ?

បើកូនត្រូវពស់មានពិសចឹក ហើយមិនបានទទួលការព្យាបាលបានត្រឹមត្រូវទេអាច​បង្កផលវិបាកច្រើន។ ប្រជាជនខ្មែរភាគច្រើនពេលកូនត្រូវពស់ចឹកច្រើនតែយកកូនទៅឱ្យគ្រូខ្មែរផ្លុំស្តោះ ប៉ុន្តែការ​ព្យាបាល​តាម​បែបបុរាណនេះអាចបញ្ចូលមេរោគបន្ថែមទៅក្នុងខ្លួនអាអូនវិញ ព្រោះក្នុងទឹកមាត់​យើង​មាន​មេរោគ​ច្រើន ហើយថ្នាំរបស់គ្រូខ្មែរក៏អត់បានឆ្លងកាត់ការសម្លាប់​មេរោគដែរ។ ដូច្នេះ​អាណាព្យាបាល​គួរ​ចៀសវាងយកកូនទៅឱ្យគ្រូខ្មែរផ្លុំស្តោះ ត្រូវនាំកូនមកមន្ទីរពេទ្យ។

លើសពីនេះទៅទៀត បើកូនត្រូវពស់មានពិសចឹក កន្លែងដំបៅដែល​ពស់​ចឹកអាចហើម រលួយ ឬ​ចេញ​ពងទឹកហើយក្លាយ ដែលបណ្តាលឲ្យអាអូនក្តៅញាក់ៗ និងអាចបង្កគ្រោះថ្នាក់ដល់ជីវិត។ ម៉្យាងទៀត​ដំបៅនោះអាចទៅ​ជា​រលួយស្អុយរបេះសាច់ជ្រុះ ហើយបើដល់ដំណាក់កាល​នេះ គឺត្រូវ​កាត់​អវយវៈកន្លែងពស់ចឹកហ្នឹងចោលហើយ។

មួយទៀត បើត្រូវពស់ដែលបង្កឱ្យឈាមមិនកកចឹក អាអូននឹងហូរ​ឈាម​រុំារ៉ៃរហូតបែកគ្រាប់ឈាម ស្លេកស្លាំងដែលអាចប៉ះពាល់ដល់ជីវិត ព្រោះ​ជីពចរលោតខ្សោយ សម្ពាធឈាមចុះទាបខ្លាំង។

បើពស់ដែលចឹកហើយធ្វើឱ្យប៉ះពាល់សរសៃប្រសាទ ក្នុងរយៈពេល ១-២ ម៉ោងនឹងធ្វើឱ្យអាអូន​​អត់​ដកដង្ហើម និងអាចបណ្តាលឱ្យស្លាប់ភ្លាមៗ។

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឆាំ សារី
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឆាំ សារី ជាប្រធានសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុបា្ផទី 4

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

៣. ពស់ចឹកអាចព្យាបាលជាដាច់ដែរឬទេ?

ជាទូទៅអាចព្យាបាលជាដាច់បានល្អប្រសើរ បើឪពុកម្តាយនាំកូន​មក​មន្ទីរ​ពេទ្យទាន់ពេល តែបើយឺតពេល ឬធ្វើការព្យាបាលមិនបានត្រឹមត្រូវ អាអូនអាចមានផលវិបាកច្រើនដូចជា ពិការ ឬគ្រោះថ្នាក់ដល់ជិវិត។

ការព្យាបាលមានដូចជា៖

  • ការសង្រ្គោះបន្ទាន់
  • ការថែទំាដំបៅ
  • ការវះកាត់
  • ការបណ្តុះសាច់
  • ការប្រើថ្នាំផ្សះ
  • ការចាក់ថ្នាំបង្ការការពារតេតាណូស
  • ការប្រើថ្នាំបន្សាបពិស
  • ការបញ្ចូលឈាម
  • ការព្យាបាលតាមបច្ចេកទេសផ្សេងៗទៀត

[embed-health-tool-ovulation]

៤. អាណាព្យាបាលគួរការពារកូនពីពស់ចឹកតាមវិធីណា?

ឪពុកម្តាយអាចការពារកូនកុំឱ្យពស់ចឹកដោយ៖

  • ចៀសវាងឱ្យកូនទៅលេងក្បែរតំបន់ដែលអាចមានពស់ដូចជា ព្រៃ ឬកន្លែង​មាន​ដី​ដំបូក​ជាដើម
  • បើកូនត្រូវដើរឆ្លងកាត់គុម្ពោតព្រៃត្រូវប្រាប់កូនឱ្យយករំពាត់វាយគុម្ពោតព្រៃជាមុនដើម្បីឱ្យពស់ផ្អើល
  • បើឪពុកម្តាយដឹងថាភូមិ ឃុំយើងសម្បូរពស់គួរឱ្យកូនពាក់ស្បែក​ជើង​កវែង បើពស់ចឹកគឺចឹក​ត្រូវតែ​ស្បែកជើងទេ

៥. ហេតុអ្វីឪពុកម្តាយជាចាំបាច់យកពស់មកឱ្យគ្រូពេទ្យមើល?

បើឪពុកម្តាយបានសម្លាប់ពស់ដែលបានចឹកកូនរួចគួរ​តែ​យក​ពស់​មក​ឱ្យ​គ្រូពេទ្យមើលដើម្បីឱ្យគ្រូពេទ្យដឹងពីប្រភេទពស់ដែលបានចឹកអាអូន ព្រោះពស់មានច្រើនប្រភេទ។ បើគ្រូពេទ្យ​បានដឹង​ពីប្រភេទ​ពស់​ច្បាស់លាស់​គ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យបានលឿន ហើយបូកផ្សំនឹងរោគសញ្ញាដែលអាអូនមាន គ្រូពេទ្យអាចប្រើថ្នាំឱ្យត្រូវតាមប្រភេទពិសរបស់ពស់។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Snake Bite First Aid: The Dos and Don’ts
https://wildlifesos.org/animals/snake-bite-first-aid-the-dos-and-donts/

How To Deal With Venomous Snakes
https://www.nrafamily.org/content/how-to-deal-with-venomous-snakes-1/

Outback Survival: Snakes and Snakebites
https://www.flyingdoctor.org.au/qld/news/outback-survival-snakes-and-snakebites/

Emergency : Snake bite , what to do and what not to do
https://auroville.org/contents/1675

កំណែ​ប្រែបច្ចុប្បន្ន

09/06/2022

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. វេជ្ជបណ្ឌិត ឆំា សារី

បច្ចុប្បន្នភាពដោយ៖ សុខ វណ្ណ


អត្ថបទពាក់ព័ន្ធ

​ចូល​ចិត្ត​ដើរ​ព្រៃ​ គួរ​ប្រយ័ត្ន! ​ស្លាប់​ និង​ពិការ​រាប់​សែន​នាក់​ដោយ​ពស់​ចឹក​

​វិធី​ជួយ​សង្គ្រោះ​អ្នក​ត្រូវ​ពស់​ចឹក មិន​​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត


ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

វេជ្ជបណ្ឌិត ឆំា សារី

ជំងឺកុមារ · មន្ទីរពេទ្យ គន្ធបប្ផាទី៤


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jun 09, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម