ធ្មេញច្រពើសទាក់ទងនឹងងាំធ្មេញដែលធ្មេញរត់មិនត្រង់ជួរ ដូចជាធ្មេញមានចេញក្រៅ ចូលក្នុង ហើយធ្មេញខ្លះនៅលើ និងធ្មេញខ្លះនៅក្រោម។ ហេតុអ្វីបានជាកូនដុះធ្មេញស្រុកមកច្រពើស? ធ្មេញច្រពើសអាចបណ្តាល ឱ្យកុមារមានបញ្ហាសុខភាពអ្វីខ្លះ? ហើយម៉ាក់ប៉ាអាចការពារកូនពីការដុះធ្មេញច្រពើសបានដោយវិធីណា?
ទន្តបណ្ឌិត ហ្គេក មិនីឡែន ប្រធានផ្នែកព្យាបាលធ្មេញនៅមន្ទីរព្យាបាលធ្មេញអេឡេហ្គង់បានឱ្យដឹងថា ជាទូទៅធ្មេញច្រពើសកើតឡើងដោយសារបញ្ហាក្រអូមមាត់។ កុមារមួយចំនួនកើតមកមានឆ្អឹងថ្គាមតូច តែធ្មេញមានទំហំធំៗ ដែលប្រៀបដូចជាបន្ទប់តូចមួយហើយមានមនុស្សច្រើនដែរ។ ដូច្នេះធ្មេញត្រូវតែដុះប្រជ្រៀតគ្នា ហើយត្រូវតែមានធ្មេញខ្លះដុះមកក្រៅ និងធ្មេញខ្លះដុះទៅក្នុងប្រជ្រៀតគ្នាទៅវិញទៅមក។
១. វិធីការពារកូនកុំឱ្យដុះធ្មេញច្រពើស
ដើម្បីការពារកូនដុះធ្មេញស្រុកមកកុំឱ្យច្រពើស ម៉ាក់ប៉ាគួរយកចិត្តទុកដាក់ចាប់តាំងពីអំឡុងពេលកូនដុះធ្មេញថ្មី (ធ្មេញស្រុក)។ បើឃើញពន្លកធ្មេញថ្មីកូនដុះចេញ តែធ្មេញទឹកដោះមិនទាន់រង្គើ ម៉ាក់ប៉ាត្រូវនាំកូនមកជួបគ្រូពេទ្យដើម្បីពិនិត្យមើលថា ធ្មេញទឹកដោះនោះដល់អាយុដែលត្រូវដកចេញហើយឬនៅ? ដូច្នេះគ្រូពេទ្យអាចដកធ្មេញទឹកដោះនោះចេញបានទាន់ពេល ដើម្បីទុកកន្លែងឱ្យធ្មេញថ្មីដុះចេញមកឱ្យត្រង់ជួរ។
[embed-health-tool-vaccination-tool]
២. ផលវិបាកនៃការមានធ្មេញច្រពើស
ជាទូទៅ បើកុមារមានធ្មេញច្រពើសនឹងមានបញ្ហា៖
- ពិបាកសម្អាតធ្មេញ៖ អាចបណ្តាលឱ្យកុមារងាយកើតរោគពុកធ្មេញ (ដង្កូវស៊ីធ្មេញ) និងរលាកអញ្ចាញធ្មេញ។
- ងាំធ្មេញទំពារ៖ កាលណាងាំធ្មេញអត់ត្រូវគ្នា កុមារមានការពិបាកក្នុងការទំពារដែលធ្វើឱ្យទំពារអាហារមិនម៉ដ្ឋ ហើយបណ្តាលឱ្យមានបញ្ហាក្រពះ។ នៅពេលធ្មេញខុសងាំ វៀចជួរ ទម្រង់មុខកុមារក៏អាចមានបញ្ហាដែរដោយអាចវៀចមុខ វៀចចង្កា និងមានបញ្ហាសន្លាក់ថ្គាមនៅថ្ងៃអនាគត (ហាមាត់ឮសូរខ្លឹកៗ) ។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៣. វិធីកែខៃធ្មេញច្រពើស
វិធីកែខែធ្មេញច្រពើសក្មេងបែងចែកចេញជា ២ ដំណាក់កាល៖
- ក្នុងវ័យដូរធ្មេញ៖ ជាទូទៅកុមារដូរធ្មេញ (ដុះធ្មេញស្រុក) នៅវ័យចាប់ពី ៦ ទៅ ១២ ឬ១៣ ឆ្នាំ។ ក្នុងអំឡុងពេលនេះ បើម៉ាក់ប៉ានាំកូនទៅជួបគ្រូពេទ្យជំនាញទាន់ពេល ហើយគ្រូពេទ្យពិនិត្យទៅថា អូនតូចត្រូវពត់ធ្មេញ។ គ្រូពេទ្យនឹងឱ្យកូនពាក់ឧបករណ៍ពុតធ្មេញសម្រាប់កុមារក្នុងវ័យដូរធ្មេញដើម្បីកែទម្រង់ឆ្អឹងថ្គាម និងធ្មេញទៅតាមលក្ខខណ្ឌដែលកុមារច្រពើស។
- ក្នុងវ័យដុះធ្មេញស្រុកអស់ហើយ៖ គ្រូពេទ្យអាចធ្វើការពត់ធ្មេញកូនដោយប្រើឧបករណ៍ពត់ធ្មេញប្រភេទជាដែក ឬជ័រទៅតាមស្ថានភាពជាក់ស្តែងដើម្បីទាញធ្មេញកុមារឱ្យរត់ត្រង់ជួរមកវិញ។
ដើម្បីការពារកូនកុំឱ្យដុះធ្មេញច្រពើស ម៉ាក់ប៉ាត្រូវតាមដានធ្មេញកូនចាប់តាំងពីកូនចាប់ផ្តើមដូរធ្មេញ ថាធ្មេញកូនផ្លាស់ប្តូរទៅតាមដំណាក់ដែរឬទេ? បើឃើញមានបញ្ហាមិនប្រក្រតីណាមួយ ម៉ាក់ប៉ាគួរនាំកូនទៅជួបគ្រូពេទ្យជំនាញដើម្បីដោះស្រាយទាន់ពេល។
អត្ថបទគួរអាន៖
- ប៉ាម៉ាក់! នេះជាវិធីសាស្ត្រថែទាំធ្មេញកូនៗទៅតាមវ័យ
- ធ្មេញកូនមានបញ្ហាទាំងនេះ មានន័យថាកូនៗគួរពត់ធ្មេញពីតូចហើយ
- តិចនិកសម្អាតអណ្ដាតកូន ជួយថែទាំអនាម័យមាត់ធ្មេញ
- នៅពេលអាអូនចាប់ផ្ដើមដុះធ្មេញ ប៉ាម៉ាក់គួរធ្វើម៉េចខ្លះ?
- សុខភាពមាត់ធ្មេញកុមារសំខាន់ណាស់ ម៉ាក់ប៉ាយកចិត្តទុកដាក់ឲ្យមែនទែន
- ឲ្យកូនបៀមក្បាលដោះសឹងរាល់ថ្ងៃ ធំឡើងខូចធ្មេញអត់?
ចំណុចសំខាន់
– ដើម្បីការពារកូនដុះធ្មេញស្រុកមកកុំឱ្យច្រពើស បើម៉ាក់ប៉ាឃើញកូនមានពន្លកធ្មេញថ្មីដុះមក តែធ្មេញទឹកដោះមិនទាន់រង្គើ ម៉ាក់ប៉ាត្រូវនាំកូនទៅជួបគ្រូពេ្យ ដើម្បីឱ្យគ្រូពេទ្យដកក្នុងបំណងទុកកន្លែងឱ្យធ្មេញថ្មីដុះមកត្រង់ជួរ។
– កុមារមានធ្មេញច្រពើសនឹងមានបញ្ហា៖
- ពិបាកសម្អាតធ្មេញ
- ទំពារអាហារអត់ម៉ដ្ឋ
- វៀចមុខ និងមានបញ្ហាសន្លាក់ថ្គាម