ការគេងបានគ្រប់គ្រាន់មានសារៈសំខាន់ណាស់ ជាពិសេសចំពោះកុមារតែម្តង ដោយអាចជួយបង្កើនសមត្ថភាពរៀនសូត្រ ជួយពង្រឹងការចងចាំ និងជំរុញសុខុមាលភាពឲ្យកាន់តែប្រសើរឡើង។ យ៉ាងណាមិញ ការសិក្សាមួយចំនួនបានបង្ហាញថា យ៉ាងហោចណាស់កុមារចំនួន២៥%ប្រឈមនឹងបញ្ហាដំណេក ដូចជាពិបាកគេង ឬភ្ញាក់ពីគេងលឿនជាងធម្មតាជាដើម។ ដូច្នេះហើយ ដើម្បីជួយដោះស្រាយបញ្ហាគេងរបស់កូន ប៉ាម៉ាក់គួរអនុវត្តន៍វិធីសាស្ត្រងាយៗដូចខាងក្រោម។
កុមារត្រូវការគេងប៉ុន្មានម៉ោង ដើម្បីជួយឲ្យមុខងាររាងកាយប្រសើរឡើង?
ចំនួនម៉ោងគេងដែលស័ក្តិសមសម្រាប់ក្មេង មានភាពខុសៗគ្នាអាស្រ័យទៅតាមអាយុ។ ចំពោះទារកដែលមានអាយុក្រោមមួយឆ្នាំ គឺត្រូវការគេងយ៉ាងហោចណាស់១២ ទៅ១៦ម៉ោង។ ចំណែកក្មេងចាប់ពី១ឆ្នាំ ទៅ២ឆ្នាំ ត្រូវការគេងពី១១ ទៅ១៤ម៉ោង ខណៈពេលដែលក្មេងអាយុពី៣ ទៅ៥ឆ្នាំ ត្រូវការគេងពី១០ ទៅ១៣ម៉ោង ហើយក្មេងដែលមានអាយុពី៦ ទៅ១២ឆ្នាំ ត្រូវការគេងប្រហែលពី៩ម៉ោង ទៅ១២ម៉ោង។
មូលហេតុនៃការគេងមិនលក់
បញ្ហាគេងមិនលក់ចំពោះកុមារ អាចបណ្តាលមកពីលក្ខខណ្ឌផ្សេងៗគ្នាជាច្រើន ដែលរួមមានការថប់បារម្ភ ការញ៉ាំភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន បរិយាកាសបន្ទប់គេង ការមើលទូរស័ព្ទ ឬទូរទស្សន៍ច្រើន ប្រើប្រាស់ថ្នាំ ឬមានបញ្ហាផ្លូវចិត្ត។
[embed-health-tool-baby-poop-tool]
គន្លឹះជួយដោះស្រាយបញ្ហាគេងមិនលក់កើតលើកុមារ
- ឲ្យកូនញ៉ាំរបបអាហារល្អៗ និងត្រូវកម្តៅថ្ងៃគ្រប់គ្រាន់
- ហាត់ប្រាណជាទៀងទាត់
- គួរណែនាំឲ្យកូនចូលគេងទៀងម៉ោង
- ជៀសវាងឲ្យកូនមើលទូរស័ព្ទ ស្តាប់តន្ត្រីលឺខ្លាំងៗ ឬអានរឿងរន្ធត់ រយៈពេល២ម៉ោងមុនចូលគេង
- ឲ្យកូនញ៉ាំទឹកដោះគោក្តៅឧណ្ហៗ មុនពេលចូលគេង ដើម្បីជំនួយដល់ការគេង
- បើកូនមានអាការៈថប់បារម្ភ ឬសម្ពាធផ្លូវចិត្តខ្ពស់ ប៉ាម៉ាក់គួរណែនាំឲ្យកូនស្តាប់តន្រ្តី ធ្វើសមាធិ ឬហាត់យូហ្គាជាដើម។
អត្ថបទគួរអាន៖
- ក្មេងកើតអូទីស្សឹមអាចព្យាបាលជាទេ?
- អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប
- អាហារស្រីៗពពោះគួរញ៉ាំ និងមិនគួរញ៉ាំ ការពារកូនកុំឲ្យកើតមកមានបញ្ហាអូទីស្សឹម
- តិចនិកសាមញ្ញ អាចជួយក្មេងៗរើបម្រះពីជំងឺអូទីស្សឹមបាន
- ពិតទេ ក្មេងៗមើលទូរស័ព្ទយូរ អាចកើតអូទីស្សឹម?
- បើកូនកើតអូទីស្សឹម គួរយកទៅព្យាបាលនៅពេទ្យណា?