ទម្លាប់កូនមានវិន័យតាំងពីតូច មានផលល្អទៅថ្ងៃក្រោយច្រើន
គ្មានក្មេងណាដែលចូលចិត្តឲ្យឪពុកម្ដាយតឹងរ៉ឹងដាក់ខ្លួនទេ ប៉ុន្តែជាជម្រើសល្អ ទៅថ្ងៃក្រោយ ព្រោះគេទម្លាប់រស់នៅ ដោយហាត់ពត់លត់ដំ តាំងពីក្មេង ទៅតាមគន្លង ដែលយើងដៅ។ បើម៉ាក់ប៉ាមានវិន័យ និងលក្ខខណ្ឌជាមួយកូនៗ ហើយជាការល្អ ប៉ុន្តែបើមិនទាន់មានវិញ គួរពិចារណាឡើងវិញ ថាតើគួរកំណត់ របៀបបង្ហាត់បង្រៀនកូនដោយវិធីណាទើបជាការល្អ។ “Hello គ្រូពេទ្យ” សូមលើកយកចំណុចវិជ្ជមានមួយចំនួន តាមរយៈការដាក់កំហិត ក្នុងការចិញ្ចឹមបីបាច់កូន ដែលយើងគួរពិចារណាដូចខាងក្រោម។

១- រៀនពូកែ
ការស្រាវជ្រាវបានបង្ហាញថាភាគច្រើនក្មេងដែលរៀនពូកែ និងបន្តការសិក្សាបានខ្ពស់ ជាក្មេងដែលមានម៉ាក់ប៉ាមានវិន័យខ្ជាប់ខ្ជួនក្នុងការអប់រំពួកគេ។ ទម្លាប់ និងការព្រមទទួលយកវិន័យមកគោរពតាំងពីក្មេង ជាចំណែកធំមួយ ធ្វើឲ្យគេខំប្រឹងរៀន រហូតជាសិស្សពូកែ ឬកាន់តែពូកែ។

២- ទំនុកចិត្តលើខ្លួនឯង
ការតម្រែតម្រង់កូនចៅ ឲ្យរស់នៅក្រោមទំនួលខុសត្រូវ និងមានហេតុផល រាល់ការសម្រេចចិត្ត ឬបំពេញការងារអ្វីមួយ កូនៗតែងតែមានទំនុកចិត្ត និងជឿជាក់លើខ្លួនឯងខ្ពស់ (ប៉ុន្តែមិនអំនួត)។ រាល់ការខិតខំប្រឹងប្រែង ចេះវាយតម្លៃលើស្ថានភាព មុនសម្រេចចិត្តធ្វើអ្វីមួយ ជាកត្តាសំខាន់ដែលអាចធ្វើឲ្យគេជោគជ័យលើកិច្ចការ មិនថាតូចធំទៅថ្ងៃក្រោយ។ ទោះជាកូន មានទម្លាប់ រៀនផ្ដល់ក្ដីសង្ឃឹម និងទំនុកចិត្តលើខ្លួនឯងក៏ដោយ យើងជាម៉ាក់ប៉ាត្រូវតែនៅក្បែរ ចាំប្រឹក្សា ឲ្យយោបល់ ឬលើកទឹកចិត្តកូន ទើបគេមិនងាយចុះចាញ់ភាពលំបាកទាំងឡាយ។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
៣- ចេះគ្រប់គ្រងខ្លួនឯង
ក្មេងអាចគ្រប់គ្រងអត្តចរិត និងទង្វើរបស់ខ្លួនបានដោយសារពួកគេធំឡើងជាមួយវិន័យ និងព្រំដែនច្បាស់លាស់។ បែបនេះគេនឹងមិនងាយត្រូវបានមិត្តភក្ត្រអូសទាញ ឬប្រព្រឹត្តរឿងមិនល្អណាមួយឡើយ។ ការបង្រៀនកូនពីវិន័យទាំងពីវ័យក្មេង ពេលធំឡើងគេនឹងចេះគ្រប់គ្រងខ្លួនឯងដោយឯកឯង។
៤- ឯករាជ្យ និងទំនួលខុសត្រូវ
ការដែលមានឯករាជ្យលើខ្លួនឯង អាចល្អជាងក្មេងដទៃ ព្រោះរាល់ពេលធ្វើអី ស្រែករកជំនួយគ្រប់ពេល។ គេចេះគិតមុនគូរ ចេះយោគយល់គ្នាជាមួយក្មេងដទៃពេលមានជម្លោះ។ មួយវិញទៀតពេលដែលធំដឹងក្តី គេនឹងអាចរស់ដោយខ្លួនឯង ចេះរកថវិកាផ្គត់ផ្គង់ខ្លួនឯងនិងសន្សំទៅថ្ងៃអនាគត។ ពេលនោះកូនយើងនឹងដឹងពីផលលំបាក មិនខ្ជះខ្ជាយ ហើយយល់ដឹងពីបញ្ហា ឬការប្រើប្រាស់ហិរញ្ញវត្ថុ ដោយវៃឆ្លាតក៏អាចថាបាន។
តើវិន័យបែបណា ដែលម៉ាក់ប៉ាដទៃដាក់ឲ្យកូន? ប្រសិទ្ធភាពយ៉ាងម៉េចដែរ?
អត្ថបទគួរអាន៖
- ឲ្យកូនបៅទឹកដោះគោម្សៅរាល់ថ្ងៃ ដឹងថាទឹកដោះគោមានប៉ុន្មានប្រភេទទេ?
- ឆុងទឹកដោះគោម្សៅជាមួយទឹកបបរ ល្អសម្រាប់អាអូនបៅ?
- ក្រៅពីជួយពោះវៀន SYNBIOTICS ក៏ជួយ ផ្នែកសំខាន់ ៣ នេះដែរ
- កូនឧស្សាហ៍រាក ឬឈឺពោះញឹក អាចមានបញ្ហារលាកពោះវៀនរ៉ាំរ៉ៃ
- រោគសញ្ញា និងវិធីដោះស្រាយបញ្ហាជ្រាបពោះវៀនលើក្មេង
- ប្រព័ន្ធរំលាយអាហារមិនល្អ កូនអាចប្រឈមបញ្ហាទាំងនេះ