អត្ថប្រយោជន៍របស់កាល់ស្យូមសម្រាប់រាងកាយ គឺសំខាន់ណាស់។ កាល់ស្យូមដើរតួយ៉ាងសំខាន់ ដើម្បីទ្រទ្រង់រាង្គកាយឲ្យរឹងមាំ ឆ្អឹង និងធ្មេញមានសុខភាពល្អ បញ្ចេញអ័រម៉ូន និងអង់ស៊ីម ក៏ដូចជាជួយឲ្យសរសៃប្រសាទ និងសាច់ដុំធ្វើការបានល្អ។ កាល់ស្យូម មានបរិមាណច្រើននៅក្នុងខ្លួនរបស់យើង។ កាល់ស្យូមប្រហែល៩០ភាគរយ គឺត្រូវបានស្តុកទុកក្នុងឆ្អឹង ក្រៅពីនេះក៏ឃើញមាននៅតាម ជាលិកា សរីរាង្គ និងរត់ក្នុងចរន្ដឈាម។
កង្វះជាតិកាល់ស្យូម នឹងធ្វើឲ្យប៉ះពាល់ដល់ឆ្អឹង ការកន្ត្រាក់របស់សាច់ដុំ និងបញ្ហាមួយចំនួនទៀតទាក់ទងកំណកឈាម ក៏ដូចជាប៉ះពាល់ដល់ប្រព័ន្ធប្រសាទដែរ។ ប្រសិនបើឆ្អឹងខ្សោយ ដោយសារតែកង្វះជាតិកាល់ស្យូម នោះទៅថ្ងៃខាងមុខ មនុស្សយើងអាចនឹងមានបញ្ហាខូចរូបរាងឆ្អឹង។
បញ្ហាកង្វះជាតិកាល់ស្យូម កើតឡើងលើកុមារជាច្រើននៅជុំវិញពិភពលោក។ កង្វះការនាំចូលជាតិកាល់ស្យូម និងបញ្ហាបឺតស្រូបជាតិកាល់ស្យូមនៅលើពោះវៀនតូច គឺជាមូលហេតុចម្បង ធ្វើឲ្យក្មេងៗមានបញ្ហាខ្វះជាតិកាល់ស្យូម។ មានករណីមួយចំនួន បញ្ហាកង្វះជាតិកាល់ស្យូមលើកុមារ អាចបណ្ដាលមកពីម៉ាក់របស់ក្មេងមានបញ្ហាកង្វះជាតិកាល់ស្យូមដែរ។
អត្ថបទពាក់ព័ន្ធ៖
- ញ៉ាំអាហារទាំងនេះអាចជួយឲ្យរាងកាយទទួលបានកាល់ស្យូមគ្រប់គ្រាន់
- អ្នកចូលចិត្តញ៉ាំតៅហ៊ូនឹងបានគុណប្រយោជន៍ទាំងនេះចំពោះសុខភាព
- ដំឡូងជ្វា សំបូរជាតិសរសៃ និងវីតាមីន ជួយច្រើនដល់សុខភាព
- ពោតបារាំង ផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាព
១- រោគសញ្ញារបស់បញ្ហាកង្វះជាតិកាល់ស្យូម
រមួលក្រពើ៖ នេះជាសញ្ញាកើតច្រើនជាងគេ ដែលអាចឲ្យយើងកត់សំគាល់ពីដំបូងបាន។ កូនៗអាចរអ៊ូថា ឈឺសាច់ដុំ ជាពិសេសត្រង់ដៃ កំភួនដៃ ភ្លៅ ក្រោយពេលកូនរត់លេង ឬដើរទៅមកជាដើម។
គេងមិនលក់៖ ប្រសិនបើកូនយើងពិបាកគេង ក៏អាចជាសញ្ញាមួយនៃបញ្ហាកង្វះជាតិកាល់ស្យូមដែរ។ ក្នុងករណីមួយចំនួន ក្មេងៗអាចគេងបាន ប៉ុន្តែកូនគេងមិនបានស្កប់ទេ ឬអាចភ្ញាក់ច្រើនដងនៅពេលយប់។
បញ្ហាធ្មេញ៖ ក្មេងៗខ្វះជាតិកាល់ស្យូម អាចមានបញ្ហាធ្មេញក្រដុះ ឬដុះមិនត្រង់ជួរ ឬអាចមានបញ្ហាមិនប្រក្រតីលើស្រទាប់ខាងក្រៅរបស់ធ្មេញ។
បញ្ហាក្រចក៖ ក្រចករបស់យើង ត្រូវការជាតិកាល់ស្យូមច្រើន ដើម្បីលូតលាស់រឹងមាំ និងមានសុខភាពល្អ។ ដូចនេះយើងក៏អាចដឹងថាកូនមានបញ្ហាខ្វះជាតិកាល់ស្យូម បានតាមរយៈស្ថានភាពក្រចករបស់កូន ដែលអាចមានសភាពខ្សោយ ឬផុយត្រង់គែមក្រចក។
មិនងាយពេញវ័យ៖ បញ្ហានេះភាគច្រើនកើតលើក្មេងស្រី ដែលខ្វះជាតិកាល់ស្យូមក្នុងខ្លួន។ ក្រៅពីមិនងាយពេញវ័យ ក្មេងស្រីៗ ក៏អាចជួបបញ្ហាមួយទៀត គឺរដូវមកមិនទៀងទាត់ដែរ។
អត្ថបទពាក់ព័ន្ធ៖
- បើមានរោគសញ្ញាទាំង ១០ នេះ បង្ហាញថារាងកាយខ្វះជាតិកាល់ស្យូមហើយ
- ទម្លាប់អាក្រក់មួយចំនួន បណ្ដាលឲ្យពុកឆ្អឹងទាំងនៅវ័យក្មេង
- អ្នកញ៉ាំគ្រាប់ជីរនឹងសប្បាយចិត្ត បើដឹងពីអត្ថប្រយោជន៍ច្រើនទាំងនេះ
២- វិធីព្យាបាលបញ្ហាកង្វះជាតិកាល់ស្យូម
មានវិធីជាច្រើន ដើម្បីព្យាបាលបញ្ហាកង្វះជាតិកាល់ស្យូមលើកូន។ ប៉ាម៉ាក់អាចឲ្យកូនលេបថ្នាំកាល់ស្យូមជំនួយ ដើម្បីបង្គ្រប់ជាតិកាល់ស្យូមដែលខ្វះ។ ក្រៅពីនេះ នៅមានវិធីធម្មជាតិមួយចំនួន៖
- ឲ្យកូនៗញ៉ាំអាហារមានជីវជាតិគ្រប់គ្រាន់រៀងរាល់ថ្ងៃ។ ដោយសារទឹកដោះគោ មានផ្ទុកកាល់ស្យូមច្រើន ដូចនេះប៉ាម៉ាក់ត្រូវឲ្យកូនញ៉ាំទឹកដោះគោឲ្យបានច្រើនជារៀងរាល់ថ្ងៃ។
- បន្លែបៃតង ដូចជាកូនស្ពៃ ដើមភ្លៅកង្កែប សណ្ដែក fenugreek គឺសុទ្ធតែសំបូរជាតិកាល់ស្យូម ដូចនេះឲ្យកូនញ៉ាំបន្លែទាំងនេះឲ្យបានច្រើន។
- កាល់ស្យូមក៏មានច្រើន ក្នុងគ្រាប់ red millet និង finger millet។ ប៉ាម៉ាក់ឲ្យកូនញ៉ាំគ្រាប់នេះ បានកាន់តែច្រើន គឺកាន់តែល្អ។
- គ្រាប់ល្ង ក៏មានផ្ទុកជាតិកាល់ស្យូមច្រើនដែរ ជាធម្មតាមានការណែនាំឲ្យអ្នកខ្វះជាតិកាល់ស្យូមញ៉ាំល្ងឲ្យច្រើន។
- ឲ្យកូនៗស្រូបពន្លឺព្រះអាទិត្យពេលព្រឹក ឲ្យបានយ៉ាងហោចណាស់ កន្លះម៉ោងក្នុងមួយថ្ងៃ។ ដោយសារ វីតាមីន D ជួយឲ្យខ្លួនសំយោគជាតិកាល់ស្យូមបានច្រើន។
- ឲ្យក្មេងៗញ៉ាំផ្លែឈើឲ្យបានគ្រប់គ្រាន់ ជាពិសេសផ្លែឈើដែលសំបូរដោយវីតាមីន C។
៣- តើខ្លួនរបស់យើងត្រូវការកាល់ស្យូមប៉ុន្មាន?
ជាការណែនាំក្មេងមានអាយុចន្លោះពី ១ឆ្នាំ ទៅដល់ ៣ឆ្នាំ គួរតែបានទទួលជាតិកាល់ស្យូមឲ្យបាន ៧០០ មិល្លីក្រាមក្នុងមួយថ្ងៃ។ ចំណែកឯក្មេងមានអាយុចន្លោះពី ៤ ដល់ ៨ឆ្នាំ ត្រូវការកាល់ស្យូម ១០០០មិល្លីក្រាមក្នុងមួយថ្ងៃ ហើយបើក្មេងមានអាយុចាប់ពី ៩ឆ្នាំ ដល់ ១៨ឆ្នាំ ត្រូវការកាល់ស្យូមចំនួន ១៣០០មីល្លីក្រាមក្នុងមួយថ្ងៃ។
[embed-health-tool-vaccination-tool]