backup og meta

កូនចូលចិត្តញ៉ាំក្រៀមក្រោះ ល្អ ឬមិនល្អ? ប៉ះពាល់ការលូតលាស់ ឬអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 08, 2022

    កូនចូលចិត្តញ៉ាំក្រៀមក្រោះ ល្អ ឬមិនល្អ? ប៉ះពាល់ការលូតលាស់ ឬអត់?

    បើ​និយាយ​ពី​អាហារ​ក្មេង​ញ៉ាំ ម៉ាក់​ប៉ា​ត្រូវ​ចេះ​រៀប​ចំ​ឲ្យ​បាន​ល្អិត​ល្អន់ ព្រោះ​គ្រប់​ផ្នែក​ទាំង​អស់​នៃ​រាងកាយ​អូន​តូច ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ត្រឹម​ត្រូវ​សម្រាប់​លូតលាស់​ឲ្យ​បាន​ពេញ​លេញ។ ផ្ទុយ​ទៅ​វិញ ​មាន​ក្មេង​ខ្លះ​អាហារ​ល្អៗ​មិន​ញ៉ាំ បែរជាកូនចូល​ចិត្ត​ញ៉ាំ​ក្រៀម​ក្រោះៗ​ព្រោះ​រសជាតិ​ត្រូវ​មាត់​ជាង​អាហារ​មាន​ជីវជាតិ​ទូទៅ។ បើ​មួយ​ថ្ងៃៗ​ញ៉ាំ​តែ​អាហារ​ក្រៀម ប៉ះ​ពាល់​ដល់​ការ​លូតលាស់​ក្មេង ឬ​អត់​ចុះ?

    តាម​ការ​ចែក​រំលែក​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណែត បាន​ឲ្យ​ដឹង​ថា ការ​ដែល​កូន​ចូល​ចិត្ត​ញ៉ាំ​​ក្រៀម​ក្រោះ មិន​សូវ​ជា​ល្អ​ទេ ព្រោះ​មិន​សូវ​មាន​សារធាតុ​ប្រូតេអ៊ីន​គ្រប់​គ្រាន់​សម្រាប់​ក្មេង និង​សម្បូរជាតិ​ប្រៃ​ទៀត។ ម៉្យាង​វិញ​ទៀត អា​អូន​និយម​អាហារ​ស្ងួត ក្រៀម​ក្រោះ​ៗ​នឹង​ក៏​អាច​ប្រឈម​ការ​ខ្សោះ​ជាតិ​ទឹក ហើយ​អាហារ​បែប​នេះ​ក៏​មាន​កាឡូរី​ខ្ពស់​ដែរ។

    ដោយ​សារ​តែ​ជាតិ​ប្រៃ​ក្នុង​អាហារ​នោះ អាច​បណ្ដាល​ឲ្យ​ក្មេង​មាន​ជំងឺ​ធាត់ ជំងឺ​បេះដូង ការ​លូតលាស់​មិន​ល្អ ប៉ះពាល់​ខួរ​ក្បាល (ប្រាជ្ញា​ខ្សោយ) និង​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ដើម។

    វេជ្ច. ចាន់ ស៊ីណេត

    ប៉ុន្តែ អាហារ​ក្រៀម​ក្រោះ​ដូច​ជា ផ្លែ​ឈើ​ក្រៀម​ជា​ដើម ក៏​មាន​ប្រយោជន៍​ដល់​កូន​ពេល​ញ៉ាំ​ដែរ ព្រោះ​ក្នុងផ្លែ​ឈើ​ក្រៀមភាគ​ច្រើន ផ្ទុក​សារធាតុ​កាក​សរសៃ វីតាមីន និង​រ៉ែ​ផ្សេងៗ។ ជាតិ​កាក​សរសៃ​ជួយ​សម្រួល​ដល់​ក្រពះ​ពោះវៀន​កូន​ដំណើរ​ការ​បាន​រលូន មិន​ងាយ​រាករូស មិន​ងាយ​ទល់​លាមក ហើម​ពោះ ឬ​ឈឺ​ពោះ​ឡើយ។ យ៉ាង​ណា​មិញ វា​ក៏​មាន​គុណ​វិបត្តិ​របស់​វា​ដែរ ព្រោះ​ផ្លែឈើ​ក្រៀម​ក៏​មាន​ជាតិ​ស្ករ​ខ្ពស់ បើ​ញ៉ាំ​ច្រើន​ក៏​មិន​ល្អ​សល់​សុខភាព​កូន​ដូច​គ្នា និង​ជួន​កាល ក៏​អាច​បង្ក​ឲ្យ​កូន​ស្លាក់​ផ្លែឈើ​ក៏​មាន​ដែរ អញ្ចឹង​ម៉ាក់​ប៉ា​ត្រូវ​ប្រយ័ត្ន។

    ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​កូន គឺ​ត្រូវ​មាន​បន្លែ សាច់ ត្រី ស៊ុត ផ្លែឈើ​ចម្រុះ​មុខ ដើម្បី​ធានា​បាន​ថា​កូន​ទទួល​បាន​ការ​លូតលាស់​ពេញលេញ។ ម៉ាក់ប៉ា​ក៏​មិន​ត្រូវ​បណ្ដោយ​កូន​ឲ្យ​ញ៉ាំ​តែ​អាហារ​ក្រៀម​ក្រោះ​តាម​តែ​ចិត្ត​កូន​ចង់​នោះ​ដែរ ព្រោះ​បើ​តាម​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត​ខាង​លើ វា​អាច​ប៉ះពាល់​សុខភាព​កូន។ ជាពិសេស ម៉ាក់​ប៉ា​គួរ​តែ​ផ្ដោត​សំខាន់​លើ​សុខភាព​ក្រពះ​ពោះ​វៀន​កូន ដោយ​ផ្ដល់​ជា អាហារ​សម្បូរ Probiotics និង Prebioticsដល់​កូន។

    SYNBIOTICS ក៏​ជា​ជម្រើស​មួយ​ល្អ​សម្រាប់​ផ្ដល់​ឲ្យ​កូន​ដែរ ម៉ាក់​ប៉ា​អាច​រក​ទឹក​ដោះ​គោ ឬ​អាហារ​ដែល​ផ្ទុក​វា ដើម្បី​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​កូន ព្រោះ​បើ​ក្រពះ​ពោះ​កូន​ល្អ ការ​លូតលាស់​ក៏​ល្អ ។

    កូនចូល​ចិត្ត​ញ៉ាំ​ក្រៀម​ក្រោះ

    គួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 08, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម