ជំងឺដែលឧស្សាហ៍លើក្មេងៗនាខែភ្លៀងមានច្រើន តែក្នុងនោះជំងឺគ្រុនឈាមគួរឲ្យព្រួយបារម្ភជាងគេ ព្រោះជាជំងឺធ្ងន់ធ្ងរ អាចឆក់យកជីវិតកុមារលឿនបំផុត។ ភ្នាក់ងារចម្លងជំងឺគ្រុនឈាម គឺមូសខ្លាញី ខាំតែនៅពេលថ្ងៃប៉ុណ្ណោះ។
ជំងឺដែលឧស្សាហ៍លើក្មេងៗនាខែភ្លៀងមានច្រើន តែក្នុងនោះជំងឺគ្រុនឈាមគួរឲ្យព្រួយបារម្ភជាងគេ ព្រោះជាជំងឺធ្ងន់ធ្ងរ អាចឆក់យកជីវិតកុមារលឿនបំផុត។ ភ្នាក់ងារចម្លងជំងឺគ្រុនឈាម គឺមូសខ្លាញី ខាំតែនៅពេលថ្ងៃប៉ុណ្ណោះ។

តាមរយៈបទសម្ភាសន៍ជាមួយនាយកមន្ទីរពេទ្យកុមារជាតិ វេជ្ជបណ្ឌិត ញឹប អង្គារបុស្ស នាពេលកន្លងមក លោកបានឲ្យដឹងថា មូលហេតុដែលក្មេងកើតជំងឺគ្រុនឈាមឈានទៅគ្រោះថ្នាក់ដល់ជីវិតនោះ បណ្តាលមកពីការបញ្ជូនកូនមកពេទ្យយឺតយ៉ាវ ឬព្យាបាលមិនត្រឹមត្រូវតាមក្បូនពេទ្យ និងប្រើថ្នាំផ្សំផ្តេសផ្តាស។ ការធ្វើរោគវិនិច្ឆ័យបានលឿន និងការព្យាបាលត្រឹមត្រូវ ត្រឹមតែរយៈពេល ៧-៨ ថ្ងៃ ក្មេងដែលកើតជំងឺគ្រុនឈាម សឹងតែ ១០០ នាក់ ជាទាំង ១០០ នាក់ ឯអត្រាស្លាប់មិនដល់ ១ នាក់ផង។
– ក្តៅខ្លួនពី ៣៩-៤០ អង្សារសេ
– មុខក្រហម
– ឈឺក្បាល ឈឺប្រឡង់ភ្នែកចាក់ទៅក្រោយ
– ចង់ក្អួត ឬក្អួត
– ឈឺពោះ
– ឈឺសាច់ដុំ និងសន្លាក់ដៃជើង
– មានស្នាមអុជៗក្រហមលើស្បែក
– ហូរឈាមតាមអញ្ចាញធ្មេញជាដើម។
– បំបាត់ជម្រកមូសខ្លា នៅតាមសំបកកង់ឡាន-ម៉ូតូ និងកំប៉ុងចាស់ៗ
– កម្ចាត់ដង្កូវទឹកនៅក្នុងពាង អាង ថូផ្កា ថ្លុក ឬវត្ថុដក់ទឹកផ្សេងទៀត
– គ្របពាង ឬអាងទឹកឲ្យជិត
– ដាក់ថ្នាំអាបែតសម្លាប់ដង្កូវទឹក ឬចិញ្ចឹមកូនត្រី ៧ ពណ៌
– គ្រប់គ្រង កប់ ឬកម្ទេច វត្ថុដែលអាចដក់ទឹក បង្កើតជាជម្រកមូសខ្លា
– គេងក្នុងមុង
– ពាក់ខោអាវជិតៗ មានពណ៌ចាំងៗ
– លាបក្រែម ឬបាញ់ស្ព្រៃយ៍ការពារមូសខាំពេលចេញទៅកន្លែងងងឹត។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Dengue and severe dengue, https://www.who.int/news-room/fact-sheets/detail/dengue-and-severe-dengue
Dengue, https://www.nhs.uk/conditions/dengue/
Dengue, https://www.paho.org/en/topics/dengue
កំណែប្រែបច្ចុប្បន្ន
30/05/2023
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ