ជំងឺ Kawasaki ជាជំងឺដែលច្រើនតែកើតលើកុមារមានអាយុក្រោម៥ឆ្នាំ។ ជាទូទៅ កុមារមានរោគសញ្ញាដូចជាគ្រុនក្តៅរយៈពេល៥ថ្ងៃ ឬយូរជាងនេះ ក៏ដូចជាមានរោគសញ្ញាមួយចំនួនខាងក្រោមនេះ៖
- កន្ទួល
- ហើមក្រពេញនៅក
- បបូរមាត់ប្រេះពណ៌ក្រហម និងមានសភាពស្ងួត
- អណ្តាតពណ៌ក្រហម មានពងតូចៗ និងហើម
- មាត់ពណ៌ក្រហម និងនៅខាងក្រោយបំពង់ក
- ដៃជើងហើម និងមានពណ៌ក្រហម
- ភ្នែកក្រហម។
ក្រោយការព្យាបាលត្រឹមត្រូវរយៈពេលពីរបីសប្តាហ៍ រោគសញ្ញានឹងមានសភាពធូរស្រាល ប៉ុន្តែជំងឺនេះ អាចត្រូវការរយៈពេលព្យាបាលយូរសម្រាប់កុមារមួយចំនួន។
មូលហេតុបង្ក
ក្រុមអ្នកជំនាញមិនទាន់ដឹងច្បាស់ពីមូលហេតុបង្កជាក់លាក់នៃជំងឺនេះឡើយ។ ប៉ុន្តែ កុមារទំនងជាប្រឈមនឹងជំងឺ Kawasaki ប្រសិនបើអាអូនទទួលបានហ្សែនជាក់លាក់ពីប៉ាម៉ាក់។ ជំងឺនេះ មិនឆ្លងពីកុមារម្នាក់ទៅកុមារម្នាក់ទៀតឡើយ ប៉ុន្តែចំពោះទារកមានអាយុក្រោម១ឆ្នាំដែលកើតជំងឺនេះ អាចមានលក្ខណៈធ្ងន់ធ្ងរមួយកម្រិតទៀត។
[embed-health-tool-baby-poop-tool]
ការព្យាបាល
កុមារដែលកើតជំងឺ Kawasaki ចាំបាច់ត្រូវទទួលការព្យាបាលនៅមន្ទីរពេទ្យកាន់តែឆាប់កាន់តែប្រសើរ ដើម្បីជៀសវាងហានិភ័យនៃផលវិបាកផ្សេងៗ។
ជំងឺ Kawasaki អាចបណ្តាលឲ្យសរសៃឈាមរលាក និងហើម ដែលអាចបង្កផលវិបាកនៅក្នុងសរសៃឈាមដែលផ្គត់ផ្គង់ឈាមទៅកាន់បេះដូង។
ប្រសិនបើកុមារមិនទទួលបានការព្យាបាលទាន់ពេលវេលាទេនោះ កុមារម្នាក់ក្នុងចំណោម៤នាក់ អាចមានបញ្ហាបេះដូង ហើយកុមារប្រហែលជា២% ទៅ៣% អាចបាត់បង់ជីវិតដោយសារជំងឺនេះទៀតផង។
អត្ថបទគួរអាន៖
- ក្មេងកើតអូទីស្សឹមអាចព្យាបាលជាទេ?
- អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប
- អាហារស្រីៗពពោះគួរញ៉ាំ និងមិនគួរញ៉ាំ ការពារកូនកុំឲ្យកើតមកមានបញ្ហាអូទីស្សឹម
- តិចនិកសាមញ្ញ អាចជួយក្មេងៗរើបម្រះពីជំងឺអូទីស្សឹមបាន
- ពិតទេ ក្មេងៗមើលទូរស័ព្ទយូរ អាចកើតអូទីស្សឹម?
- បើកូនកើតអូទីស្សឹម គួរយកទៅព្យាបាលនៅពេទ្យណា?