backup og meta

បញ្ហាសុខភាពទាំង៥ ឧស្សាហ៍កើតលើក្មេងនៅរដូវក្តៅ ប៉ាម៉ាក់គួរប្រយ័ត្ន

បញ្ហាសុខភាពទាំង៥ ឧស្សាហ៍កើតលើក្មេងនៅរដូវក្តៅ ប៉ាម៉ាក់គួរប្រយ័ត្ន

ជាមួយ​នឹង​កម្តៅ​ក្តៅ​ខ្លាំង​អំឡុង​រដូវ​ក្តៅ​នេះ កុមារ​អាច​នឹង​ចូលចិត្ត​ញ៉ាំ​អាហារ​នៅ​ខាង​ក្រៅ ដែលជា​របស់​ត្រជាក់​ៗ និង​អាច​ចូលចិត្តបើក​ម៉ាស៊ីន​ត្រជាក់​ជាប់​ជា​ប្រចាំ ឬ​រត់​លេង​នៅ​ខាង​ក្រៅ។ ចំណុច​ទាំង​អស់​នេះ​ហើយ​ ​អាច​នាំ​ឲ្យ​ក្មេង​ប្រឈម​នឹង​បញ្ហា​សុខភាព​ជា​ច្រើន ​ដែល​ប៉ា​ម៉ាក់​ចាំបាច់​ត្រូវ​ប្រុង​ប្រយ័ត្ន និង​តាមដាន​ឲ្យ​បាន​ដិតដល់​។

តើ​បញ្ហា​សុខភាព​អ្វី​ខ្លះ​ដែល​ឧស្សាហ៍​កើត​លើ​កុមារ​នៅ​រដូវ​ក្តៅ?

១. គ្រោះថ្នាក់​ដោយ​សារ​កម្តៅ

ប្រសិន​បើ​ក្មេង​រង​នូវអាកាសធាតុ​​ក្តៅ​ខ្លាំង​រយៈពេល​យូរ​នោះ អា​អូន​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយ​សារ​កម្តៅ។ បញ្ហា​នេះ​ កើត​ឡើង​នៅ​ពេល​ដែល​សីតុណ្ហភាព​ឡើង​ខ្ពស់​ជាង​៤០​សង្សាសេ។ ក្នុង​ករណី​ដែល​កូន​គ្រោះថ្នាក់​ដោយ​សារ​កម្តៅ នោះ​រាងកាយ​ក្មេង​ក្តៅ​ខ្លាំង​នៅ​ពេល​ប៉ះ ឬ​​មាន​អាការៈ​គ្រុន​ក្តៅ​ខ្លាំង ឬ​ស្ងួត​អណ្តាត​ ហើយ​កុមារ​អាច​នឹង​សន្លប់​មិន​ដឹង​ខ្លួន​ផង​ដែរ។

២. រលាក​ស្បែក​ដោយ​កម្តៅ​ថ្ងៃ

ការ​រត់​លេង​នៅ​ខាង​ក្រៅ​រយៈពេល​យូរ អាច​នាំ​ឲ្យ​ស្បែក​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​នឹង​កម្តៅ​ថ្ងៃ។ ជា​លទ្ធផល​ ស្បែក​នឹង​ឡើង​ពណ៌​ក្រហម​ និង​ប្រែ​ពណ៌​ដោយ​សារ​កម្តៅ​ថ្ងៃ។

៣. ការ​លូតលាស់​នៃ​បាក់តេរី

បាក់តេរី​លូតលាស់​យ៉ាង​ឆាប់​រហ័ស​ អំឡុង​ពេល​សីតុណ្ហភាព​ក្តៅ​ និង​សើម​ក្នុង​រដូវ​ក្តៅ ជា​ហេតុ​នាំ​ឲ្យ​អាហារ​ឆាប់​ខូច​ និង​​បញ្ចេញ​ជាតិ​ពុល ដែល​បង្ក​ជា​ការ​ពុល​អាហារ។ ដោយ​សារ​តែ​ការ​​រីក​លូតលាស់​នៃ​បាក់តេរី កុមារ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ​ដូចជា ជំងឺ​រលាក​ក្រពះ​ពោះវៀន ជំងឺ​រលាក​ថ្លើម​ប្រភេទ​A ឬ​ជំងឺ​គ្រុន​ពោះវៀន ។ ក្មេង​ដែល​កើត​ជំងឺ​ប្រភេទ​នេះ ច្រើន​តែ​​មាន​អាការៈ​ចុក​ពោះ រាករូស ឬ​គ្រុន​ក្តៅ។

[embed-health-tool-child-growth-chart]

៤. កង្វះ​ជាតិ​ទឹក

​​នៅ​ពេល​ដែល​កូន​​រត់​លេង​នៅ​ខាង​ក្រៅ ភាគ​ច្រើន​គឺ​មិន​សម្រាក​ញ៉ាំ​ទឹក​ទាល់​តែ​សោះ។ ដូច្នេះ​ហើយ​ ទើប​ក្មេង​អាច​នឹង​ប្រឈម​នឹង​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ពី​ក្នុង​រាងកាយ។

៥. សត្វ​​ល្អិត​ទិច ឬ​ខាំ

​ទន្ទឹម​នឹង​នេះ​ដែរ ប៉ា​ម៉ាក់​ក៏​អាច​សង្កេត​ឃើញ​ស្នាម​មូស ឬ​សត្វ​ល្អិត​ខាំ​នៅ​លើ​ស្បែក​របស់​កូន​ដូច​គ្នា អំឡុង​រដូវ​ក្តៅ​នេះ។

គន្លឹះ​ជួយ​ឲ្យ​កូន​មិន​ធ្លាក់​ខ្លួន​ឈឺ​នៅ​រដូវ​ក្តៅ

  • ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​បញ្ចៀស​បញ្ហា​ខ្សោះ​ជាតិ​ទឹក
  • ឲ្យ​កូន​ពាក់​​ស្លៀក​សំលៀក​បំពាក់​ជិត​ៗ​ដែល​ធ្វើ​ពី​កប្បាស
  • ជៀសវាង​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​មិន​បាន​ចម្អិន​ត្រឹមត្រូវ
  • ឲ្យ​កូន​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់
  • ឲ្យ​កូន​ញ៉ាំ​តែ​ទឹក​ឆ្អិន​ល្អ
  • ជៀសវាង​ឲ្យ​កូន​លេង​នៅ​កន្លែង​ដែល​មាន​ដើមឈើ​ច្រើន​ ដែល​ជា​ជង្រុក​នៃ​សត្វ​ល្អិត​ជា​ច្រើន​ប្រភេទ
  • លាប​ក្រែម​ការពារ​សត្វ​ល្អិត​ មុន​ពេល​ដែល​នាំ​កូន​ទៅ​លេង​នៅ​ខាង​ក្រៅ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Summer Safety Tips

https://www.seattlechildrens.org/health-safety/keeping-kids-healthy/prevention/summer-safety/

Extreme Heat: Keeping Kids Safe When Temperatures Soar

https://www.healthychildren.org/English/safety-prevention/at-home/Pages/Protecting-Children-from-Extreme-Heat-Information-for-Parents.aspx

Heat Illness

https://kidshealth.org/en/parents/heat.html

កំណែ​ប្រែបច្ចុប្បន្ន

25/04/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

កត្តាអ្វីខ្លះនាំឲ្យកុមារកើតជំងឺមហារីក? គួរបង្ការបែបណា?

ប៉ាម៉ាក់គួរដឹង! ជំងឺបេះដូងប៉ុន្មានប្រភេទនេះ​ អាចកើតលើកុមារ​ និងទារក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 25, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម