backup og meta

កូនម៉ឹមទឹកដោះគោ កុំបន្តធ្វើទម្លាប់ ៤ យ៉ាងនេះទៀត ប្រយ័ត្នកូនឈឺឥតល្ហែ

កូនម៉ឹមទឹកដោះគោ កុំបន្តធ្វើទម្លាប់ ៤ យ៉ាងនេះទៀត ប្រយ័ត្នកូនឈឺឥតល្ហែ

ចិញ្ចឹម​បីបាច់​ឲ្យ​លូតលាស់ មាន​សុខភាព​ល្អ ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ទាំង​លើ​របប​អាហារ ការ​ថែទាំ​ដិត​ដល់ រួម​ទាំង​ការ​អនាម័យ​ជាដើម។ ចំពោះម៉ាក់ប៉ាដែលមានកូនម៉ឹមទឹកដោះគោ គួរ​តែ​កែប្រែ​ទម្លាប់​មិន​ល្អ​ខាងក្រោម​នេះចេញ ទើប​កូន​មិន​សូវ​ឈឺ។

១. ស្តាយ ឲ្យ​កូន​ម៉ឹម​ទឹកដោះ​គោ​នៅ​សល់

ទាំង​យើង​ទាំង​គេ ពេល​កូន​ម៉ឹម​ទឹកដោះ​គោ​សល់ មិន​ចាក់​ចោល​ទេ ច្រើន​តែ​ស្តាយ ទុក​ឲ្យ​កូន​ម៉ឹម​បន្ត​ទៀត។ ទម្លាប់​បែប​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​កូន​ឧស្សាហ៍​ឈឺ ដោយសារ​ទឹក​ដោះ​គោ​កូន​ម៉ឹម​សល់ មិន​អាច​ទុក​យូរ​ម៉ោង​បាន​ទេ បាន​ត្រឹម ១ ម៉ោង​ប៉ុណ្ណោះ។ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ កុសល កណិការ បាន​ពន្យល់​ថា នៅ​ពេល​កូន​ម៉ឹម​ទឹកដោះ​គោ​ហើយ មេរោគ​នឹង​ចូល​ទៅ​ក្នុង​ទឹកដោះ​នៅ​​សល់​នោះ​តាម​ទឹកមាត់កូន អ៊ីចឹង​កាល​ណា​យើង​ទុក​យូរ​ម៉ោង​បន្តិច កូន​យើង​ម៉ឹម​ទឹកដោះគោ​ដែល​នៅ​សល់​ អាច​បង្ក​ឱ្យ​កូន​ឈឺ​ពោះ រាករូសជាដើម។

២. បន្ថយ ឬ​បន្ថែម​បរិមាណ​ទឹក និង​ម្សៅ​ទឹក​ដោះ​គោ

ការ​ឆុង​ទឹក​ដោះ​គោ​មាន​ក្បួន​ខ្នាត និង​រង្វាស់​ត្រឹម​ត្រូវ តែ​ទោះ​យ៉ាង​ណា ម៉ាក់ប៉ា​មួយ​ចំនួន​បាន​បំពាន​ក្បួន​ច្បាប់​ទាំង​នោះ ពេល​កូន​មាន​បញ្ហា ដូច​ជា​រាក ឬ​ទល់​លាមក។ ឧ. ពេល​កូន​ទល់​លាមក ម៉ាក់​តែ​បន្ថយ​បរិមាណ​ទឹកដោះ​គោ ដោយ​រក្សា​បរិមាណ​ទឹក​ដដែល ឬ​ក៏​រក្សា​បរិមាណ​ទឹកដោះដដែល តែ​បន្ថែម​បរិមាណ​ទឹក​វិញ ដោយ​គិត​ថា ការ​បន្ថែម​បរិមាណ​ទឹក អាច​កាត់​បន្ថយ​អាការៈ​ទល់​លាមក​កូន​បាន។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ អះ​អាង​ថា វិធី​នេះ​មិន​ត្រឹម​ត្រូវ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​កូន​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ អាច​នឹង​ខ្វះ​អាហារូបត្ថម្ភ​ក៏​ថា​បាន។

​៣. ប្រើ​ទឹក​​ឆុង​ទឹកដោះ​គោកូនមិនបានត្រឹមត្រូវ

តាម​ការ​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ទឹក​ដែល​ល្អ​សម្រាប់​ឆុង​ទឹក​ដោះ​គោ​ឲ្យ​ក្មេង គឺ​ទឹក​ដាំ​ពុះ ទុក​ឲ្យ​នៅ​ក្តៅ​ឧណ្ឌៗ មិន​មែន​ជា​ទឹក​ត្រជាក់ ឬ​ទឹក​មាន​ជាតិ​រ៉ែ​ខ្ពស់​នោះ​ទេ។ ការ​យក​ទឹក​ក្តៅ​ឧណ្ហៗ​មក​ឆុង​ទឹក​ដោះ​គោ ធ្វើឲ្យ​ម្សៅ​ទឹកដោះ​គោ​ងាយ​រលាយ អាច​កាត់​បន្ថយ​អាការៈ​ទល់​លាមក​របស់​ក្មេង​បាន​ថែម​ទៀត។

ឆុងទឹកដោះគោ

៤. យកដបទឹកដោះគោប្រើរួច មកឆុងទឹកដោះម្តងទៀត

ហេតុ​តែ​រវល់ ដោះស្រាយ​បញ្ហា​ទ័ល​ម្តងៗ ម៉ាក់ៗ​មួយ​ចំនួន​បាន​យក​ដប​ទឹក​ដោះ​គោ​ប្រើ​រួច​មក​ឆុង​ទឹក​ដោះ​គោ​ឲ្យកូនម៉ឹម​ម្តង​ទៀត។ ការ​ធ្វើ​បែប​នេះ​អាច​ឲ្យ​កូន​ហើម​ពោះ ដោយសារ​ដប​ទឹកដោះ​គោ​ប្រើ​រួច​ទុក​យូរ​ដោយ​មិន​បាន​លាង​សម្អាត​បាក់​តេរី​នឹង​កកើត​ឡើង ទៅ​ជាជូរ​ផ្អូម។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Children and vomiting

https://www.betterhealth.vic.gov.au/health/conditionsandtreatments/children-and-vomiting

Feeding Your Newborn

https://kidshealth.org/en/parents/feednewborn.html

Feeding Your Baby and Toddler (Birth to Age Two)

https://www.mottchildren.org/posts/your-child/feeding-your-baby-toddler

កំណែ​ប្រែបច្ចុប្បន្ន

27/10/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ប្រើប្រាស់កំប៉ុងទឹកដោះគោ ក៏មានគុណសម្បត្តិ និងគុណវិបត្តិដល់អាអូនដែរ

ទើបផ្លាស់ឲ្យកូនបៅទឹកដោះគោ បើកូនមិនព្រមបៅ សាកប្រើតិចនិកនេះអាចជួយបាន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 27, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម