backup og meta

គេងសុខៗថប់ ដកដង្ហើមមិនដល់គ្នា បណ្តាលមកពីអីឲ្យប្រាកដ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 21, 2020

    គេងសុខៗថប់ ដកដង្ហើមមិនដល់គ្នា បណ្តាលមកពីអីឲ្យប្រាកដ?

    មនុស្ស​មួយ​ចំនួន​ច្បាស់​ជា​ធ្លាប់​ជួប​ប្រទះ​ហើយបញ្ហា​ដក​ដង្ហើម​អត់​ចង់​ដល់​គ្នា ថប់ៗ​ដូច​ស្ទះ​ខ្យល់​នៅ​ពេល​យប់ ជា​ពិសេស​ក្នុង​ពេល​ដែល​ចូល​គេង​យប់ៗ​ជ្រៅ។ បញ្ហា​មួយ​នេះ បណ្តាល​មក​គេង​យប់​ជ្រៅ​ពេក ឬ​យ៉ាង​ណា​ឲ្យ​ប្រាកដ?

    ឆ្លើយ​នឹង​ចម្ងល់​មួយ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា អាការៈ​បែប​នេះ​កើត​ឡើង​បាន ដោយ​សារ​រាង​កាយ​មិន​ទទួល​បាន​កម្រិត​អុក​ស៊ី​សែនគ្រប់គ្រាន់​នៅ​ក្នុង​ឈាម។ លោក​វេជ្ជបណ្ឌិត បន្តថា កាល​ណា​រាង​កាយ​ខ្វះ​កម្រិត​អុក​ស៊ីសែននៅ​ក្នុង​ឈាម វា​ក៏​ធ្វើ​ឲ្យ​សួត​របស់​យើង​ទទួល​បាន​អុក​ស៊ី​​សែនមិន​គ្រប់​គ្រាន់ និង​បណ្តាល​ឲ្យ​បេះ​ដូង​ខ្វះ​អុក​ស៊ី​សែន​រាល់​ពេល​ធ្វើ​ចលនា​ច្របាច់​ម្តងៗ ហើយ​អាការៈ​បែប​នេះ​អាច​ជា​សញ្ញា​របស់ ​ជំងឺ​បេះ​ដូង ជំងឺសួត ជាដើម

    មួយ​វិញទៀត លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា អាការៈ​បែប​នេះ​ក៏​អាច​មក​ពី​មានជំងឺថប់បារម្ភ ​ភាព​តាន​តឹង​ស្រេ្តស​ច្រើន​ផង​ដែរ តែ​​បញ្ហា​នេះ​គ្មាន​អី​គួរ​ឲ្យ​ភ័យ​ព្រួយ​ខ្លាំង​ទេ យើង​គ្រាន់​តែ​តាម​ដាន​វា​ជា​ប្រចាំ ហើយ​ចូល​គេង​ឲ្យ​បាន​ឆាប់ កុំ​នៅ​យប់​ជ្រៅ​ពេក​ជា​ការ​ល្អ​ហើយ។

    ទោះ​យ៉ាង​នេះ​ក្តី ប្រសិន​បើ​ចូល​គេង​លឿន​ហើយ មិន​សូវស្រេ្តស តែ​នៅ​មាន​អាការៈ​ថប់ ពិបាក​ដង្ហើម​នេះ​កើត​ឡើង​ទៀត គួរ​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ ដើម្បី​រក​មូល​ហេតុ​ឲ្យ​បាន​កាន់​ច្បាស់។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 21, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម