backup og meta

ថ្លោះគ្រេច ឈឺសន្លាក់ ហ៊ានតែទិញថ្នាំលេបផ្តេសផ្តាស ប្រយ័ត្នមានបញ្ហាធ្ងន់ធ្ងរមួយនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 19, 2020

    ថ្លោះគ្រេច ឈឺសន្លាក់ ហ៊ានតែទិញថ្នាំលេបផ្តេសផ្តាស ប្រយ័ត្នមានបញ្ហាធ្ងន់ធ្ងរមួយនេះ

    មាន​ជំងឺ​ក្រពះ​មួយ​ចំនួន ពិសេស​ការ​ធ្លាយ​ក្រពះ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ប្រើ​ថ្នាំ​ដោយ​គ្មាន​វេជ្ជ​បញ្ជា​ត្រឹម​ត្រូវ ពិសេស​ថ្នាំ​ថ្លោះ​គ្រេច ឈឺ​សន្លាក់។ នេះ​ជា​ការ​លើក​ឡើង​របស់​សាស្ត្រាចារ្យ​មហាបរិញ្ញា អ៊ុង ចក្រាវុធ ឯកទេស​ជំងឺ​ថ្លើម ក្រពះ ពោះវៀន។

    តាម​កា​របញ្ជាក់​របស់​លោក​​សាស្ត្រាចារ្យ ការ​ធ្លាយ​ក្រពះ មាន​សឹង​តែ​៩០% ដោយសារ​ការ​ផ្សំ​ថ្នាំ​លេប​នៅតាមឱសថស្ថាន ដោយ​គ្មាន​វេជ្ជបញ្ជា ពិសេស​ថ្នាំ​សរសៃ បំបាត់​ថ្លោះ​គ្រេច ឈឺ​សន្លាក់​ផ្សេងៗ​ទៀត។

    “នៅ​តាម​ឱសថ​ស្ថាន​ខ្លះ​មាន​លក់​ថ្នាំ​ឲ្យ​អ្នក​ជំងឺ​ដោយ​គ្មាន​វេជ្ជបញ្ជា ម្យ៉ាង​ទៀត​អ្នក​ជំងឺ​ច្រើន​តែ​ទៅ​ផ្សំ​ថ្នាំ​នៅ​ឱសថស្ថាន នៅ​ពេល​ថ្លោះ​គ្រេច។ ជួនកាល​អ្នក​លក់​ថ្នាំ​ហ្នឹង គាត់​ឲ្យ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ដែល​ថ្នាំ​ហ្នឹង​មាន​ឥទ្ធិពល​អាក្រក់​ទៅ​លើ​ក្រពះ ដែល​គាត់​មិន​​មែន​ជា​ពេទ្យ គាត់​មិន​អាច​ដឹង ជួនកាល​ជំងឺ​ហ្នឹង​មិន​ត្រូវ​ការ​ថ្នាំ​ហ្នឹង​ផង គាត់​ឲ្យ​លេប​ទៅ​អាច​ប៉ះពាល់​ដល់​ក្រពះ’។ សាស្ត្រាចារ្យរៀបរាប់។

    សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​បង្រៀន​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ សុខាភិបាល​រូប​នេះ​ថា

    អ្នក​ដែល​ធ្លាយ​ក្រពះ​ភាគ​ច្រើន គឺ​មាន​ជំងឺ​ដំបៅ​ក្រពះ​រួច​ហើយ តែ​មិន​ដឹង គ្រាន់​តែ​ឆ្អល់ៗ ហើយ​ញ៉ាំ​ថ្នាំ​ក៏​ធូរ​ស្រាល ស្រប​ពេល​មួយ​អ្នក​ជំងឺ​នោះ​ឈឺ​ចង្កេះ ឈឺ​ជង្គង់ ក៏​ទៅ​ផ្សំ​ថ្នាំ​លេប ដល់​មាន​ដំបៅ​ក្រពះ​ស្រាប់ ក៏​បណ្តាល​ឲ្យ​ធ្លាយក្រពះ។

    ក្នុង​ន័យ​នេះ លោក​សាស្ត្រាចារ្យ​បញ្ជាក់​ថា មិន​មែន​មាន​ន័យថា​ថ្នាំ​សន្លាក់​មិនល្អ គ្មាន​ប្រសិទ្ធភាព ឬ​ឈឺ​​សន្លាក់ មិន​ត្រូវ​ទិញ​ថ្នាំ​លេប​នោះ​ទេ គឺ​ត្រូវ​តែ​ទិញ តែ​មិន​ត្រូវ​ទៅ​ផ្សំ​ថ្នាំ​ដោយ​គ្មាន​វេជ្ជ​បញ្ជា​នោះទេ ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ប្រើ​វា ចៀស​វាង​ប្រើ​ទៅ​មាន​បញ្ហា​សុខភាព​ទៅ​វិញ។

    “ថ្នាំ​សន្លាក់​មាន​ប្រសិទ្ធភាព​ខ្ពស់ ប្រើ​បាន តែ​ត្រូវ​ឲ្យ​គ្រូពេទ្យ​វិនិច្ឆ័យ ឬ​ចេញ​វេជ្ជបញ្ជា តើ​ដំណាក់​កាល​ឈឺ ត្រូវ​ប្រើ​ថ្នាំ​ហ្នឹង​អត់ ហើយ​បើ​សិន​ជា​ត្រូវ​ប្រើ គ្រូពេទ្យ​គេ​ដឹង​ថា អ្នក​ហ្នឹង​មាន​ជំងឺ​ក្រពះ គេ​ឲ្យ​ថ្នាំ​មួយ​ទៀត​ដើម្បី​ការពារ​អម​ទៅ​ជាមួយ ពេទ្យ​គេ​មាន​ក្បួន​គេ មិន​មែន​មាន​ន័យ​ថា ថ្នាំ​ហ្នឹង​អាក្រក់​ទេ’

    ឈឺសន្លាក់
    សាស្ត្រាចារ្យមហាបរិញ្ញា អ៊ុង ចក្រាវុធ ឯកទេសថ្លើម ក្រពះ ពោះវៀន

    ហេតុអី​ប្រើ​ថ្នាំ​ឈឺ​សន្លាក់​ដោយ​មិន​មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ដំបៅ​ក្រពះ? ចម្លើយ គឺ​ថ្នាំ​នេះ​ធ្វើ​ឲ្យ​ស្រទាប់​ការពារ​កោសិកា​ក្រពះ​ថយ​ចុះ ដែល​អាច​ឲ្យ​អាស៊ីដ​ក្រពះ​បំផ្លាញ​នូវ​ស្រទាប់​​កោសិកា​របស់​ក្រពះ។ បើ​អ្នក​ជំងឺ​ដំបៅ​ក្រពះ​នៅ​តែ​បន្ត​ប្រើ​ថ្នាំ​នេះ​ទៀត អាច​ធ្វើ​ឲ្យ​ហូរ​ឈាម​ក្រពះ ឬ​ធ្លាយ​ក្រពះ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​បាត់បង់​ជីវិត បើ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ។

    អត្ថបទពាក់ព័ន្ធ៖ 

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ May 19, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម