ការដុះដុំសាច់ខួរក្បាល គឺជាបញ្ហាមួយដែលគួរឲ្យព្រួយបារម្ភខ្លាំងចំពោះសុខភាពមនុស្សម្នាក់ៗ ហើយបើឮថាកើតជំងឺមួយនេះ ដឹងតែពិបាកចិត្ត គេងមិនសុខ ញ៉ាំមិនឆ្ងាញ់ឡើយ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ការដុះដុំសាច់ខួរក្បាល គឺជាបញ្ហាមួយដែលគួរឲ្យព្រួយបារម្ភខ្លាំងចំពោះសុខភាពមនុស្សម្នាក់ៗ ហើយបើឮថាកើតជំងឺមួយនេះ ដឹងតែពិបាកចិត្ត គេងមិនសុខ ញ៉ាំមិនឆ្ងាញ់ឡើយ។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានឲ្យដឹងថា ការឈឺចុកចាប់ក្បាល អាចបណ្ដាលមកពីមូលហេតុច្រើនដែលយើងមិនអាចសន្មតផ្ដេសផ្ដាសទេថា វាមានបញ្ហាដុះដុំសាច់ខួរក្បាលតែមួយមុខបានទេ។ ជួនកាល ការឈឺក្បាលអាចគ្រាន់តែបណ្ដាលមកពីការគិតច្រើន កើតស្រ្តេស គេងមិនគ្រប់គ្រាន់ ។ល។ ទោះយ៉ាងណា លោកវេជ្ជបណ្ឌិតបន្តថា ការឈឺក្បាលក៏អាចជារោគសញ្ញារបស់ជំងឺដុះដុំសាច់ខួរក្បាលដែរ ហើយវាអាចមានលាយឡំជាមួយសញ្ញាផ្សេងទៀតដូចជា៖
– ក្អួត
– វិលមុខ ស្រវាំងភ្នែក
– ប្រកាច់
– វង្វេងវង្វាន់
– ផ្លាស់ប្ដូរនូវសមត្ថភាពស្ដាប់ ដឹងរសជាតិ និងក្លិន
– បាត់បង់លំនឹង
– ស្ពឹកមួយចំហៀងខ្លួន ជាដើម។
ក្នុងករណីដែលឈឺក្បាលផង (ឈឺក្បាលស្ទើររាល់ថ្ងៃ) បូករួមជាមួយរោគសញ្ញាទាំងនេះ លោកវេជ្ជបណ្ឌិត បានណែនាំឲ្យទៅពិនិត្យជាមួយគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលត្រឹមត្រូវ មុននឹងដុំសាច់នោះវិវត្តទៅជាជំងឺមហារីកខួរក្បាល ដែលអាចបណ្ដាលឲ្យមានគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរដល់ជីវិត។
អត្ថបទពាក់ព័ន្ធ៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕