backup og meta

មូលហេតុធ្វើឲ្យជង្គង់ខ្មៅ និងរូបមន្តជួយប្រែជាសវិញ

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Nov 01, 2019

    មូលហេតុធ្វើឲ្យជង្គង់ខ្មៅ និងរូបមន្តជួយប្រែជាសវិញ

    ធ្លាប់​សម្គាល់​អត់​ថាជង្គង់​​​យើង មាន​ពណ៌ខ្មៅ​ជាង​ផ្នែក​ផ្សេងទៀត នៃ​រាងកាយ ហើយ​នេះដោយសារ​ស្បែក​​​​ផលិត​សមាសធាតុ​មេឡានីនច្រើនពេក។ ចុះហេតុម៉េច​បាន​ជា​បរិវេនណនេះ ឡើង​ខ្មៅ ហើយ​អាច​ដោះស្រាយ​បាន​អត់?

    ១. មូលហេតុ​បណ្ដាល​ឲ្យ​ជង្គង់ខ្មៅ

    ស្បែកខ្មៅ​ត្រង់ជង្គង់ និងកែងដៃ កើតឡើង​ជាធម្មតា តែ​ក៏អាស្រ័យ​លើ​ប្រភេទ​ស្បែក​របស់​មនុស្ស​ម្នាក់ៗផងដែរ។ ក្នុង​នោះ មាន​មូលហេតុ​មួយ​ចំនួន បណ្ដាល​ឲ្យ​ជង្គង់ និង​កែងជើង ខ្មៅជាង​ផ្នែក​ផ្សេងទៀត នៃ​រាងកាយ៖

    • ការកើនឡើង​កោសិកា​ស្បែក​ងាប់
    • ការកកិត
    • ការរងកម្ដៅថ្ងៃ
    • ការកើនឡើង​សមាសធាតុ​មេឡានីន​ច្រើនពេក​នៅ​ក្នុង​រាងកាយ (Post-inflammatory Hyperpigmentation)
    • ស្ថានភាព​ស្បែក ដូចជា បណ្ដាល​មកពី​ជំងឺ​ត្រអក

    ២. រូបមន្ដធម្មជាតិ​ជួយ​ឲ្យស្បែក​ប្រែជាសវិញ

    ជង្គង់​ខ្មៅ គ្មាន​គ្រោះថ្នាក់នោះទេ ហើយ​យើង​មិនចាំបាច់​ព្យាបាល​ក៏បាន ប៉ុន្ដែ​បើយើង​ស្រលាញ់​ស្បែក និង​ចង់ឲ្យ​វាស​ដូចផ្នែក​ផ្សេងទៀត​នៃរាងកាយ មាន​រូបមន្ដ​ធម្មជាតិ​មួយ​ចំនួន ដែល​យើង​អាច​អនុវត្ត​បាន។

    • តែបៃតង

    – ដាក់តែបៃតង ១កញ្ចប់ ក្នុងពែងទឹកក្តៅ ហើយ​ទុកឲ្យ​ត្រជាក់

    – យកដុំសំឡីជ្រលក់​ក្នុងទឹកតែបៃតង ហើយ​យកមក​ជូត​លើ​ជង្គង់

    – ធ្វើដូច្នេះ ឲ្យ​បាន ២ដង/ថ្ងៃ

    • ជែលប្រទាលកន្ទុយក្រពើ

    – លាបប្រទាលកន្ទុយក្រពើ ១​ស្លាបព្រា​កាហ្វេ លើជង្គង់

    – ធ្វើដូច្នេះ ពី ២-៣​ដង/សប្ដាហ៍

    • រមៀត

    – លាយម្សៅរមៀត ១/២​ស្លាបព្រាកាហ្វេ ជាមួយ​យាអួរ ឬទឹកឃ្មុំ ១​ស្លាបព្រា

    – លាបល្បាយ​នេះ លើ​ជង្គង់ រយៈពេល ១០-១៥​នាទី

    – ធ្វើដូច្នេះ ២-៣​ដង/សប្ដាហ៍

    ៣. វិធី​បង្ការ​ស្បែកខ្មៅ​លើ​ជង្គង់

  • ប្រើក្រែម​ការពារ​កម្ដៅថ្ងៃ​ឲ្យ​បាន​ទៀតទាត់
  • ដោយសារ​ការកើនឡើង​សមាសធាតុ​មេឡានីន បណ្ដាល​មកពី​កម្ដៅថ្ងៃ ដូច្នេះ​ការ​ប្រើ​ក្រែម​ការពារ​កម្ដៅថ្ងៃ ពិតជា​សំខាន់​ណាស់ ក្នុង​ការ​ការពារ​ស្បែក​មិនឲ្យ​ខ្មៅ។

    • រក្សា​សំណើម​ប្រចាំថ្ងៃ

    រក្សា​សំណើម​លើ​ជង្គង់ ដោយ​លាប​ក្រែម​រក្សា​សំណើម ហើយ​វាជួយ​ស្បែក​មាន​សុខភាព​ល្អ​ថែម​ទៀត។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Nov 01, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម