backup og meta

ប្រើទូរសព្ទដៃរបៀបនេះរាល់ថ្ងៃ អាចបង្កបញ្ហាមួយចំនួនដល់សុខភាព

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ Jan 13, 2020

    ប្រើទូរសព្ទដៃរបៀបនេះរាល់ថ្ងៃ អាចបង្កបញ្ហាមួយចំនួនដល់សុខភាព

    ទុក​ទូរសព្ទ​ក្បែរ​ខ្លួន​ពេល​គេង​ ព្រោះ​​​ដាក់​រោទ៍​​ងាយ​ភ្ញាក់​​ពេល​ព្រឹក ឬ​ដាក់​វា​ក្បែរ​ខ្លួន​ពេល​គេង​​ ព្រោះ​​​ប្រើ​ Apps តាម​ដាន​​គុណភាព​ដំណេក។ តែ​យ៉ាង​ណា​មិញ វិធី​ទាំង​នោះ​ពុំ​បាន​ផ្ដល់ផល​ល្អ​ដល់​សុខភាព​នោះ​ទេ ការ​ស្រាវជ្រាវ​​​​មួយ​ចំនួន​បាន​បង្ហាញ​ពី​ផល​វិបាក​ដែល​កើត​មាន តាម​រយៈ​ទម្លាប់​ប្រើ​ទូរសព្ទ​របៀប​នេះ៖

    ១. គេង​ដាក់​ទូរសព្ទ​ក្បែរ​ខ្លួន​

    ទូរសព្ទ​គឺ​ជា​គ្រឿង​អេឡិចត្រូម៉ាញ៉េទិក បញ្ចេញ​រលក​សញ្ញា ដែល​មាន​ន័យ​​ថា​​គ្រឿង​ទទួល​ និង​បញ្ជូន​រលក​សញ្ញា​ ដើម្បី​អាច​ទាក់​ទង​គ្នា​បាន​។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា រលក​សញ្ញា​នោះ​អាច​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល​​ ប្រសិន​បើនៅ​​ក្បែរ​រលក​សញ្ញា​នោះ​ជា​ច្រើន​ម៉ោង បន្ថែម​ពី​នោះ​វា​ក៏​រំខាន​ដល់​ការ​គេង​ ប៉ះ​ពាល់​ដល់​គុណ​ភាព​ដំណេក​​ផង​ដែរ​។ ដូច​នេះ​ដំណោះ​ស្រាយ​គឺ ការ​បិទ​ទូរសព្ទ ឬ​ទុក​វា​ឱ្យ​ឆ្ងាយ​ពី​ខ្លួន​​នៅ​​ម៉ោង​គេង។

    ២. ត្រូវ​ពន្លឺ​ Blue Light ច្រើន

    ពន្លឺ​ចេញ​ពី​អេក្រង់​ទូរសព្ទ​ ឬ​គ្រឿង​អេឡិច​ត្រូនិក​ផ្សេង​ៗ​ទៀត គេ​ឱ្យ​ឈ្មោះ​ថា Blue Light ។ ពន្លឺ​នេះ​ បើ​​រាងកាយ​​ និង​ភ្នែក​​​ទទួល​យក​យូរ​​ម៉ោង​ពេក នឹង​មាន​ផល​ប៉ះ​ពាល់​លើ​អ័រម៉ូនអ័រម៉ូន​ដំណេក​​ (អ័រម៉ូន​មេឡាតូនីន) ច្រើនធ្វើ​​ឱ្យ​កម្រិត​​នៃ​ការ​គេង​លក់​ស្កប់​ស្កល់​​ថយ​ចុះ។ លើស​ពី​នេះ ពន្លឺ​ខាង​លើ​ក៏​បង្ក​​ជា​អាការៈ​​ឈឺ​ក្បាល និង​មាន​បញ្ហា​ឈឺ​​ភ្នែក​ផង​ដែរ។ ដំណោះ​ស្រាយ​នោះ​ការ​​បន្ថយ​កម្រិត​ពន្លឺ (Light Filter) ដែល​​បន្ថយ​ហានិភ័យ​ខាង​លើ​បាន​​មួយ​​កម្រិត។

    អត្ថបទពាក់ព័ន្ធ៖

    រលក​សញ្ញា​បញ្ជូន​ទៅ​ទូរសព្ទ​​មាន​ប្រហែល ៩០០​ MHZ ដែល​​ធ្វើ​ឱ្យ​ទូរសព្ទ​ក្តៅ ហើយ​ការ​សិក្សា​បាន​បង្ហាញ​ថា ស្បែក​ងាយ​នឹង​ស្រូប​យក​កម្តៅ​នោះ​ ហើយ​អាច​មាន​ទំនាក់​ទំនង​ជា​ជំងឺ​មហារីក។ សម្រាប់​ដំណោះ​ស្រាយ គឺ​​​​ការ​ប្រើ​កាស​ស្តាប់​ ឬ​​មុខ​ងារ​បំពង​សម្លេង ពេល​និយាយ​ទូរសព្ទ។ វិធី​នេះ​អាច​ឱ្យ​ស្បែក​ពុំ​រង​ប្រតិកម្ម​នឹង​​​កម្តៅ​​ច្រើន និង​ទុក​ទូរសព្ទ​ឆ្ងាយ​ខ្លួន​បន្តិច​​ ពេល​​មិន​ត្រូវ​​ការ​ប្រើ​វា។

    ៤. សម្លឹង​​ទូរសព្ទ​ក្នុង​កាយវិការ​មិន​ត្រឹម​ត្រូវ​

    ពេល​សម្លឹង​ ដោយ​ឱន​​​មើល​​អេក្រង់​ទូរសព្ទ​យូរ ក៏​បង្ក​ជា​បញ្ហា​​ដល់​ក​ ដោយ​សារ​​ឆ្អឹង​ផ្នែក​ខាង​ក​ប្រឹង​ធ្វើ​ការ​​ខ្លាំង ជា​បន្ទុក​​បន្ថែម ធ្វើ​ឱ្យ​មាន​បញ្ហា​ឈឺ​ឆ្អឹង​ក​​បាន។ ដោះ​ស្រាយស្រាយ​បញ្ហានេះ យើងគួរ​ដាក់​ទូរសព្ទ​​ក្នុង​កម្រិត​មួយ​ដែល ភ្នែក​យើងអាច​សម្លឹង​មើល​បាន​ដោយ​​មិន​​ឱន​ចុះ​ក្រោម​ តាម​ដែល​អាច​ធ្វើ​បាន៕ ​​​​​

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ មាន រតនា · កែ Jan 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម