backup og meta

ពិតអត់!​ អ្នកធាត់ខ្លាំងសម្មភាពលើគ្រែធ្លាក់ចុះ?

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ សន សុភា · កែ May 11, 2020

    ពិតអត់!​ អ្នកធាត់ខ្លាំងសម្មភាពលើគ្រែធ្លាក់ចុះ?

    គ្នា​យើង​ច្រើន​ចង់​ដឹង​ពាក់​ព័ន្ធ​បញ្ហា​ផ្លូវភេទ ពិសេស​អ្នក​ធាត់ៗ ប៉ុន្តែ​អៀន​អត់​ហ៊ាន​ទៅ​សួរ​ពេទ្យ​ទេ ហើយ​សំណួរ​ចង់​ដឹង​ជាង​គេ អាច​ជា តើ​រួមភេទ​ជួយ​ឲ្យ​ឡើង​ទម្ងន់ ឬ​ស្រក់​ទម្ងន់? ឬ​លើស​ទម្ងន់ ប៉ះពាល់​ដល់​ជីវិត​ផ្លូវ​ភេទអត់? បើ​អ៊ីចឹង “Hello គ្រូពេទ្យ’ មាន​ចម្លើយ​បន្តិច​បន្តួច​សម្រាប់​គ្នា​យើង។

    ១- ទម្ងន់ និង​សកម្មភាព​ផ្លូវ​ភេទ

    មាន​វិធី​ជា​ច្រើន​អាច​បញ្ជាក់​ថា ការ​ឡើង​ទម្ងន់ នឹង​ធ្វើ​ឲ្យ​ជីវិត​ផ្លូវភេទ​យើង​ប្រែប្រួល​បាន​ ប៉ុន្តែ​លក្ខណៈ​នៃ​ការ​ប្រែ​ប្រួល ក៏​ខុស​គ្នា​សម្រាប់​ប្រុសៗ និង​ស្រីៗ​ដែរ។

    – ចំពោះ​ប្រុសៗ៖ ប្រុសៗ​លើស​ទម្ងន់ គឺ​ប្រឈម​ផល​វិបាក​ច្រើន​អំឡុង​ពេល​រួម​ភេទ បើ​ធៀប​ជាមួយ​ប្រុសៗ​មាន​រាង​ស្លីមៗ។ ក្រុម​អ្នក​ជំនាញ​អះអាងថា បញ្ហា​ខ្សោយ​មុខ​ងារ​ផ្លូវ​ភេទ ជា​ផល​ប៉ះពាល់​កើត​ចេញ​ពី​ជំងឺ​ធាត់។ ប្រុសៗ​អាច​នឹង​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង នៅ​ពេល​ទម្ងន់​ឡើង​កាន់​តែ​ខ្លាំង​មិន​អាច​គ្រប់​គ្រង​បាន ខណៈ​បញ្ហា​ជំងឺ​ថប់បារម្ភ និង​ខ្សោយ​សមត្ថភាព​ផ្លូវ​ភេទ ក៏​អាច​កើត​មាន​ដូច​គ្នា។ ប្រុសៗ​មាន​ជំងឺ​ធាត់ ក៏​ប្រឈម​រងគ្រោះ​ជា​មួយ​រោគសញ្ញា​ជំងឺ​កប់​លិង្គ (buried penis syndrome) ដែល​ជា​លក្ខខណ្ឌ​សុខភាព​មួយ សំដៅលើ​ករណី​លិង្គ​កប់​ក្រោម​ស្បែក។

    – ចំពោះ​ស្រីៗ៖ ការ​សិក្សា​ជាច្រើន​បង្ហាញ​ថា ស្រីៗ​មាន​សន្ទស្សន៍ BMI ខ្ពស់​ជា​កម្រិត​ធម្មងតា ភាគ​ច្រើន​ប្រឈម​បញ្ហា​សុខភាព​ផ្លូវ​ភេទ។ អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​ជឿថា វា​អាច​មាន​ទំនាក់​ទំនង​នឹង​ដំណើរ​ឈាម​រត់​មិន​បាន​ល្អ​ក្នុង​ប្រដាប់​ភេទ។ ពិបាក​រួម​ភេទ ប្រហែល​អាច​នាំ​ស្រីៗ​ឈាន​ទៅ​ដល់​បញ្ហា​ធ្លាក់​ចុះ​ចំណង់​ផ្លូវ​ភេទ និង​ធ្វើ​ឲ្យ​រាងកាយ​កាន់​តែ​ចុះ​ខ្សោយ។

    ពិតណាស់ បើ​ទោះ​ជា​ការ​សិក្សា​ជាច្រើន​ពិត​ជា​​បង្ហាញ​ថា ខ្សោយ​មុខ​ងារ​ផ្លូវភេទ មាន​ទំនាក់​ទំនង​ជា​មួយ​​ជំងឺ​ធាត់ក៏​ពិត​មែន តែ​មិន​មាន​ន័យថា ទម្ងន់​យើង​ជា​មូលហេតុ​នាំ​ឲ្យ​មាន​បញ្ហា​រឿង​លើ​គ្រែ​ក្តី ជាក់​ស្តែង ការ​សិក្សា​មួយ​ចំនួន​បង្ហាញ​ថា ជំងឺ​ធាត់ មិន​មែន​ជា​កត្តា​ប្រឈម​បង្ក​ឲ្យ​ខ្សោយ​មុខងារ​ផ្លូវ​ភេទ​នោះ​ទេ។ ប៉ុន្តែ​បើ​គ្នា​យើង​លើស​ទម្ងន់ ហើយ​ធ្លាប់​មាន​បញ្ហា​អំឡុង​ពេល​រួមភេទ ឬ​មិន​សូវ​មាន​អារម្មណ៍​ផ្លូវ​ភេទ គួរ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​ស្វែង​រក​មូលហេតុ​ឲ្យ​បាន​ច្បាស់។

    អត្ថបទ​ពាក់ព័ន្ធ៖

    ២- រួមភេទ​ធ្វើ​ឲ្យ​ឡើង​ទម្ងន់?

    បើ​យើង​មិន​ធ្លាប់​ជួប​បញ្ហា​ក្នុង​ជីវិត​លើ​គ្រែ យើង​អាច​នឹង​បារម្ភ​ថា ឬ​ឆ្ងល់ រួមភេទ​អាច​បង្ក​ឲ្យ​ឡើង​ទម្ងន់​ដែរ​អត់? យ៉ាង​ណា ទោះ​ការ​គិត​ថា បញ្ចេញ​សកម្មភាព​រាង​កាយ បែរ​ជា​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​នោះ ជា​ទស្សនៈ​ស្តាប់​ទៅ​ដូច​ឆ្កួត​ឡប់​ក៏​ពិត​មែន ប៉ុន្តែ​លើ​បណ្តាញ​សង្គម​បច្ចុប្បន្ន ទាំង​ប្រុសៗ ទាំង​ស្រី សុទ្ធ​តែ​កំពុង​បង្ហាញ​អារម្មណ៍​ខ្វាយ​ខ្វល់​ច្រើន។

    មន្ទិល​សង្ស័យ​ដែល​ថា រួម​ភេទ​ច្រើន​ធ្វើ​ឲ្យ​ឡើង​ទម្ងន់ ផ្ទុះ​ចេញ​ពី​ការ​ស្រាវជ្រាវ​មួយ​របស់​ប្រទេស​ឥណ្ឌា ដែល​ទើប​ចេញ​ផ្សាយ អះអាង​ថា កំណើន​កម្រិត​អ័រម៉ូនប្រូឡាក់ទីន (Prolactin) បណ្តាល​ឲ្យ​ឡើង​ទម្ងន់។ អ័រម៉ូនប្រូឡាក់ទីន គឺ​រាង​កាយ​យើង​ជា​អ្នក​ផលិត​ផ្ទាល់ នៅ​ពេល​អ័រ​ម៉ូន​នេះ​ឡើង​ខ្លាំង បន្ទាប់​ពី​យើង​ឡើង​ឋានសួគ៌​រួច។ ប៉ុន្តែ​ទស្សនៈ​នេះ នៅ​មិន​ទាន់់​មាន​ភស្តុតាង​មក​បញ្ជាក់​ច្បាស់​នៅ​ឡើយ​ទេ ខណៈ​អ្នក​ស្រាវជ្រាវ​ដទៃ​ទៀត និយាយ​ថា កំណើន​កម្រិត​អ័រម៉ូន​នេះ មិន​អាច​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់​បាន​ទេ។

    ៣- អុីចឹង​មាន​តែ​រួម​ភេទ​ជួយ​សម្រក​ទម្ងន់?

    បើ​រួមភេទ​មិន​ធ្វើ​ឲ្យ​ឡើង​ទម្ងន់ តើ​អាច​ជួយ​សម្រក់​ទម្ងន់​អត់? និយាយ​រួម រួមភេទ អា​ច​ចាត់​ទុក​ជា​សកម្មភាព​រាងកាយ​ដ៏​អស្ចារ្យ​មួយ ហើយបើ​រួមភេទ ធ្វើ​ឲ្យ​យើង​រីករាយ​ខ្លាំង គ្មាន​ហេតុ​ផល​អ្វី​យើង​មិន​ឧស្សាហ៍​រួម​ភេទ​ដើម្បី​សម្រក់​ទម្ងន់​នោះ​ដែរ។

    ចំនួន​ដុត​កាឡូរីរាងកាយ​ដុត​​អំឡុង​ពេល​ធ្វើ​រឿង​ក្តៅ​សាច់ វា​អាស្រ័យ​ទាំង​លើ​រយៈ​ពេល និង​ក្បាច់​យើង​ប្រើ ខណៈ​កាឡូរី​រាងកាយ​ដុត​អំឡុង​ពេល​រួម​ភេទ ជា​ធម្យម​ចន្លោះ​ពី ៨៥-១០០ កាឡូរី។

    អត្ថបទ​ពាក់ព័ន្ធ៖

    យ៉ាង​​ណា​ត្រូវ​ចាំ​ថា សកម្មភាព​រួម​ភេទ​មាន​សុវត្ថិភាព អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ ហេតុ​នះ​វា​ប្រហែល​មិន​អាច​ជួយ​យើង​សម្រក់​ទម្ងន់​តាម​ចិត្ត​ចង់​នោះ​ដែរ ខុស​គ្នា​ពី​ចង្កេះ​របស់​យើង ទោះ​រួម​ភេទ​រៀង​រាល់​សប្តាហ៍ ឬ​រាល់​ថ្ងៃ នឹង​ជួយ​ឲ្យ​រាង​ចង្កេះ​កាន់​តែ​ស្អាត។

    អត្ថបទពាក់ព័ន្ធ៖ សឹងតែ១០០% នៃអ្នកធាត់ គេចមិនរួចពីជំងឺរ៉ាំរ៉ៃមួយនេះទេ គ្រាន់តែយូរ ឬឆាប់

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ សន សុភា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម