backup og meta

កំពុងគាបធ្មេញ តិចច្រឡំធ្វើរឿងអស់នេះ យ៉ាប់ហើយ!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 11, 2020

    កំពុងគាបធ្មេញ តិចច្រឡំធ្វើរឿងអស់នេះ យ៉ាប់ហើយ!

    សម័យ​នេះ ការ​ពត់​ធ្មេញ​កំពុង​តែ​មាន​ការ​ពេញ​និយម​ខ្លាំង​ចំពោះ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​វា​ផ្តល់​ផល​ពិបាក​មិន​តិច​ទេ​ចំពោះ​អ្នក​ដែល​គាប។ មាន​រឿង​រ៉ាវ​មួយ​ចំនួន​ដែល​វេជ្ជបណ្ឌិត​ជំនាញ​កៀប​ធ្មេញ ក៏​ដូច​ជា​អ្នក​ដែល​មាន​បទ​ពិសោធន៍​កៀប​ធ្មេញ ហាម​ដាច់​ខាត​មិន​ត្រូវ​ធ្វើ​ពេល​កំពុង​កៀប​ធ្មេញ​។

    ១.ញាំ​អាហារ​រឹងៗ

    វេជ្ជបណ្ឌិត​ឯកទេស​មាត់​ធ្មេញ នៃ​មន្ទីរពេទ្យ​ឯកជន​ព្យាបាល​ធ្មេញ រៀល​ធីស បាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ពេល​ពត់​ធ្មេញ មិន​ត្រូវ​ភ្លេច​ខ្លួន ហើយ​ទៅ​ញាំ​អាហារ​រឹងៗ​នោះ​ទេ ព្រោះ​វា​ងាយ​ធ្វើ​ឲ្យ​លួស​គាប​ធ្មេញ​បាក់ ឬ​របូត​ដង្កៀប​គាប​ធ្មេញ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់ បើ​ធ្ងន់​ធ្ងរ​អាច​បណ្តាល​ឲ្យ​បាក់​ធ្មេញ​ផង​ក៏​មាន។

    អត្ថបទពាក់ព័ន្ធ៖

    ២.ទំពា​ស្ករ​កៅស៊ូ

    និស្សិត​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​នៃ​សាកល​វិទ្យាល័យ Zaman ប្រាប់​ថា នៅ​ពេល​ដែល​ទំពា​ស្ករ​កៅ​ស៊ូ វា​នឹង​ស្អិត​ជាប់​ធ្មេញ មាន​ន័យ​ថា វា​ក៏​ស្អិត​ជាប់​នឹង​ដង្កៀប ឬ​លួស​ដែល​គាបធ្មេញ​ផង​ដែរ។ ការ​ទំពា​ស្ករ​កៅស៊ូ អាច​ធ្វើ​ឲ្យ​របូត​ដង្កៀប ឬ​អាច​ប៉ះពាល់​ដល់​ទម្រង់​ធ្មេញ​ដែល​កំពុង​កៀប​តម្រង់​ឲ្យ​ស្អាត។

    ៣.ដួល ឬបុក​ចំធ្មេញ

    យុវជន វីរៈ សីហរាជ ធ្លាប់​ជា​អ្នក​មាន​បទ​ពិសោធន៍​ក្នុង​ការ​គាបធ្មេញ បាន​ពន្យល់​ពី​បញ្ហា​នេះ​ថា ជា​ទូទៅ បញ្ហា​នេះ​មិន​អាច​កើត​ឡើង​បាន​ដោយ​ចេតនា​ទេ ប៉ុន្តែ​បើ​ជួប​ហេតុ​ការណ៍​ណា​មួយ​គឺ​មិន​ត្រូវ​ឲ្យ​ប៉ះ​ពាល់​ដល់​ធ្មេញ​ឡើយ ព្រោះ​កាលណា​បើ​ធ្មេញ​បុក​នឹង​អ្វី​ម៉្យាង វា​អាច​បណ្តាល​ឲ្យ​បាក់​ធ្មេញ ពេល​ខ្លះ​វា​អាច​បាក់​ទាំង​អស់​តែ​ម្តង ដោយ​សារ​តែ​ធ្មេញ​គាបជាប់​គ្នា។

    អត្ថបទពាក់ព័ន្ធ៖

    ៤. ប្រើ​ប្រាស់​ធ្មេញ​ជា​ឧបករណ៍

    វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​ព្យាបាល​ធ្មេញ រៀលធីសដដែល ​បាន​បញ្ជាក់​ថា  ពេល​ខ្លះ​វា​ជា​ទម្លាប់​មួយ​ដែល​យើង​ប្រើ​ប្រាស់​ធ្មេញ សម្រាប់​ជា​ឧបករណ៍​បើក ឬ​ហែក​អ្វី​មួយ តែ​ទម្លាប់​នេះ​មិនត្រូវ​ធ្វើ​បាន​ទេ នៅ​ពេល​ដែល​កំពុង​គាប​ធ្មេញ។ដូច​នឹង​បញ្ហា​ផ្សេង​ទៀត​ដែរ វា​អាច​បណ្តាល​ឲ្យ​របូត​ដង្កៀប ឬ​លួស​គាបធ្មេញ ឬ​បណ្តាល​ឲ្យ​បាក់ធ្មេញ​ក៏​ថា​បាន។

    ម៉្យាង​វិញ​ទៀត ការ​គាប​ធ្មេញ​ទាមទារ​ឲ្យ​មាន​អនាម័យ​មាត់​ល្អ ដូចនេះ​មិន​ត្រូវ​ភ្លេច​សម្អាត​មាត់​ធ្មេញ​រៀង​រាល់​ពេល​ញាំ​ចំណី​អាហារ​រួច​ទេ វា​មិន​បណ្តាល​ឲ្យ​ខូច​លួស ឬ​ដង្កៀប​គាប​ធ្មេញ​ទេ តែ​វា​អាច​ធ្វើ​ឲ្យ​ធ្មេញ​ពុក ឬ​ដង្កូវ​ស៊ី​ធ្មេញ​បាន។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម