backup og meta

ចូលចិត្ត​ដើរលេងបោះតង់ ​ត្រូវ​ចេះ​តិចនិក​ទាំង​នេះ ចៀសវាង​គ្រោះ​ថ្នាក់​ដោយ​សារ​​ពស់

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ សន សុភា · កែ May 18, 2020

    ចូលចិត្ត​ដើរលេងបោះតង់ ​ត្រូវ​ចេះ​តិចនិក​ទាំង​នេះ ចៀសវាង​គ្រោះ​ថ្នាក់​ដោយ​សារ​​ពស់

    ការ​ដើរ​លេង​បោះ​តង់ កំពុង​ពេញ​និយម​ខ្លាំង​ណាស់ ពិសេស​យុវវ័យ​គ្នា​យើង​តែ​ម្តង ចូល​ចិត្ត​ដើរ​លេង​គេង​ព្រៃ​ស្រូប​យកខ្យល់​បរិសុទ្ធ​ និងគយគន់​​ភាព​ស្រស់​បំព្រង​របស់​​ធម្មជាតិ។ យ៉ាងណា ដើរ​លេង​គេង​បោះ​តង់​ក្នុង​ព្រៃ ក៏​ត្រូវ​ចេះ​តិចនិក​ខ្លះៗ ពិសេស​រឿង​ការពារ​ពី​សត្វ​ពស់ ព្រោះ​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត។ អត្ថបទ​នេះ “Hello គ្រូពេទ្យ’ នឹង​ប្រាប់​តិចនិក​ការពារ​ខ្លួន​ខ្លះៗ​ឲ្យ​គ្នា​យើង​បាន​ដឹង។

    ១- រៀប​ចំ​តង់​ឲ្យ​នៅ​ឆ្ងាយ​ពី​ជម្រក​សត្វ​ពស់

    សត្វ​ពស់​ជា​ទូទៅ តែង​វា​ចុះ​ពី​ដើរ​ឈើ ហេតុ​នេះ ត្រូវ​ប្រាកដ​ថា កន្លែង​យើង​បោះ​តង់ ត្រូវ​តែ​ជា​ទី​តាំង​ដែល​វាល មិន​មាន​ដំបូក ឬ​ដើម​ឈើ ដែល​សត្វ​ពស់​អាច​លាក់​ខ្លួន ឬ​បិទ​បាំង​ពី​ភ្នែក​យើង​បាន។

    ២- មុន​ពេល​ចូល​តង់ ត្រូវ​ពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវ

    សត្វ​ពស់ ជា​សត្វ​ល្មូន អាច​ពួន​សម្ងំ​នៅ​ខាង​ក្រោម​តង់​របស់​យើង​បាន។ នៅ​ពេល​ថ្ងៃ បើ​យើង​មាន​កម្មវិធី​សប្បាយ​ជួបជុំ ឬ​សកម្មភាព​អ្វី​ផ្សេង​ខាង​ក្រៅ​តង់ ត្រូវ​តែ​បិទ​សំណាញ់​តង់​ឲ្យ​ជិត ហើយ​មុន​ពេល​ចូល​ក្នុង​តង់ ត្រូវ​ប្រាកដ​ណាស់ គ្មានមិត្ត​ថ្មី​របស់​យើង​មក​សម្ងំ​ពួន​ក្នុង​តង់​ឡើយ។ ជា​គំនិត​ល្អ ត្រូវ​ពិនិត្យ​កាបូប ឬ​របស់​របរ​ណា​ដែល​សត្វ​ពស់​អាចលាក់​ខ្លួន​បាន មុន​នឹង​គេង។

    ៣- ពិនិត្យ​តង់​ឲ្យ​បាន​ត្រឹម​ត្រូវ​សព្វ​កន្លែង

    ចំណុច​សំខាន់​បំផុត ត្រូវ​រូត​បិទ​សំណាញ់​តង់​គ្រប់​ពេល​វេលា​តាម​តែ​អាច​ធ្វើ​បាន ហើយ​ពិនិត្យ​តង់​ឲ្យ​បាន​ល្អិត​ល្អន់ ពិសេស​រឿង​តង់​រហែក​មាន​ប្រហោង ព្រោះ​អាច​នាំ​ឲ្យ​​ពស់​លូន​ចូល​ក្នុង​តង់​យើង​បាន។

    ៤- ប្រមូល​អាហារ​ដែល​មាន​ក្លិន​ទាក់​ទាញ​ពស់ ចេញ​ពី​តំបន់​យើង​បោះ​តង់

    ជា​គំនិត​ល្អ​បំផុត​មួយ ត្រូវ​រក្សា​អាហារ​ រាប់​បញ្ចូល​ទាំង​អាហារ​សល់ ក្នុង​ថង់​យើង​ចង​ឲ្យ​ជិត ដើម្បី​បញ្ចៀស​ការ​ទាក់​ទាញ​ភ្ញៀវ​ថ្មី​របស់​យើង ដែល​យើង​មិន​ចង់​ជួប។

    ដើម្បី​កុំ​ឲ្យ​ពស់​ចាប់​អារម្មណ៍​តំបន់​យើង​បោះ​តង់ ត្រូវ​តែ​យក​អាហារ​ចេញ​ឲ្យ​ឆ្ងាញ ព្រោះ​ក្លិន​អាហារ​របស់​យើង មិន​ត្រឹម​តែ​ទាក់​ទាញ​ពស់​នោះ​ទេ អាច​ទាក់​ទាញ​ទាំង​សត្វ​ផ្សេងៗ​មក​ក្បែរ​តង់​យើង​បាន​ទៀត​ផង រាប់​បញ្ចូល​ទាំង​កណ្តុរ និង​សត្វ​ស្លាប ដែល​សុទ្ធ​សឹង​ជាអាហារ​ពិសេស​របស់​ពស់។

    អត្ថបទពាក់ព័ន្ធ៖

    ៥- ប្រើ​ស្ព្រាយគីមី​បាញ់​ជុំ​វិញ​តង់

    បើ​យើង​ជា​មនុស្ស​ខ្លាច​ពស់​ខ្លាំង ឬ​ធ្លាប់​មាន​បទពិសោធន៍​ភ័យ​អស់​ព្រលឹង​ដោយ​សារ​សត្វ​ពស់​ពី​មុន​មក អាច​សាក​ល្បង​ប្រើ​ស្ព្រាយ​មាន​ផ្ទុះ​សារធាតុ​គីមី​ដែល​ពស់​មិន​ចូល​ចិត្ត​បាន។

    ស្ព្រាយ​ទាំង​នេះ គឺ​មាន​ច្រើន​ប្រភេទ ទាំង​ប្រភេទ​ប្រើ​ខាង​ក្រៅ​តង់ និង​ខាង​ក្នុង​តង់ ហើយ​បើ​គ្នា​យើង​មិន​ធ្លាប់​ប្រើ​សោះ អាច​សាក​ល្បង​ប្រភេទ Liquid Fence ដែល​ពេញ​និយម​បំផុត​ជុំ​វិញ​ពិភពលោក នឹង​ងាយ​រក​ទិញ។ អាច​សាក​សួរ​តាម​ឱសថស្ថាន និង​សុំ​ការ​ណែនាំ​ពី​គ្រូពេទ្យ ឬឱសថការី​បានមុននឹង​យក​មកប្រើ។

    អត្ថបទពាក់ព័ន្ធ៖

  • គុណ​ប្រយោជន៍​ទាំង​នេះ គ្រប់​គ្រាន់ឲ្យ​គ្នា​យើង​ងាក​មក​រក​ការ​អាន​សៀវ​ភៅ​វិញ
  • ៣សំណួរ អាចជួយយើងស្វែងរកអត្ថន័យ “ជីវិត”
  • “Hello គ្រូពេទ្យ’ ជូន​ពរ​ឲ្យ​ដំណើរ​កម្សាន្ត​ជាមួយ​ធម្មជាតិ​របស់​គ្នា​យើង​ទាំង​អស់ សប្បាយ​រីករាយ និង​ជួប​តែ​សំណាង​ល្អ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ សន សុភា · កែ May 18, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម