backup og meta

ក្រៅពីជំងឺអុតស្វា ឥឡូវមានជំងឺឆ្លងថ្មីមួយទៀតកើតនៅប្រទេសឥណ្ឌា

ក្រៅពីជំងឺអុតស្វា ឥឡូវមានជំងឺឆ្លងថ្មីមួយទៀតកើតនៅប្រទេសឥណ្ឌា

យ៉ាង​ហោច​ណាស់​មាន​កុមារ​ចំនួន​២៦​នាក់​ ធ្វើ​តេស្ត​វិជ្ជមាន​វីរុស​កម្រ​មួយ​ឈ្មោះ​ថា “Tomato flu” នៅ​ប្រទេស​ឥណ្ឌា។ យោង​តាម​មន្ត្រី​សុខាភិបាល​ឥណ្ឌាបាន​ឲ្យ​ដឹង​ថា​ កុមារ​ដែល​ឆ្លង​វីរុស​មួយ​នេះ​​ ​​មាន​ស្ថានភាព​​នឹងនរ​វិញ​ហើយ​ និង​កំពុង​តែ​ស្ថិត​ក្នុង​ការ​ឃ្លាំ​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។ មន្ត្រី​ជំនាញ​​រូប​នេះ​បន្ត​ថា​ “កុមារ​ដែល​ឆ្លងវីរុស Tomato flu មាន​អាយុ​ចន្លោះ​ពី​១ឆ្នាំ​ដល់​៩​ឆ្នាំ​ និង​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈពេល​ពី​៥​ទៅ​៧​ថ្ងៃ។”

​​​​​ព័ត៌មាន​សំខាន់​ៗ​ពី​ជំងឺ​Tomato flu

​​ជំងឺ​Tomato flu ជា​ជំងឺ​ឆ្លង​ដែល​ភាគ​ច្រើន​​​បណ្ដាល​មក​ពី​មេរោគ​ពោះវៀន​។ រហូត​មក​ដល់​ពេល​នេះ របាយការណ៍​បាន​បង្ហាញ​ថា ការ​ឆ្លង​វីរុស​នេះ ច្រើន​តែ​កើត​លើ​កុមារ​ (អាយុ​ក្រោម​៥​ឆ្នាំ)។ យ៉ាង​ណា​មិញ មនុស្ស​ពេញ​វ័យ​ក៏​អាច​ឆ្លង​ជំងឺ​នេះ​ដូច​គ្នា ​ប៉ុន្តែ​ដោយ​សារ​តែ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​មនុស្ស​ពេញ​វ័យ​រឹង​មាំ​ជាង​កុមារ ទើប​ពុំ​សូវ​មាន​ករណី​ឆ្លង​ច្រើន​។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

រោគសញ្ញា​

រោគសញ្ញា​មួយ​ចំនួន​ ដែល​ពាក់ព័ន្ធ​នឹង​វីរុស Tomato flu រួម​មាន​ គ្រុន​ក្ដៅ ដំបៅ​ក្នុង​មាត់ និង​ពង​បែក​​(ពណ៌​ក្រហម​) ​នៅ​លើ​ដៃ​ ជើង​ និង​​គូទ​។ រោគសញ្ញា​ទូទៅ​ផ្សេង​ទៀត​​មាន​ដូចជា​ កន្ទួល​ រលាក​ស្បែក​ និង​កង្វះ​ជាតិ​ទឹក​។

​គន្លឹះ​មួយ​ចំនួន​ក្នុង​ការ​ថែទាំ​ជំងឺ​ និង​បញ្ចៀស​ការ​ឆ្លង​

  • ជៀសវាង​អេះ​ពង​បែក​ ព្រោះ​វា​អាច​បង្កើន​ការ​ឆ្លង​មេរោគ និង​រាលដាល​បន្ថែម​ទៀត
  • ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ដោយ​សារ​តែ​វីរុស​ឆ្លង​មួយ​ប្រភេទ​នេះ អាច​​នាំ​ឲ្យ​យើង​ខ្វះ​ជាតិ​ទឹក​
  • ដាក់​ខ្លួន​ឲ្យ​​នៅ​ដាច់​ដោយ​ឡែក​ ប្រសិនបើ​មាន​រោគសញ្ញា​
  • រក្សា​អនាម័យ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ព្រម​ទាំង​ងូត​ទឹក​ត្រជាក់
  • ញ៉ាំ​របប​អាហារ​ដែល​មាន​សុខភាព​ល្អ​​។

ជំងឺឆ្លង

អត្ថបទគួរអាន៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Tomato Flu Detected In Odisha: 26 Children Tested Positive With Mild Symptoms

https://www.thehealthsite.com/news/tomato-flu-detected-in-odisha-26-children-tested-positive-with-mild-symptoms-882749/

Explained: What is tomato flu, and who does it affect?

https://indianexpress.com/article/explained/what-is-tomato-flu-who-does-it-affect-7911890/

Tomato Fever Symptoms, Cause, Treatment, Precautions

https://dmerharyana.org/tomato-fever/

Tomato Flu in Odisha, 26 kids test positive

https://kalingatv.com/state/tomato-flu-in-odisha-26-kids-test-positive/

កំណែ​ប្រែបច្ចុប្បន្ន

25/05/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

វីរុសអូមីក្រុងបំំប្លែង BA.2 អាចវាយលុកខ្លាំងលើសុខភាពមនុស្សចាស់

សព្វថ្ងៃ អ្នកឆ្លងវីរុសអូមីក្រុង​អាចដោយសារមូលហេតុទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 25, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម