វីរុសបំប្លែងថ្មី ប្រភេទអូមីក្រុងអាចបង្កជារោគសញ្ញាស្រាល បើប្រៀបធៀបនឹងវ៉ារ្យង់កូវីដ-១៩ប្រភេទមុនៗ។ ចំពោះមនុស្សទូទៅ អូមីក្រុងមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនោះឡើយ ជាពិសេស ប្រសិនបើយើងបានចាក់វ៉ាក់សាំងគ្រប់ដូស។ ខណៈពេលដែលអ្នកវិទ្យាសាស្ត្រនៅតែសិក្សាអំពីផលប៉ះពាល់នៃវ៉ារ្យ៉ង់ថ្មីទៅលើកុមារ អ្នកឯកទេសជំងឺឆ្លងកុមារ លោកស្រីAsha Bowenបានឲ្យដឹងថា កូវីដ-១៩បន្តមានកម្រិតស្រាលចំពោះកុមារភាគច្រើន ដែលមានរោគសញ្ញាមួយចំនួនដូចជា ហៀរសំបោរ គ្រុនក្ដៅ ឬមិនស្រួលខ្លួនរយៈពេលតែ២ទៅ៣ថ្ងៃប៉ុណ្ណោះ។ ជាក់ស្ដែង កុមារអាចជាសះស្បើយយ៉ាងឆាប់រហ័ស ហើយកុមារភាគច្រើនមិនត្រូវការការព្យាបាលនៅមន្ទីរពេទ្យឡើយ។
ហេតុអ្វីបានជាអូមីក្រុង ក្មេងក្លាយជាក្រុមងាយរងគ្រោះ?
មិនទាន់មានការបកស្រាយឬភស្តុតាងលម្អិតបែបវិទ្យាសាស្ត្រច្បាស់ៗថាម៉េចបានអូមីក្រុង វីរុសបម្លែងថ្មីនេះ ប៉ះពាល់ក្មេងច្រើនជាងមនុស្សធំ។
“ប្រព័ន្ធភាពស៊ាំក្មេងមានកម្រិតការពាររាងកាយទាបជាងមនុស្សធំ អ៊ីចឹងហើយបានពួកគេងាយរងគ្រោះ ឬងាយឆ្លង”។ នេះជាការបកស្រាយខ្លីពីសាស្ត្រាចារ្យឯកទេសសុខភាពក្មេង លោក Terence Stephenson។
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
ទិន្នន័យបឋម
កាលពីឆ្នាំមុន នៅពេលដែលវីរុសកូវីដ-១៩ ប្រភេទដែលតារាតត្បាតនៅទីក្រុងNSW ប្រទេសអូស្រ្តាលី កុមារម្នាក់ក្នុងចំណោម៥នាក់ដែលមានអាយុក្រោម១៦ឆ្នាំ មិនមានចេញរោគសញ្ញាអ្វីទាំងអស់។ ចំណែកឯកុមារដែលត្រូវព្យាបាលនៅមន្ទីរពេទ្យ ចំណាយពេលជាមធ្យមត្រឹមតែ២ថ្ងៃប៉ុណ្ណោះក្នុងការព្យាបាល។
ទិន្នន័យបឋមផ្សេងទៀត ដែលចេញផ្សាយដោយអ្នកវិទ្យាសាស្ត្រអាមេរិកនៅដើមខែនេះ បានបង្ហាញថា ចាប់ពីការមកដល់នៃអូមីក្រុង ហានិភ័យនៃកុមារក្រោមអាយុ៥ឆ្នាំដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបានធ្លាក់ចុះដល់១ភាគ៣នៃចំនួនឆ្លងអំឡុងពេលរាតត្បាតនៃវីរុសកូវីដ-១៩ ប្រភេទដែលតា។ អ្នកស្រាវជ្រាវក៏បានសង្កេតឃើញពីការថយចុះស្រដៀងគ្នានៃហានិភ័យសុខភាពធ្ងន់ធ្ងរចំពោះកុមារដែលមានអាយុពី៥ទៅ១១ឆ្នាំ និងពី១២ទៅ១៧ឆ្នាំផងដែរ។
កុមារអាយុក្រោម៥ឆ្នាំ
ទិន្នន័យនៅក្នុងសហរដ្ឋអាមេរិកបានបង្ហាញថា មានការកើនឡើងទ្វេដងនៃការចូលសម្រាកនៅមន្ទីរពេទ្យចំពោះក្មេងដែលមានអាយុក្រោយ៥ឆ្នាំ ចាប់ពីពាក់កណ្ដាលខែធ្នូមកម្ល៉េះ។ កុមារទាំងនេះមិនទាន់អាចចាក់វ៉ាក់សាំងបង្ការវីរុសកូវីដនៅឡើយទេ ហេតុនេះហើយ វាទាមទារឲ្យកុមារដែលមានអាយុចាប់ពី៥ឆ្នាំ និងមនុស្សពេញវ័យចាក់វ៉ាក់សាំងឲ្យបានគ្រប់ចំនួន ដើម្បីជួយការពារកុមារតូចៗឲ្យចៀសផុតពីវីរុសមួយនេះ។ ប៉ុន្តែ ពុំមានភស្តុតាងណាមួយបង្ហាញពីរោគសញ្ញាធ្ងន់ធ្ងរនៃវីរុសបំប្លែងថ្មី អូមីក្រុងចំពោះកុមារក្រោម៥ឆ្នាំឡើយ។
អត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំង
ទោះបីជាកូវីដ-១៩មានរោគសញ្ញាស្រាលលើក្មេងភាគច្រើនក៏ពិតមែន ចំពោះកុមារដែលគ្រប់អាយុចាក់វ៉ាក់សាំងទទួលបានអត្ថប្រយោជន៍២យ៉ាង ទី១គឺជួយការពារក្រុមកុមារដែលងាយរងគ្រោះ និងកាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរដែលកើតលើកុមារ។ រីឯកុមារដែលមានបញ្ហាសុខភាពស្រាប់ គឺចាំបាច់ណាស់ក្នុងការទទួលបានវ៉ាក់សាំងបង្ការវីរុសកូវីដ-១៩។
ភស្តុតាងថ្មីៗបានបង្ហាញថា ក្មេងដែលមានជំងឺតំណពូជ ជំងឺមេតាបូលីស ជំងឺបេះដូង ឬជំងឺសួតជាដើម សុទ្ធតែមានហានិភ័យនៃការឆ្លងវីរុសកូវីដធ្ងន់ធ្ងរ។
អាន៖
- បែកញើសយប់ អាចជារោគសញ្ញាកូវីដ១៩ បម្លែងថ្មី អូមីក្រុង
- រោគសញ្ញាអូមីក្រុង កើតលើក្មេងអាយុក្រោម ៥ឆ្នាំ
- របៀបការពារក្មេងតូច បើមិនទាន់ចាក់វ៉ាក់សាំង
- ហេតុអ្វីវ៉ាក់សាំងបង្ការកូវីដ១៩ ត្រូវចាក់ពីរដូស?
[embed-health-tool-bmi]