backup og meta

អនុវត្តប៉ុន្មានវិធីនេះ ធ្វើការពីផ្ទះក៏​មានប្រសិទ្ធភាពដូចនៅកន្លែងធ្វើការដែរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Apr 20, 2020

    អនុវត្តប៉ុន្មានវិធីនេះ ធ្វើការពីផ្ទះក៏​មានប្រសិទ្ធភាពដូចនៅកន្លែងធ្វើការដែរ

    អំឡុង​ពេល​នេះ​គឺ​យើងនៅ​ផ្ទះ​ច្រើន​ជាង​ចេញ​ទៅ​ក្រៅ សូម្បី​តែ​ការ​ធ្វើ​ការ​ក៏​ធ្វើ​ការ​ពី​ផ្ទះ​ដែរ។ ពេល​ខ្លះ​យើង​អាច​នឹង​ធ្វើ​ការ​នៅ​លើ​តុ​បាយ ឬ​កន្លែង​ណា​មួយ​នៅ​ក្នុង​ផ្ទះ​ដើម្បី​ធ្វើ​កិច្ច​ការ​ផ្សេងៗ​ដោយ​មិន​ជាក់លាក់។ ប៉ុន្តែ​ដើម្បី​ធ្វើ​ការ​ពី​ផ្ទះ​ដោយ​មាន​ផលិតភាព​ដូច​ពេល​ធ្វើ​ការ​នៅ​ការិយាល័យ​ យើង​អាច​អនុវត្ត​ប៉ុន្មាន​ចំណុច​​នេះ​។

    . ជ្រើសរើស​កន្លែង​ធ្វើ​ការ

    សម្រាប់​ការ​ជ្រើស​រើស​កន្លែង​ធ្វើ​ការ​ យើង​មិន​ចាំ​បាច់​ប្រើ​បន្ទប់​ដើម្បី​ធ្វើ​ជា​កន្លែង​ធ្វើ​ការ​ទេ។ យើង​អាច​ជ្រើសរើស​រៀប​ចំ​នៅ​តុ​បាយ ឬ​កន្លែង​ណា​មួយ​ដែល​មិន​មាន​ការ​រំខាន។ យើង​អាច​រៀប​ចំ​កន្លែង​ធ្វើ​ការ​របស់​យើង​ឲ្យ​ដូច​នឹង​តុ​ធ្វើការ​នៅ​ការិយាល័យ​របស់យើងដែរ។ ម៉្យាងទៀត យើង​អាច​ជ្រើស​រើស​តុ ឬកៅអីដែល​មាន​ផាសុកភាព​អំឡុងពេល​ធ្វើ​ការ។ បន្ថែម​ពី​នេះ​ទៀត កន្លែង​ធ្វើ​ការ​របស់យើង​មិន​គួរ​មាន​របស់​របរ​រញ៉េរញ៉ៃ​ទេ។ ការ​រៀប​ចំ​កន្លែង​ធ្វើ​ការ​ឲ្យ​ស្រលះ​អាច​ជួយ​យើង​ក្នុង​ការ​ផ្ចង់អារម្មណ៍​ធ្វើ​ការបាន​ល្អ។

    . រៀបចំ​ខ្លួន​សម្រាប់​ធ្វើ​ការ

    មនុស្ស​ចំនួន​គិត​ថា​ការ​ធ្វើ​ការ​ពី​ផ្ទះ​មាន​ន័យ​ថា​យើង​អាច​អង្គុយ​ធ្វើការ​ដោយ​ពាក់​សម្លៀកបំពាក់​គេង​យប់ ឬ​អង្គុយ​ធ្វើ​ការ​ផង​មើល​ទូរទស្សន៍​ផង។ ប៉ុន្តែ​យើង​គួរ​រៀប​ចំ​ឲ្យ​ដូច​ធ្វើ​ការ​នៅ​ការិយាល័យ​ទើប​ល្អ។ យើងអាច​បន្ត​ទម្លាប់​ពេល​ព្រឹក​របស់​អ្នក​ដូច​ពេល​ទៅ​ធ្វើការ​ដោយ​ផ្លាស់​សម្លៀកបំពាក់​ឲ្យ​សមរម្យ​ តែ​មិន​ចាំបាច់​ស្លៀកពាក់​ផ្លូវការ​ទេ ញ៉ាំ​អាហារ​ពេលព្រឹក ឬ​ផឹក​កាហ្វេ​មុន​នឹង​ចាប់​ផ្ដើម​ធ្វើ​ការ។ នៅ​ពេល​ដែល​យើង​​អាច​រៀបចំ​ផែនការ​ការងារ​បានល្អ​ នោះអាច​ជួយ​យើង​ក្នុង​ការ​បំពេញ​កិច្ចការបាន​ល្អ​ដូច​គ្នា​។

    . កំណត់​ពេល​ធ្វើ​ការ

    ការ​កំណត់​ពេល​ធ្វើ​ការ​គឺជារឿង​​សំខាន់​ណាស់។ យើងអាច​កំណត់​ពេល​ចាប់​ផ្តើម ពេល​សម្រាក និង​ពេល​ឈប់ធ្វើការ​របស់យើងតាម​ដែលយើង​ចូលចិត្ត ឬ​អនុវត្ត​តាម​ម៉ោង​ធ្វើ​ការ​នៅ​កន្លែង​ធ្វើ​ការ​របស់​យើង។ ការ​កំណត់​ពេល​វេលា​នេះ​អាច​ជួយ​ដល់​កិច្ចការ​របស់យើង និង​មិន​មាន​អ្វី​មក​រំខានយើង​ពេល​កំពុងធ្វើ​ការ។ ឧទាហរណ៍​បើយើង​ធ្វើ​ការ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ យើង​អាច​បែង​ចែក​ពេល​ធ្វើការ​ជា​បី​ដោយ​ធ្វើ​ការ​ម្តង​៣​ម៉ោង ២ម៉ោង និង​៣​ម៉ោង​ហើយ​ចន្លោះ​ម៉ោង​នោះ​អាច​សម្រាក ឬ​ទៅ​ធ្វើ​កិច្ចការ​ផ្សេងៗ។ គួរ​បញ្ចាក់​ផង​ដែរ​ថា យើងមិន​គួរ​ធ្វើ​កិច្ចការផ្សេង​ក្នុង​ម៉ោង​ធ្វើ​ការ​ដែលយើងកំណត់​ទេ។

    អត្ថបទពាក់ព័ន្ធ៖

    . បើក​ភ្លើង

    ពេល​ធ្វើការ​យើងអាច​បើក​បង្អួច​ដើម្បី​ឲ្យ​មាន​ពន្លឺ​ចេញ​ចូល​​ បើ​សិន​ជា​ទិដ្ឋភាព​ខាង​ក្រៅ​បង្អួច​របស់​យើងមិន​មាន​ផ្តល់​ការ​រំខាន​ដល់យើង។ យើងក៏​អាច​បិទ​បង្អួច​ និង​បើក​ភ្លើង​ក្នុង​ផ្ទះ​បាន​ជំនួស​ឲ្យ​ការ​បើក​បង្អួច។ វា​ជា​ការ​ល្អ​ដែល​កន្លែង​ធ្វើ​ការ​របស់​មាន​ពន្លឺ​ភ្លើង​គ្រប់គ្រាន់។

    . បន្ថយ​ការ​រំខាន

    ប្រសិន​ជា​ការងារ​របស់យើង​ភាគ​ច្រើន​ធ្វើ​នៅ​លើ​កុំព្យូទ័រ យើង​គួរ​ដឹង​ពី​ផល​រំខាន​ពី​អ៊ីនធើណេត។ យើង​អាច​ប្រើប្រាស់​បណ្ដាញ​សង្គម​អំឡុងពេល​ធ្វើការ​។ យើង​គួរ​ប្រើប្រាស់​មុន​ពេល​ធ្វើការ ឬ​ពេល​សម្រាក ហើយ​អំឡុងពេល​ធ្វើការ គួរ​បិទ​វិបសាយ​ដែល​មិន​ទាក់ទង​នឹង​ការងារ។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​ឲ្យ​យើងបំពេញ​ការងារ​បាន​យ៉ាង​ល្អ។ ម៉្យាងទៀតយើង​មាន​ផែនការ​ការងារ​ហើយ​ យើង​គួរ​បំពេញ​កិច្ចការ​ទាំងនោះ​នៅ​ថ្ងៃ​ដែល​កំណត់។ យក​ល្អ​កុំ​គិតថាយើងអាច​ធ្វើ​នៅ​ថ្ងៃ​ស្អែក​ព្រោះ​នេះ​អាច​ក្លាយ​ជា​ទម្លាប់​ដែលយើង​រុញ​ការងារ​ទៅ​ថ្ងៃ​បន្ទាប់​ជា​បន្ត​បន្ទាប់។

    . ដឹង​ពេល​ឈប់​ធ្វើ​ការ

    ចំណុច​សំខាន់​ពេល​ធ្វើ​ការ​ពី​ផ្ទះ​គឺ​ដឹង​ពេល​ឈប់​ធ្វើការ​ដែល​នេះ​យើង​អាច​កំណត់​បាន។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​ដល់​ផ្លូវចិត្ត​របស់យើង​ព្រោះ​យើង​រក្សា​តុល្យភាព​រវាង​ពេល​ធ្វើការ​ និង​ពេល​សម្រាក។ ម៉្យាងទៀត នេះ​អាច​ជួយ​ដល់​យើង​មិន​ឲ្យ​ធ្វើ​ការ​ច្រើន​ហួស​កំណត់។

    . ថែ​សុខភាព​

    ការ​ថែ​សុខភាព​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ជួយ​ដល់​ការ​ធ្វើ​ការ​ឲ្យ​មាន​ប្រសិទ្ធភាព​ដែរ។ ហេតុ​នេះ​ហើយ​យើង​ត្រូវ​ញ៉ាំ​អាហារ​ពេលព្រឹក ពេល​ថ្ងៃ​ត្រង់ និង​អាហារ​សម្រន់​ដែល​ជួយ​ដល់​សុខភាព។ បន្ថែម​ពី​នេះ​ទៀត យើង​អាច​រក្សា​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​ដែរ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Apr 20, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម