backup og meta

Rigid cystoscopy (ការ​ឆ្លុះ​មើល​ប្លោក​នោម)

Rigid cystoscopy (ការ​ឆ្លុះ​មើល​ប្លោក​នោម)

ចំណេះដឹងមូលដ្ឋាន

១- ការ​ឆ្លុះ​មើល​ប្លោក​នោមជាអ្វី?

ការ​ឆ្លុះ​មើល​ប្លោក​នោម​ជា​ការ​ពិនិត្យ​រក​មើល​បញ្ហា​នៅ​ក្នុង​ប្លោក​នោម​ដោយ​ប្រើ​ឧបករណ៍​ឆ្លុះ​ដាក់​ក្នុង​ប្លោក​នោម (cystoscope)។ ជំងឺក្នុង​ប្លោក​នោម​និង​បំពង់​ទឹក​នោម​​មួយ​ចំនួន​អាច​ព្យាបាល​បាន​ក្នុង​ពេល​តែ​មួយ។

ការ​ឆ្លុះ​មើល​ប្លោក​នោម​អាច​ធ្វើ​ក្នុង​ករណី​ដែល​អ្នក​ជំងឺ មាន​ឈាម​ក្នុង​ទឹក​នោម ឬ​មាន​ការ​បង្ករ​រោគ​ម្តង​ហើយ​ម្តង​ទៀត ឬ​មាន​បញ្ហា​ក្នុង​ការ​នោម (ឈឺ​ទប់​មិន​ចង់​បាន ឬ​ទប់​មិន​បាន)។

អត្ថបទពាក់ព័ន្ធ៖

២- ហេតុអ្វីបានជាត្រូវធ្វើឆ្លុះប្លោក​នោម​?

នៅ​ពេល​សង្ស័យ​ថាយើង​មាន​បញ្ហា​ប្លោក​នោម​ដូច​ជា មាន​ឈាម​ក្នុង​ទឹក​នោម ឬ​មាន​ការ​បង្ករ​រោគ​ម្តង​ហើយ​ម្តង​ទៀត ឬ​មាន​បញ្ហា​ក្នុង​ការ​នោម (ឈឺ​ទប់​មិន​ចង់​បាន ឬ​ទប់​មិន​បាន)។

អំឡុង​ពេល​ឆ្លុះ គ្រូពេទ្យ​ក៏​អាច​ធ្វើ​ការ​ច្រឹប​សាច់​យក​ទៅ​មើល​ ឬ​ព្យាបាល​ក្នុង​ពេល​ជាមួយ​គ្នា​តែ​ម្តង។ បើ​សិន​ជា​លទ្ធផល​ធម្មតា​ទេ គ្រូពេទ្យ​ប្រាប់​យើងពីលទ្ធផល​​ដើម្បី​ឲ្យ​​បាន​ធូរ​ចិត្ត។

អត្ថបទពាក់ព័ន្ធ៖

កត្តាប្រឈម

៣- កត្តា​ប្រឈម​នៃការឆ្លុះមើល​ប្លោក​នោម​?

ការ​ឆ្លុះ​មើល​ប្លោក​នោម​អាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​តែ​មាន​ការយល់​ព្រម​ពីអ្នកជំងឺ​។ បើ​អ្នកជំងឺ​​សម្រេច​ចិត្ត​ថា​មិន​ធ្វើ​នោះ​ទេ គ្រូ​ពេទ្យ​អាច​នឹង​ពិបាក​រក​មូល​ហេតុ​នៃ​អាការៈ។ អ្នក​ជំងឺគួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​អ្នក​ច្បាស់​និង​លម្អិត​ពី​បញ្ហា​នេះ។

CT scan អាច​ឲ្យ​ដឹង​ពី​បញ្ហា​ខ្លះៗ​​តែ​មិន​ច្បាស់​ដូច​ការ​ឆ្លុះ​មើល​នេះ​ទេ។ ដោយ​សារ​ការ​ឆ្លុះ​មើល​អាច​មើល​ឃើញភាព​មិន​ប្រក្រតី​មួយ​ចំនួន​នៃ​ភ្នាស​ខាង​ក្នុង​របស់​ប្លោក​នោម​បាន។

យើង​​គួរ​យល់​ដឹង​ពី​កត្តា​ប្រឈម​និង​ផល​លំបាក​មុន​ពេល​វះ​កាត់។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌​មាន​លម្អិត។

អត្ថបទពាក់ព័ន្ធ៖ 

ដំណើរការលាង​ឈាម

៤- គួរ​ត្រៀម​ខ្លួន​បែប​ណា​មុន​ឆ្លុះមើល​ប្លោកនោម?

អ្នក​ជំងឺ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​ថ្នាំ​ដែល​យើង​កំពុង​ប្រើ អាលែកហ្ស៊ី ឬ​ជំងឺផ្សេង​ដូចជា ថ្នាំ​ប្រឆាំង​កំណក​ឈាម (Wafarin ឬ Clopidogrel) ថ្នាំ beta-blocker ជំងឺទឹក​នោមផ្អែម និង​កា​ជក់​បារី​ជាដើម។ យើង​​ត្រូវ​ធ្វើ​តាម​ការ​ណែ​នាំ​របស់​គ្រូពេទ្យ​ពី​ការ​បង្អត់​អាហារ​និង​ទឹក​មុន​ពេល​វះ​កាត់។

៥- មានអ្វីកើតឡើងកំឡុងពេលឆ្លុះមើល​ប្លោក​នោម?

គ្រូ​ពេទ្យ​នឹង​ដាក់​ថ្នាំ​សណ្តំ​ឲ្យយើង​​ក្នុងការ​វះ​កាត់​នេះ។ ការ​វះ​កាត់​នេះ​ប្រើ​រយៈ​ពេល​ប្រមាណ៣០​នាទី​ប៉ុណ្ណោះ។គ្រូ​ពេទ្យ​នឹង​ដាក់​ឧបករណ៍​ឆ្លុះ​មើល​ប្លោក​នោម​ចូល​តាម​បង្ហួរ​នោម​ ដើម្បី​រក​មើល​ថា​មាន​អ្វី​មិន​ធម្មតា​លើ​ភ្នាស​ឬ​ស្រទាប់​ខាង​ក្នុង​នៃ​ប្លោក​នោម​ និង​ធ្វើ​ការ​ច្រឹប​សាច់​បើ​សិន​ជា​ចាំ​បាច់។ បើ​សិន​ជា​គ្រាប់​គ្រួស​ឬ​សាច់​ដុះ​តូច​ៗ គ្រូពេទ្យ​អាច​កាត់​ឬ​យក​ចេញ​ក្នុង​ពេល​នេះ​តែ​ម្តង។

៦- ចំណុច​ដែល​ត្រូវ​ធ្វើ​ក្រោយ​ពេល​ឆ្លុះមើល​ប្លោក​នោម​

អ្នកជំងឺ​អាច​ទៅ​ផ្ទះ​វិញ​ក្នុង​ថ្ងៃ​ដដែល​នេះ ក្រោយ​ពេល​អស់​ជាតិ​ថ្នាំ​សណ្ដំ ​និង​អាច​នោម​បាន។ តែ​យ៉ាង​ណា​វិញ​គ្រូពេទ្យ​នៅ​តែ​ណែ​នាំ​ឲ្យ​អ្នកជំងឺ​​នៅ​យូរ​ជាង​នេះ​ដើម្បី​សុវត្ថិ​ភាព​។

អ្នក​ជំងឺមិន​គួរ​បើក​បរ​ ឬ​បញ្ជា​គ្រឿង​យន្ត (សូម្បី​តែ​ចម្អិន​អាហារ) ឬ​សកម្ម​ភាព​ណា​ដែល​នាំឲ្យ​​មាន​​គ្រោះ​ថ្នាក់​បាន​ យ៉ាង​ហោច​ណាស់​ក្នុង​ពេល ២៤​ម៉ោង​ដំបូង​ទោះ​បី​ជា​បាន​ធូរ​ស្បើយ​ហើយ​ក៏​ដោយ។ ក្នុង​ពេល​នេះ​ដែរ បើ​សិន​ជាយើង​​នៅ​មាន​អាការៈ​មិន​ស្រួល​ដោយ​សារ​ថ្នាំ​សណ្ដំ​ យើង​​មិន​គួរ​ចុះ​កិច្ច​សន្យា​ ឬ​ចុះ​ហត្ថ​លេខា​លើ​ឯក​សារ​ណា​ឡើយ ឬ​ក៏​ផឹក​ស្រា​ឡើយ។

អ្នកជំងឺ​​អាច​នឹង​ឈឺ​ដូច​គេ​ចាក់​ពេល​នោម​ដំបូង​ក្រោយ​ការ​ឆ្លុះ​មើល។ យើង​​គួរ​ញ៉ាំ​ទឹក​ឲ្យ​​បាន ៣​លីត្រ​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ឲ្យ​​បត់​ជើង​តូច​បាន​ស្រួល។

បើ​សិន​ជា​អ្នកជំងឺ​​មាន​ការ​ឈឺ​ចាប់​ ឬ​មិន​ស្រួល​នោះ គឺ​​អាច​លេប​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ដូច​ជា Paracetamol។ ជា​ធម្មតា​អ្នក​ជំងឺអាច​ទៅ​ធ្វើ​ការ​បាន​វិញ​នៅថ្ងៃ​បន្ទាប់។

ការ​ហាត់​ប្រាណ​អាច​ជួយ​ឲ្យ​អ្នកជំងឺ​​ឆាប់​ត្រឡប់​ទៅ​ធ្វើ​ការ​ងារ​បាន​ធម្មតា​វិញ​លឿន។ មុន​ពេល​អ្នក​ជំងឺ​ហាត់​ប្រាណ គួរ​តែ​សុំ​យោ​បល់ពី​គ្រូពេទ្យ​​សិន។

ក្រុម​គ្រូ​ពេទ្យ​នឹង​ប្រាប់​យើង​​ពី​លទ្ធផល​នៃ​ការ​ឆ្លុះ​និង​ពិគ្រោះ​ពី​ការ​ព្យាបាល​ឬ​ការ​តាមដាន​ផ្សេងៗ។

បើ​អ្នក​មាន​ចម្ងល់ ឬ​កង្វល់​ណា​មួយ សូម​ទៅ​ពិ​ភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បីទទួល​បាន​ការ​​បក​ស្រាយ​​និង​ព័ត៌​មាន​បន្ថែម។

អត្ថបទពាក់ព័ន្ធ៖ 

ថែទាំក្រោយការឆ្លុះមើល​ប្លោក​នោម

៧- មានអ្វីកើតឡើងក្រោយពេលឆ្លុះមើល​ប្លោក​នោម?

  • ហូរ​ឈាម​អំឡុង​ពេល ​ឬ​ក្រោយ​ពេល​ឆ្លុះ៖ អាច​មាន​ការ​ហូរ​ឈាម​តិច​តួច​នៅ​ពេល​នោម​ដំបូង ដែល​មាន​ចំពោះ​ស្រ្តី​ដែល​បាន​ច្រឹប​សាច់។ គ្រូ​ពេទ្យ​អាច​នឹង​បាច់​ទឹក​ចូល​ក្នុង​ប្លោក​នោម​ដើម្បី​លាង​កំណក​ឈាម​ក្នុង​ប្លោក​នោម​ចេញ។
  • ការ​បង្ក​រោគ៖ សញ្ញ​របស់​វា​គឺ​ចេះ​តែ​ចង់​បត់​ជើង ហើយ​បត់​ជើង​ចេញ​តិចៗ ហើយ​មាន​អារម្មណ៍​មិន​ស្រួល​ពេល​បត់​ជើង​នេះ​ទៀត។ បើ​សិន​ជា​អ្នកជំងឺ​​មាន​អាការៈ​ទាំង​នេះ​ សូម​ប្រាប់​គ្រូពេទ្យ​​ដើម្បី​ទទួល​បាន​ការ​ព្យាបាល។
  • ការ​រួម​តូច​នៃ​បង្ហួរ​នោម៖ ដោយ​សារ​មាន​សន្លាក់​នៅ​នឹង​បង្ហួរ​នោម។ វា​មិន​មែន​ជា​រឿង​ធម្មតាឡើយ​ដែល​មាន​បញ្ហា​នេះ​នៅ​ពេល​ធ្វើ​ការ​ឆ្លុះ​លើក​ដំបូង។ បើ​សិន​ជា​មាន​បញ្ហា​នេះ អ្នក​នឹង​ត្រូវ​ធ្វើ​ការ​វះ​កាត់​បន្ថែម​ទៀត​ដើម្បី​ដោះ​ស្រាយ​វា (អត្រា​ប្រឈម តិច​ជាង ១ ក្នុង​ចំនោម ១០០០)។
  • រន្ធ​ក្នុង​ប្លោក​នោម៖ បើ​សិន​ជា​មាន​រន្ធ​ អ្នកជំងឺ​​នឹង​ត្រូវ​ដាក់​បំពង់​បង្ហូរ​នៅ​នឹង​ប្លោក​នោម​ពីរ​បី​ថ្ងៃ​ដើម្បី​អោយ​រន្ធ​នោះ​ជិត​វិញ។ បើ​វា​មិន​ជិត​ទេ អ្នក​ជំងឺ​នឹង​ត្រូវ​ធ្វើ​ការ​វះ​កាត់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Rigid cystoscopy (female) https://www.betterhealth.vic.gov.au/health/surgicalbrochures/rigid-cystoscopy-female. Accessed July 5, 2016.

Rigid cystoscopy (male) https://www.betterhealth.vic.gov.au/health/surgicalbrochures/rigid-cystoscopy-male. Accessed July 5, 2016.

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

សុខភាពខួរឆ្អឹង! ហេតុអ្វីយើងចាំបាច់ត្រូវយកចិត្ដទុកដាក់ខ្លាំង?

ចង់កាត់បន្ថយការឈឺចាប់ពីជំងឺរលាកសន្លាក់ អាចសាកវិធីទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម