backup og meta

គន្លឹះ៥យ៉ាង ជួយបន្សុទ្ធឈាម និងបណ្តេញជាតិពុលចេញពីរាងកាយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 17, 2022

    គន្លឹះ៥យ៉ាង ជួយបន្សុទ្ធឈាម  និងបណ្តេញជាតិពុលចេញពីរាងកាយ

    ឈាម​​មាន​មុខងារ​សំខាន់​ខ្លាំង​នៅ​​​ក្នុង​រាងកាយ​របស់​យើង​ ដោយ​​​បញ្ជូន​អុកស៊ីហ្សែន​ និង​សារធាតុ​ចិញ្ចឹម​ទៅ​កាន់​កោសិកា​​ពាន់​លាន។ មួយ​វិញ​ទៀត​ ឈាម​ដឹកនាំ​កាកសំណល់​ពី​​សរីរាង្គ​​បន្សាប​ជាតិ​​ពុល ចេញ​ពី​រាងកាយ​ ព្រម​ទាំង​គ្រប់គ្រង​សីតុណ្ហភាព PH ទឹក​នៅ​ក្នុង​រាងកាយ​ និង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ។

    ដូច្នេះ​ហើយ​ ដើម្បី​ឲ្យ​ឈាម​​គ្មាន​ជាតិពុល និង​ដើម្បី​​ឲ្យ​មុខងារ​រាងកាយ​​ដំណើរការ​បាន​ត្រឹមត្រូវ យើង​គួរ​តែ​អនុវត្ត​គន្លឹះ​មួយ​ចំនួន​ខាង​ក្រោម​ ដើម្បី​បន្សុទ្ធ​ឈាម​។

    ១. ហាត់​ប្រាណ​ជា​ទៀងទាត់​

    ពិត​ណាស់​ ការ​ហាត់​ប្រាណ​អាច​ជួយ​​ពង្រឹង​​សរីរាង្គ​សំខាន់​ៗ​​នៃ​រាងកាយ​។ មិន​តែ​ប៉ុណ្ណោះ លំហាត់​ប្រាណ​គ្រប់​ទម្រង់​ អាច​ធ្វើ​ឲ្យ​​ចរន្ត​ឈាម​ក្នុង​រាងកាយ​ប្រសើរ​ឡើង​ បង្កើន​ការ​ផលិត​ញើស និង​ការ​ដកដង្ហើម​ ដែល​​ទាំង​នេះ​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​បញ្ចេញ​ជាតិ​ពុល​ពី​រាងកាយ​។ នៅ​ពេល​ដែល​ឈាម​ចរាចរ​ពាសពេញ​រាងកាយ​កាន់​តែ​ច្រើន​ ថ្លើម​ និង​កូន​កណ្ដុរ​នឹង​ដំណើរការ​កាន់​តែ​​​ល្អ​ដូច​គ្នា​​។

    ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

    ២. ញ៉ាំ​ទឹក​ឲ្យ​​គ្រប់គ្រាន់​

    ការ​ញ៉ាំ​ទឹក​ជា​វិធីសាស្ត្រ​ងាយ​ស្រួល​បំផុត​ ក្នុង​ការ​បន្សុទ្ធ​ឈាម ដោយ​បណ្ដេញ​ជាតិ​ពុល​ និង​សារធាតុ​គីមី​ដែល​បង្ក​គ្រោះថ្នាក់​ទាំងអស់​ចេញ​ពី​រាងកាយ។​ លើស​ពី​នេះ ទឹក​ផ្ទុក​សារធាតុ​Curcumin ​ដែល​ជួយ​ការពារ​ថ្លើម​ ដោយ​កម្ចាត់​មេរោគ និង​ធ្វើ​​ឲ្យ​ការ​រំលាយ​អាហារ​មាន​ភាព​ប្រក្រតី។​

    ​​​​​៣. បន្លែ​

    ជាមួយ​គ្នា​​នេះ​ដែរ​ យើង​គួរ​តែ​បញ្ចូល​បន្លែ​ក្នុង​របប​អាហារ​ដូចជា Broccoli ស្ពៃ​ក្ដោប​ និង​ឆៃថាវ ដើម្បី​ជួយ​បន្សុទ្ធ​ឈាម​។ ក្រៅ​ពី​នេះ យើង​ចាំបាច់​បន្ថែម​បន្លែ​ស្លឹក​បៃតង​ទើប​ជា​ការ​ប្រសើរ​។

    ៤. ក្រូច​ឆ្មារ

    ​បន្ថែម​ពី​នេះ ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជាមួយ​នឹង​ក្រូច​ឆ្មារ​ អាច​ជួយ​ជំរុញ​ការ​បំបែក​ខ្លាញ់​នៅ​ក្នុង​រាងកាយ​ និង​កាត់បន្ថយ​ការឈឺតម្រងនោម បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ជាង​នេះ​ទៅ​ទៀត​ វីតាមីន​ និង​សារធាតុ​រ៉ែ​នៅ​ក្នុង​ក្រូច​ឆ្មារ អាច​ជួយ​បន្សុទ្ធ​ឈាម​ និង​ប្រព័ន្ធ​រាងកាយ​ទាំង​មូល​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

    ទឹកក្រូចឆ្មារ

    អត្ថបទគួរអាន៖

    ៥. គេង​ឲ្យ​បាន​គ្រប់គ្រាន់​

    ការ​គេង​​បាន​គ្រប់គ្រាន់​មាន​សារសំខាន់​ណាស់ ពីព្រោះ​មុខងារ​ជា​ច្រើន​របស់​រាងកាយ​ ក៏​ដូចជា​ការ​ជួសជុល​រាងកាយ​ ​កើត​ឡើង​នៅ​អំឡុង​ពេល​គេង។ ហេតុ​នេះ​ហើយ​ យើង​គួរ​តែ​គេង​យ៉ាង​តិច​ឲ្យ​បាន​៧ ទៅ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​។

    ចំណុចសំខាន់

    ឈាម​​មាន​មុខងារ​សំខាន់​ខ្លាំង​នៅ​​​ក្នុង​រាងកាយ​របស់​យើង​ ដោយ​​​បញ្ជូន​អុកស៊ីហ្សែន​ និង​សារធាតុ​ចិញ្ចឹម​ទៅ​កាន់​កោសិកា​​ពាន់​លាន។ ដើម្បីបណ្តេញជាតិពុលចេញពី​ក្នុង​ឈាម​ ក៏​ដូចជា​ធ្វើ​ឲ្យ​មុខងារ​រាងកាយ​​មាន​ដំណើរការ​ប្រក្រតី យើង​គួរ​តែ​ហាត់​ប្រាណ​ជា​ទៀងទាត់​ ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ បញ្ចូល​បន្លែ​ក្នុង​របប​អាហារ ញ៉ាំ​ទឹក​ក្រូច​ឆ្មារ និង​គេង​ឲ្យ​បាន​គ្រប់គ្រាន់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 17, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម