ចំណេះដឹងមូលដ្ឋាន
១- តើការធ្វើតេស្តអាស៊ីដអ៊ុយរិកជាអ្វី ?
ការធ្វើតេស្តអាស៊ីដអ៊ុយរិកក្នុងឈាម អាចឲ្យដឹងពីបរិមាណអាស៊ីដអ៊ុយរិកជាក់លាក់។ ចំណីអាហារដែលបរិភោគ និងរំលាយទៅវិញនឹងបង្កើតបានជាអាស៊ីដអ៊ុយរិក។ តម្រងនោម គឺជាសរីរាង្គដែលច្រោះអាស៊ីតអ៊ុយរិកចេញពីរាង្គកាយតាមទឹកនោម និងមួយចំនួនតូចតាមលាមក។
កម្រិតអាស៊ីដអ៊ុយរិកនៅក្នុងឈាមកើនឡើងនៅពេលតម្រងនោមបាត់បង់មុខងារ ឬផលិតវាច្រើន។ ប្រសិនបើមនុស្សមានអាស៊ីដអ៊ុយរិកនៅក្នុងរាង្គកាយច្រើន វានឹងធ្វើឲ្យអ្នកនោះឈឺចាប់ដោយសារ សារធាតុគ្រីស្តាល់កកនៅក្នុងសន្លាក់ដែលហៅថាជំងឺអាស៊ីដក្នុងសន្លាក់។ ប្រសិនបើមិនព្យាបាលអាស៊ីដអ៊ុយរិក គ្រីស្តាល់នឹងកកនៅក្នុងសន្លាក់ និងជាលិកាក្បែរៗ ហើយនឹងបង្កើតជាកំពកឆ្អឹង។ ការកើនឡើងកំរិតអាស៊ីដអ៊ុយរិកខ្ពស់អាចបណ្តាលឲ្យមានគ្រួសក្នុងតម្រងនោម ឬខូចតម្រងនោម។
២- ហេតុអ្វីត្រូវតេស្តមើលអាស៊ីដអ៊ុយរិកក្នុងឈាម?
ប្រសិនបើសង្ស័យថាមានកើនឡើងអាស៊ីដអ៊ុយរិក ឬមានជំងឺអាស៊ីដក្នុងសន្លាក់វាជាការចាំបាច់ ក្នុងការធ្វើតេស្តអាស៊ីដអ៊ុយរិក។ ចំពោះអ្នកជំងឺមហារីកដែលព្យាបាលដោយសារធាតុគីមី ឬកាំរស្មី គឺត្រូវត្រូតពិនិត្យអាស៊ីដអ៊ុយរិកជាប្រចាំ។ តេស្តអាស៊ីដអ៊ុយរិកត្រូវធ្វើនៅពេលអ្នកជំងឺ កើតមានគ្រួសក្នុងតម្រងនោម ឬអាស៊ីដក្នុងសន្លាក់សារឡើងវិញ ហើយនិងត្រូវតាមដានការ កកើតនៃគ្រួស។
អ្វីដែលយើងគួរដឹងជាមុន
៣- តើអ្វីដែលគួរដឹងមុនពេលធ្វើតេស្តអាស៊ីដអ៊ុយរិក?
ការធ្វើតេស្តអាស៊ីដអ៊ុយរិកក្នុងឈាម គឺជាវិធីដែលប្រាកដថាមានអាស៊ីដក្នុងសន្លាក់ឬអត់ ទោះបីជាកើនឡើងអាស៊ីដអ៊ុយរិក និងមានការឈឺចាប់ក្នុងសន្លាក់ក៏ដោយ។ អាស៊ីដអ៊ុយរិក អាចពិនិត្យក្នុងទឹកនោម។ ជាទូទៅគ្រូពេទ្យពិនិត្យទឹកនោមក្នុង២៤ម៉ោង ដើម្បីដឹងមូលហេតុនៃ ការឡើងខ្ពស់ដោយសារតែការផលិតអាស៊ីដអ៊ុយរិក ឬការបាត់បង់មុខងារតម្រងនោម។
អាស៊ីដអ៊ុយរិកក្នុងឈាមប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ហើយកម្រិតវាខ្ពស់នៅពេលព្រឹក និងទាបនៅពេលល្ងាច។ អាស៊ីដអ៊ុយរិកក្នុងឈាមដែលកើនឡើងអំឡុងពេលមានផ្ទៃពោះ ទោះបីជាក្នុងកម្រិតធម្មតាវាអាចគិតដល់ជំងឺបំរុងក្រឡាភ្លើង។
ត្រូវដឹងថាមានអ្វីកើតឡើងខ្លះ
៤- តើគួរត្រៀមអ្វីខ្លះសម្រាប់ការធ្វើតេស្តអាស៊ីដអ៊ុយរិក?
លទ្ធផលនៃការធ្វើតេស្តអាចប្រែប្រួលដោយសារអាកុល ថ្នាំវីតាមីនC ឬទឹកថ្នាំប្រើសំរាប់ការថត X-ray ដូចច្នេះគួរ ប្រាប់គ្រូពេទ្យពីអ្វីដែលអាចប៉ះពាល់ដល់លទ្ធផល។ អ្នកមិនត្រូវញ៉ាំអាហារមុនពេលធ្វើតេស្ត។
៥- តើតេស្តអាស៊ីដអ៊ុយរិកធ្វើដូចម្តេចខ្លះ?
ការបូមឈាម៖
- ចងខ្សែនៅដើមដៃដើម្បីបញ្ឈប់លំហូរឈាម ធ្វើឲ្យសរសៃរវែននៅខាងក្រោមរីកធំដើម្បីស្រួលចាក់ម្ជុល
- ជូតកន្លែងចាក់ម្ជុលជាមួយអាកុល
- ចាក់ម្ជុលចូលក្នុងសរសៃរ (វាអាចចាក់ច្រើនដង)
- ភ្ជាប់បំពង់ទីបនឹងម្ជុលដើម្បីដាក់ឈាម
- ស្រាយខ្សែរុំពីដៃនៅពេលបានឈាមពេញ
- ទប់សំឡីកន្លែងចាក់ម្ជុលដើម្បីដកម្ជុលចេញ
- សង្កត់កន្លែងចាក់ហើយបិទបង់រុំ
៦- តើធ្វើអ្វីបន្ទាប់ពីធ្វើតេស្តអាស៊ីដអ៊ុយរិក?
ខ្សែដែលរុំជុំវិញដើមដៃវាតឹង ធ្វើអ្នកជំងឺប្រហែលអត់ដឹងឈឺមុខម្ជុល ឬអាចមានអារម្មណ៍ដូចសត្វទិច ឬក្តិច។
ស្វែងយល់ពីលទ្ធផល
៧- តើលទ្ធផលតេស្តអាស៊ីអ៊ុយរិកមានន័យដូចម្តេច?
តម្លៃធម្មតា
តម្លៃធម្មតាហៅថាតម្លៃគោល ប្រើសម្រាប់កំណត់ការវិភាគលទ្ធផលតេស្ត។ លទ្ធផល តេស្តគួរតែមានតម្លៃគោល ពីព្រោះមន្ទីរពិសោធន៍នីមួយៗមានតម្លៃខុសគ្នា។ កត្តាសុខភាពនិងកត្តាផ្សេងៗ គឺទាក់ទងនឹងការវិភាគលទ្ធផលតេស្តដូច្នេះតម្លៃដែលទាបជាងតម្លៃគោលអាចធម្មតាសម្រាប់អ្នកជំងឺឬមន្ទីរពិសោធន៍ខ្លះ។ លទ្ធផលអាចបានក្នុងរយៈពេល១ទៅ២ថ្ងៃ។
តម្លៃអាស៊ីដអ៊ុយរិកសម្រាប់បុរស: ៣.៤-៧.០មីលីក្រាម/ដេស៊ីលីត្រ
សម្រាប់មនុស្សស្រី : ២.៤-៦.០មីលីក្រាម/ដេស៊ីលីត្រ
សម្រាប់ក្មេង:២.០-៥.៥មីលីក្រាម/ដេស៊ីលីត្រ។
ករណីមួយចំនួនជាពិសេសបុរស ទោះបីជាកំរិតអាស៊ីដអ៊ុយរិកនៅធម្មតាតែអាស៊ីតអ៊ុយរិកគ្រីស្តាលអាចកកនៅក្នុងសន្លាក់ហើយធ្វើឲ្យមានជំងឺអាស៊ីដ ក្នងសន្លាក់។ មានករណីជាច្រើនដែលអាចប្រែប្រូលកំរិតអាស៊ីដអ៊ុយរិក គ្រូពេទ្យនឹងពិភាក្សាពីភាពខុសប្រក្រតីនៃលទ្ធផលតេស្តទាក់ទងនឹងរោគសញ្ញានិងប្រវត្តិជំងឺ។
តម្លៃខ្ពស់
តម្លៃអាស៊ីដអ៊ុយរិកខ្ពស់បណ្តាលមកពី៖
- រាង្គកាយផលិត និងបញ្ចេញអាស៊ីដអ៊ុយរិកខុសៗគ្នា
- ករណីដូចជាជំងឺតម្រងនោមឬការខូចតម្រងនោម
- ការខូចខាតនៃកោសិកានៅក្នុងជំងឺមួយចំនួន(ដូចជាមហារីកគ្រាប់ឈាម មហារីក ក្រពេញទឹករង៉ៃ និងមហារីកខួរឆ្អឹង) ឬការព្យាបាលមហារីក ជំងឺខ្វះគ្រាប់ឈាមក្រហម ជំងឺខូចគ្រាប់ឈាមក្រហម ឬជំងឺបេះដូង។
- ជម្ងឺផ្សេងទៀតដូចជាការញៀនស្រា បម្រុងក្រឡាភ្លើង ជំងឺថ្លើម (ក្រិន ថ្លើម) ជំងឺធាត់ ជម្ងឺស្បែកក្រហម(psoriasis) ជំងឺខ្វះទីរ៉ុសីន(hypothyroidism)និងការចុះអរម៉ូនប៉ារ៉ាទីរ៉ូអ៊ីត។
- ភាពអត់ឃ្លាន ការខ្វះអាហាររូបត្ថម្ភ ឬការពុលសំណ
- ជំងឺតំណពូជ Lesch-Nyhan syndrome
- ប្រើថ្នាំដូចជាថ្នាំបញ្ចុះទឹកនោម វីតាមីនC ថ្នាំអាស្ពីរីនកម្រិតទាប(៧៥ទៅ១០០មីលីក្រាមជាប្រចាំ) វីតាមីនB3
ថ្នាំទប់កំណកឈាមដូចជា(Coumadin) ថ្នាំ cyclosporine, levodopa, tacrolimus ថ្នាំមួយចំនួនទៀតដែលព្យាបាលមហារីកគ្រាប់ឈាម
មហារីកក្រពេញទឹករង៉ៃ និងរបេង។ - ការបរិភោគអាហារដែលមានជាតិពួរីនខ្ពស់ដូចជាសាច់សរីរាង្គ(ថ្លើម ខួរ) សាច់ក្រហម(សាច់គោ សាច់ជៀម) សាច់សត្វព្រៃ( ក្តាន់ សត្វលា) អាហារសមុទ្រ(ត្រីសាឌីន ត្រីឆ្មា ស្កាលោប) និងស្រាបៀរ។
តម្លៃទាប
អាស៊ីដអ៊ុយរិកកម្រិតទាបបណ្តាលមកពី:
- ជំងឺថ្លើមធ្ងន់ធ្ងរ ជំងឺ Wilson’s disease និងជំងឺមហារីក
- ចង្កោមរោគសញ្ញា The syndrome of inappropriate
antidiuretic hormone (SIADH) លក្ខខណ្ឌដែលបណ្តាលឲ្យបរិមាណទឹកច្រើននៅក្នុងរាងកាយ
- ញ៉ាំប្រូតេអ៊ីនមិនគ្រប់គ្រាន់
- Sulfinpyrazone, បរិមាណខ្ពស់នៃអាស្ពីរីន(១៥០០មីលីក្រាម ឬច្រើនជាងប្រចាំថ្ងៃ) probenecid (ដូចជា Probalan) allopurinol (ដូចជាZyloprim)។
បើយោងតាមមន្ទីរពិសោធន៍ និងមន្ទីរពេទ្យតម្លៃធម្មតារបស់អ៊ុយរិកអាស៊ីដក្នុងឈាមអាចខុសគ្នា។ អ្នកជំងឺអាចពិភាក្សាជាមួយគ្រូពេទ្យអំពីលទ្ធិផលនៃការធ្វើតេស្ត។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]