សាស្ដ្រាចារ្យ Josephine Forbes អ្នកដឹកនាំការសិក្សានេះបានមានប្រសាសន៍ថា ការធ្វើតេស្តនៅមន្ទីរពិសោធន៍បានអង្អុលទៅកាន់ប្រូតេអ៊ីនមួយប្រភេទឈ្មោះ sRAGE អាចកែតម្រូវមុខងារកោសិកា T-cell ដែលខុសលក្ខណៈបទប្បញ្ញត្តិ ដើម្បីការពារប្រព័ន្ធភាពសុំាមិនឲ្យឆ្លងមេរោគ និងបង្កឲ្យមានជំងឺទឹកនោមផ្អែម។ លទ្ធផលនៃការពិសោធន៍នេះ លោកបានដាក់សំណើទៅកាន់ដៃគូសហការ ដើម្បីអនុវត្ដប្រើប្រាស់វិធីសាស្រ្ដមួយនេះ។
វេជ្ជបណ្ឌិត Sherman Leung សមាជិកស្រាវជ្រាវក្នុងគម្រោងនេះមានប្រសាសន៍ថា ការពិសោធន៍ដោយប្រើប្រាស់ប្រូតេអ៊ីន sRAGE គឺដើម្បីពង្រឹងទៅដល់ មុខងារគ្រប់គ្រងកោសិកា Tនៃគ្រាប់ឈាមសក្នុងលំពែង ដោយបង្ហាញលទ្ធផលគឺលំពែងអាចផលិតអាំងស៊ុយលីន ល្អប្រសើរដូចធម្មតា។ លោកបន្ថែមថា សមត្ថភាព ប្រូតេអ៊ីន sRAGE មិនត្រឹមតែអាចការពារប៉ុណ្ណោះទេ ថែមទាំងគេជឿថាអាចព្យាបាលអ្នកកើតជំងឺផ្អែមប្រភេទ១ និង ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អ ហើយអាចលុបបំបាត់រោគសញ្ញាផ្សេងៗបានទៀតផង។