ជំងឺទឹកនោមផ្អែមប្រភេទ១

ជំងឺទឹកនោមផ្អែម​ប្រភេទ១ - មាតិកាជំងឺ​ទឹកនោមផ្អែមប្រភេទ​ទីមួយ នឹង​លម្អិត​ពី​មូលហេតុ​បង្ក ផលប៉ះពាល់ ផលវិបាក និង​​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​មួយៗ​ជា​ជំហានៗ​យ៉ាង​លម្អិត​បំផុត

ចំណេះដឹងទូទៅ

ជំងឺទឹកនោមផ្អែមប្រភេទ១

របាយការណ៍៖ ម្នាក់ក្នុងចំណោម២នាក់កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម

មនុស្ស​ពេញ​វ័យ​ម្នាក់​ក្នុង​ចំណោម​២នាក់ទូទាំងពិភព​លោក កំពុង​តែ​រស់​នៅ​ជាមួយនឹង​ជំ​ងឺ​ទឹក​នោមផ្អែម​។ នេះ​បើយោង​ទៅ​តាម​របាយ​ការណ៍​របស់​គេហ​ទំ​ព័រ diabetesatlas.org ដែល​បាន​ចេញផ្សាយ​កាលពីឆ្នាំ​២០២១​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា គេនៅ​តែ​អាច​បង្ការ​ជំ​ងឺ​នេះ តាម​រយៈ​ការ​អនុវត្តន៍​វិធី​មួយ​ចំនួន ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ស្វែងយល់​ពី​កត្តា​ហានិភ័យ ការ​កត់សម្គាល់ពី​រោគ​សញ្ញា ការផ្លាស់​ប្តូររបប​អាហារ ការ​សម្រក​ទម្ងន់​ដែលផ្តល់​សុខភាព និង​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ ជា​ដើម​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ដោយឡែក នៅ​កម្ពុជាយើង មនុស្ស​ច្រើន​ជាង​ ៤៣០ ០០០នាក់ ដែល​មាន​អាយុ​២០ ដល់៧៩ឆ្នាំ កំពុង​រស់​នៅ​ជា​មួយនឹង​ជំ​ងឺ​ទឹក​នោម​ផ្អែម។ នេះបើ​តាម​របាយ​ការណ៍​របស់អង្គការ WHO កាលពីឆ្នាំ២០២០។         បើលោកអ្នកចង់ដឹងថា ខ្លួនអាច​ប្រឈមនឹង​ការកើតជំងឺទឹកនោម​ផ្អែមឬអត់ ចុចលីងនេះ ដើម្បី​វាស់​ដោយឥតគិតថ្លៃឥឡូវនេះ។ [embed-health-tool-pregnancy-weight-gain] អត្ថបទគួរអាន៖ ផឹករាល់ថ្ងៃប៉ះពាល់អីអត់? បើប៉ះកម្រិតណាដែរ ហើយមានបញ្ហាអ្វីខ្លះ? ទង្វើប៉ុន្មាននេះអាចប៉ះពាល់ដល់តម្រងនោម ដោយមិនដឹងខ្លួន ចង់ដឹងសុខភាពយើងបែបណា អាចមើលតាមរយៈពណ៌ទឹកនោម ប្រយ័ត្ន! ក្រៅពី​ស្រា ភេសជ្ជៈ​ផ្អែមៗ ក៏​បណ្ដាល​ឲ្យ​ខូច​​តម្រងនោម​ដែរ ​ចូលចិត្តញ៉ាំ​ ៣ មុខនេះ អាចកើត​ក្រួស​តម្រង​នោម ចុកពិបាកឥតអំពើ អាហារ៧មុខ អ្នកមាន​បញ្ហាតម្រងនោមមិនគួរទទួលទានច្រើន​ អាហារទាំង​ប៉ុន្មានមុខនេះ ល្អសម្រាប់អ្នកមានបញ្ហាតម្រងនោម អ្វីជាគីសលើតម្រងនោម […]

ស្វែងរក ជំងឺទឹកនោមផ្អែមប្រភេទ១

ជំងឺទឹកនោមផ្អែមប្រភេទ១

មូលហេតុអ្វីខ្លះអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ថយចុះជាតិស្ករពេលយប់?

ជំងឺទឹកនោមផ្អែម គឺជាជំងឺរ៉ាំរៃ ហើយត្រូវការគ្រប់គ្រងជាតិស្ករជាចាំបាច់ មិនឲ្យខ្ពស់ពេក ឬក៏ទាបពេកនោះទេ មិនដូច្នោះនឹងបង្ក​ការលំបាក ប៉ះពាល់ដល់សុខភាពអ្នកជំងឺ។ តួយ៉ាងអ្នកជំងឺទឹកនោមផ្អែប្រភេទ១ ត្រូវការគ្រប់គ្រងកម្រិតជាតិស្ករ​ល្អបំផុតតាមគោលដៅ គឺចន្លោះពី ៨០ ទៅ ១២០ មិល្លីក្រាម/ដេស៊ីលីត្រឈាម ប៉ុន្ដែករណីខ្លះ អ្នកជំងឺអាច​ថយចុះជាតិស្ករនៅពេលយប់ ដែលបញ្ហាទាំងនោះបណ្ដាលមកពីកត្តាមួយ​ចំនួន​។​ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១.ការតមអាហារលើសកម្រិត អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ដែលមានបញ្ហាថយចុះជាតិស្ករពេលយប់ ក៏អាចបណ្ដាលមកពីការតមអាហារពេលល្ងាច ឬកាត់បន្ថយបរិមាណអាហារខុសពីធម្មតា។ ដូច្នេះអ្នកជំងឺត្រូវគ្រប់គ្រងអាហារឲ្យត្រឹម​ត្រូវ ស្របតាមតម្រូវ​ការរាងកាយ មិនគួរតិចពេក ឬឈានដល់ការបង្អត់នោះទេ។ ២.ការប្រើប្រាស់អាំងស៊ុយលីនលើសកម្រិត ការចាក់អាំងស៊ុយលីន អ្នកជំងឺត្រូវពិនិត្យឲ្យច្បាស់លាស់លើបរិមាណត្រូវប្រើពេលយប់។ មួយវិញទៀត អ្នកជំងឺក៏គួរតែពិនិត្យមើលឧបករណ៍ចាក់អាំងស៊ុយលីនផងដែរ ប្រសិនចំណុចណាមួយមានបញ្ហាក៏អាចបង្កឲ្យប៉ះពាល់បរិមាណជាតិស្ករក្នុងឈាមថយចុះបាន។ តួយ៉ាងការបញ្ចូលអាំងស៊ុយលីនលើសកម្រិត ដោយសារឧបករណ៍ចាក់អាំងស៊ុយលីនស្វ័យប្រវត្ដិមានបញ្ហា មិនអាចកំណត់បរិមាណអាំងស៊ុយលីនបានច្បាស់លាស់។ ៣.ការហាត់ប្រាណ ការហាត់ប្រាណពេលល្ងាចខ្លាំងពេក ធ្វើឲ្យរាងកាយប្រើប្រាស់ថាមពលខ្លាំង ក៏ជាកត្ដាមួយធ្វើឲ្យជាតិស្ករពេលយប់ចុះទាប ពិសេសអ្នកជំងឺហាត់ប្រាណខ្លាំង ហើយកាត់បន្ថយរបបអាហារពេលល្ងាច ព្រោះភ័យខ្លាចការឡើងជាតិស្ករពេលយប់។ ដូច្នេះអ្នកជំងឺដែលហាត់ប្រាណ ប្រើប្រាស់ថាមពលខ្លាំង ត្រូវតែញ៉ាំឲ្យបានគ្រប់គ្រាន់ និង ពិនិត្យមើលកម្រិតជាតិស្ករឲ្យបានត្រឹមត្រូវមុនពេលចូលគេង។ ៤.ការផឹកស្រា ការផឹកស្រាច្រើន មុនពេលចូលគេង ក៏ជាហេតុធ្វើឲ្យជាតិស្ករក្នុងឈាម អាចចុះបានដែរនៅពេលយប់ ដូច្នេះចូរប្រុងប្រយ័ត្នចំណុចនេះ សម្រាប់​អ្នកមាន​ជំងឺទឹកនោមផ្អែមប្រភេទ១។ ជាការល្អគួរតែកាត់បន្ថយគ្រឿង​ស្រវឹង ឬអាចញ៉ាំត្រឹមបន្ដិចបន្តួចជាការល្អ។ រោគសញ្ញាអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ថយចុះជាតិស្ករពេលយប់ គេងមិនលក់ គេងភ្ញាក់ ប្រែសំឡេងខុសធម្មតា ភ្ញាក់ពីគេងអស់កម្លាំង និងឈឺក្បាល […]


ជំងឺទឹកនោមផ្អែមប្រភេទ១

រោគសញ្ញា កត្ដាបង្ក ការព្យាបាល និងផលលំបាកនៃទឹកនោមផ្អែមប្រភេទ១

ទឹកនោមផ្អែមប្រភេទ១ គឺជាប្រភេទជំងឺរ៉ាំរៃ បង្កឡើងដោយសារតែកោសិកាបេតារបស់លំពែង មិនអាចផលិត​អ័រម៉ូនអាំងស៊ុយលីនគ្រប់គ្រាន់ ឬមិនអាចផលិតអាំងស៊ុយលីនបានតែម្ដង។ អាំងស៊ុយលីនគឺជាអ័រម៉ូនមួយប្រភេទ ដែលមានមុខងារសំខាន់បំផុតក្នុងការគ្រប់គ្រង និងដឹកនាំជាតិស្ករក្នុងឈាមទៅកាន់កោសិការក្នុងរាងកាយ ដើម្បី​បង្កើតជាថាមពល។ ក្នុងករណីដែលលំពែង​មិនអាចផលិតអាំងស៊ុយលីនបានគ្រប់គ្រាន់ នោះជាតិស្ករនឹងកើនឡើងក្នុងសរសៃឈាមច្រើន បណ្ដាលឲ្យកើតទឹកនោមផ្អែមប្រភេទ១ នេះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញា និងការធ្វើរោគវិនិច្ឆ័យ អ្នកកើតជំងឹទឹកនោមផ្អែមប្រភេទ១ មុនបង្ហាញរោគសញ្ញា កោសិកាបេតាក្នុងលំពែងត្រូវបានបំផ្លាញដោយប្រព័ន្ធភាពស៊ាំទៅ​ហើយ និង​គ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងដំណើរការផលិតអាំងស៊ុយលីនគ្រប់គ្រងជាតិស្ករបាន ដូច្នេះទើបកើតជំងឺទឹកនោមផ្អែមប្រភេទទី១។ អ្នកជំងឺអាចចេញរោគសញ្ញាដូចជា៖ អស់កម្លាំង ខ្សោយ ឆាប់ហត់ ស្រេកទឹកច្រើន នោមញឺក ឆាប់ខឹង ស្រវាំងភ្នែក ងាយឆ្លងជំងឺ របួសមិនងាយសះស្បើយ ស្រកទម្ងន់គ្មានមូលហេតុ ស្ពឹកចុងដៃ ចុងជើង និងមានអារម្មណ៍ដូចម្ជុលចាក់។ នៅពេលដែលកូនតូច បង្ហាញរោគសញ្ញាគួរសង្ស័យដូចខាងលើ គ្រូពេទ្យនឹងធ្វើការតេស្ដឈាមរកមើលកម្រិតជាតិស្ករ។ ក្នុងករណីដែលជាតិស្ករក្នុងឈាមឡើងខ្ពស់លើសពី ១២០ មីល្លីក្រាម ក្នុងមួយដេស៊ីលីត្រ​ឈាម នោះគ្រូពេទ្យនឹងធ្វើតេស្ដ HbA1c ម្ដងទៀត ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់។ [embed-health-tool-bmr] កត្ដាបង្ក ជំងឺទឹកនោមផ្អែមប្រភេទ១ បង្កឡើងដោយសារតែកោសិកាបេតារបស់លំពែងដែលមានមុខងារផលិតអាំង​ស៊ុយ​លីន ត្រូវបានបំផ្លាញដោយប្រព័ន្ធការពារក្នុងរាងកាយ ធ្វើឲ្យខូចខាតមិនអាចបំពេញមុខងារបាន។ ជាក់ស្ដែង​ណាស់ អាំងស៊ុយលីនជាអ័រម៉ូនដែលផលិតចេញពីលំពែងមានមុខសំខាន់ជួយគ្រប់គ្រង និងដឹកនាំជាតិ​ស្ករបញ្ជូនទៅកាន់កោសិកាទាំងអស់ក្នុងរាងកាយ។ កង្វះអ័រម៉ូនអាំងស៊ុយលីន នឹងបណ្ដាលឲ្យជាតិស្ករក្នុងឈាមកើនឡើង […]


ជំងឺទឹកនោមផ្អែមប្រភេទ១

ទម្លាប់៤ យ៉ាង ជួយអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ មាន​សុខភាពល្អ

រាប់ចាប់ពីពេលធ្វើតេស្ដបង្ហាញលទ្ធផលថាកើតជំងឹទឹកនោមផ្អែមប្រភេទ១ អ្នកជំងឺត្រូវចាប់ផ្ដើមផ្លាស់ប្ដូររបៀប​របប​នៃការ​រស់​នៅ​ដោយការប្រុងប្រយ័ត្ន ពិសេសត្រូវឱបជាប់ទម្លាប់៤សំខាន់ៗ ដើម្បី​ធ្វើ​ឲ្យ​សុខភាព​ល្អប្រសើរ​ជានិច្ច​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.គ្រប់គ្រងអាំងស៊ុយលីន អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ កោសិកាបេតា ក្នុងលំពែងត្រូវបានបំផ្លាញដោយប្រព័ន្ធភាពស៊ាំដែលមិនអាចផលិតអាំងស៊ុយលីនបានគ្រប់សម្រាប់ប្រើប្រាស់។ កត្ដានេះអ្នកជំងឺត្រូវគ្រប់គ្រងកម្រិតអាំងស៊ុយក្នុង​ឈាមឲ្យបានគ្រប់គ្រាន់ ដើម្បីដឹកនាំជាតិស្ករ ទៅប្រើប្រាស់ក្នុងរាង។ ការគ្រប់គ្រងអាំងស៊ុយលីន អ្នកជំងឺត្រូវការចាក់បញ្ចូលអាំងស៊ុយលីនជាប្រចាំ អាចប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ តាមកម្រិតជំងឺ ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​។ ការចាក់អាំងស៊ុយមានពីរវិធី -ការចាក់ដោយប្រើសឺរ៉ាំងអាំងស៊ុយលីន៖ អ្នកជំងឺត្រូវចាក់អាំងជាប្រចាំ អាច១ថ្ងៃម្ដង ឬ ២ ឬ៣ថ្ងៃម្ដង ស្របតាមលក្ខខណ្ឌសុខភាពពេលជាតិស្ករឡើង។ វិធីនេះអ្នកជំងឺក៏ត្រូវធ្វើតេស្ដជាតិស្ករជាប្រចាំដែរ។ -ការប្រើម៉ាសុីនចាក់អាំងស៊ុយលីនស្វ័យប្រវត្ដិ៖ វិធីនេះងាយស្រួល សម្រាប់អ្នកជំងឺ។ ឧបករណ៍នេះត្រូវចាក់បញ្ចូល​ក្នុង​ស្បែក ហើយបិទជាប់លើរាងកាយ អ្នកជំងឺគ្រាន់តែតាមដានចាក់បញ្ចូលអាំងស៊ុយលីនពេលវាជិតអស់ ព្រោះម៉ាសុីននេះអាចធ្វើការដោយឆ្លៀសវៃ អាចគណនាដឹងពីកម្រិតជាតិស្ករ និងបញ្ចូលអាំងស៊ុយលីនតាមត្រូវការប្រើប្រាស់រាងកាយ។ ២. គ្រប់គ្រងរបបអាហារ អ្នកជំងឹទឹកនោមផ្អែម រឿងដែលកាន់តែចាំបាច់នោះគឺ ការគ្រប់គ្រងរបបអាហារឲ្យត្រឹមត្រូវ។ អ្នកជំងឹត្រូវស្គាល់ច្បាស់ពីប្រភេទអាហារដែលមានកម្រិតកាបូអ៊ីដ្រាតខ្ពស់ ពោលអាហារដែលមានកម្រិតជាតិស្ករច្រើន។ អ្នកជំងឺដែលញ៉ាំអាហាដែលមានកាបូអ៊ីដ្រាតច្រើន កម្រិតជាតិស្ករក្នុងឈាមក៏កើនឡើងច្រើនដែរ។ ករណីនេះ ទោះអ្នកមានអាងចាក់ចញ្ចូលអាំងស៊ុយលីនមែន ប៉ុន្ដែអ្នកជំងឺត្រូវចាក់អាំងស៊ុយលីនញឺកញាប់ និងបរិមាណអាំង​ស៊ុយ​​លីនក៏ត្រូវប្រើប្រាស់ច្រើនផងដែរ។ ការញ៉ាំអាហារមានកម្រិតកាបូនអ៊ីដ្រាតទាប អាចកាត់បន្ថយហានិភ័យគ្រោះថ្នាក់បានច្រើន និង កម្រិតប្រើប្រាស់អាំងស៊ុយលីនអស់តិច ដែលជាមធ្យោបាយល្អសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ១។ ៣. តាមដានកម្រិតជាតិស្ករ អ្នកកើតជំងឹទឹកនោមផ្អែមប្រភេទ១ ត្រូវតាមដានជាតិស្ករជាប្រចាំថ្ងៃ ករណីនេះសម្រាប់អ្នកប្រើប្រាស់ការចាក់ដោយស៊ឺរ៉ាំង ពុំដូច្នេះទេអ្នកជំងឺអាចប្រឈមនឹងការគ្រោះថ្នាក់គ្រប់ពេលវេលា ប្រសិនជាជាតិស្ករកើនឡើងខ្ពស់ដោយមិនបានដឹង។ […]


ជំងឺទឹកនោមផ្អែមប្រភេទ១

ការសិក្សាមួយចំនួន​កំពុង​ធ្វើដើម្បី​រក​វិធីព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ១

គិតមកទល់ពេលនេះ ជំងឺទឹកនោមប្រភេទ១នៅមិនទាន់មានអ្នកវិទ្យាសាស្ដ្រណាអាចរកឃើញថ្នាំព្យាបាលឲ្យជាសះស្បើយនៅឡើយទេ ចំណែកវិធីសាស្ដ្រព្យាបាលវិញ ក៏កំពុងតែស្ថិតក្នុងការសិក្សានៅឡើយ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! មូលហេតុនៃការកើតជំងឹទឹកនោមផ្អែមប្រភេទ១ ទឹកនោមផ្អែមប្រភេទ ១ កើតឡើងដោយសារកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្លាំង មិនអាចគ្រប់គ្រងបាន។ មូលហេតុឈានដល់ដំណាក់កាលនេះ គឺដោយសារ លំពែងមិនអាចផលិតអ័រម៉ូន អាំងស៊ុយលីនគ្រប់គ្រាន់​ដើម្បីដឹកនាំជាតិស្ករទាំងនោះទៅចិញ្ចឹមសរីរាង្គផ្សេងៗទៀតក្នុងរាងកាយ។ ការអសមត្ថភាពផលិតអ័រម៉ូនអាំងស៊ុយ​លីន គឺដោយសាតែកោសិកាក្នុងលំពែង ឈ្មោះថា បេតា (Beta cells) ត្រូវបានខូចខាតព្រោះតែប្រព័ន្ធភាពស៊ាំប្រឆាំងនឹងខ្លួនឯង ទើប​បណ្ដាលឲ្យកោសិកាទាំងនោះ​ខូចបន្ដិចម្ដងៗ និង​ឈានដល់ការកើតជំងឹទឹកនោមផ្អែមប្រភេទ១តែម្ដង។ តើជំងឺទឹកនោមផ្អែមប្រភេទ១ អាចព្យាបាលបានដែរឬទេ? ជំងឹទឹកនោមផ្អែមប្រភេទ១ អាចព្យាបាលដើម្បី​គ្រប់​គ្រង​ជំងឺ​ ប៉ុន្ដែមិនអាចឲ្យអ្នកជំងឺជាសះស្បើយទាំងស្រុងនោះទេ។ យើងក៏ដឹងដែរថា ជំងឺទឹកនោមផ្អែមប្រភេទ១ គឺជាជំងឺរ៉ាំរ៉ៃ ដែលកោសិកា បេតា របស់លំពែងត្រូវបានខូចខាត ដោយប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯងបំផ្លាញ ទើបមិនអាចផលិតអ័រម៉ូន អាំងស៊ុយលីនគ្រប់គ្រាន់តាមតម្រូវការរាងកាយ។ ការខ្វះអ័រម៉ូន អាំងស៊ុយលីនគឺជា បញ្ហាសំខាន់បំផុតដែលអាចឈានទៅរកជំងឺទឹកនោមផ្អែមបាន ដូច្នេះតាមការប្រើប្រាស់វិធីសាស្ដ្រព្យាបាលបច្ចុប្បន្ន គេមើលឃើញមានវិធីសាស្ដ្រសំខាន់ៗមួយ​ចំនួន​។​ ១.ការចាក់បញ្ចូលអាំងស៊ុយលីន នៅពេលដែលកោសិកា បេតា របស់លំពែងត្រូវបានបំផ្លាញ ពេលនោះលំពែងក៏មិនអាចផលិតអាំងស៊ុយលីនបានទៀតដែរ។​ ដូច្នេះវិធីសាស្ដ្រមានតែចាក់បញ្ចូល អាំងស៊ុយលីន ពីខាងក្រៅចូលក្នុងសរសៃឈាម ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករ ឲ្យដំណើរការ បញ្ជូនទៅកាន់សរីរាង្គដូចធម្មតា។ ការចាក់អាំងស៊ុយលីន មានច្រើនរូបភាព ដូចជា […]


ជំងឺទឹកនោមផ្អែមប្រភេទ១

ការ​ពិសោធនៅ​អូស្រ្តាលី​ធ្វើឲ្យអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ កាន់តែមានសង្ឃឹម

ថ្មីៗនេះការសិក្សាស្រាវជ្រាវមួយ​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវជនជាតិអូស្ដ្រាលីបាន រកឃើញវិធីការពារ និងព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ​ទី១ ក្រោយពីបានកំណត់នូវអត្ថសញ្ញាណប្រូតេអ៊ីនសំខាន់មួយប្រភេទ ដែលអាចប្រឆាំងទៅនឹងភាពមិនប្រក្រតី នៃប្រព័ន្ធភាពសុាំដែលបង្កការបំផ្លាញទៅដល់កោសិកា beta របស់លំពែង។ យ៉ាង​ណា​អ្វី​ដែល​បាន​រក​ឃើញ​នេះ​នៅ​មិន​ទាន់​អនុញ្ញាត​ដាក់​ឲ្យ​អនុវត្ត​នៅ​ឡើយ​ទេ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ក្រុមអ្នកសា្រវជ្រាវ នៃសាកលវិទ្យាល័យ Queensland បានរកឃើញវិធីសាស្ដ្រការពារ និងព្យាបាល ជំងឺទឹកនោមផ្អែមប្រភេទទី១ ដោយការបង្កើតភ្នាក់ងារជីវសាស្ដ្រមួយប្រភេទឈ្មោះថា sRAGE ជាប្រូតេអ៊ីន មានសមត្ថភាពពង្រឹងទៅដល់កោសិកាគ្រាប់ឈាមស ដើម្បីប្រឆាំងនឹងការបំផ្លាញពីពពួកកោសិកាដែលបង្កឲ្យកើតទៅជាជំងឺទឹកនោមផ្អែមប្រភេទទី១បាន។ ជាក់ស្ដែងណាស់ ជំងឺទឹកនោមផ្អែមប្រភទទី១ គឺជាការកើនឡើងកម្រិតជាតិស្ករក្នុងឈាម ដោយមិនអាចបំប្លែង​យកទៅប្រើការបាន។ កត្ដានេះបណ្ដាលមកពីកោសិកា បេតា (Beta)របស់លំពែង ទទួលរងការខូចខាត ពីការវាយប្រហារពីប្រព័ន្ធភាពស៊ាំ ទើបមិនអាចផលិតអាំងស៊ុយលីនគ្រប់គ្រាន់ដើម្បីដឹកនាំជាតិស្ករទាំងនោះ ទៅបំពេញតម្រូវការរាងកាយ។ សាស្ដ្រាចារ្យ Josephine Forbes អ្នកដឹកនាំការសិក្សានេះបានមានប្រសាសន៍ថា ការធ្វើតេស្តនៅមន្ទីរពិសោធន៍បានអង្អុលទៅកាន់ប្រូតេអ៊ីនមួយប្រភេទឈ្មោះ sRAGE អាចកែតម្រូវមុខងារកោសិកា T-cell ដែលខុសលក្ខណៈ​បទប្បញ្ញត្តិ ដើម្បីការពារប្រព័ន្ធភាពសុំាមិនឲ្យឆ្លងមេរោគ និងបង្កឲ្យមានជំងឺទឹកនោមផ្អែម។ លទ្ធផលនៃការពិសោធន៍នេះ លោកបានដាក់សំណើទៅកាន់ដៃគូសហការ ដើម្បីអនុវត្ដប្រើប្រាស់វិធីសាស្រ្ដមួយនេះ។ វេជ្ជបណ្ឌិត Sherman Leung សមាជិកស្រាវជ្រាវក្នុងគម្រោងនេះមានប្រសាសន៍ថា ការពិសោធន៍ដោយប្រើប្រាស់ប្រូតេអ៊ីន sRAGE គឺដើម្បីពង្រឹងទៅដល់ មុខងារគ្រប់គ្រងកោសិកា […]


ជំងឺទឹកនោមផ្អែមប្រភេទ១

បើ​កម្រិត​ជាតិស្ករ​ក្នុងឈាមឡើងខ្ពស់ ​​គួរ​ធ្វើម៉េច?

១. អ្វីជា​ការ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម និង​ផលវិបាក? បញ្ហា​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ ឬ​យើង​ហៅ​ថា Hyperglycemia ជា​គ្រោះថ្នាក់​មួយ​ដែល​អ្នកជំងឺទឹកនោមផ្អែម​គ្រប់រូប​អាច​ជួបប្រទះ។ ដូច្នេះហើយ​ទើប​ទាមទារ​ឲ្យ​អ្នក​ជំងឺ ឬ​សមាជិក​គ្រួសារអ្នកជំងឺ​ខ្លួន​ឯង​អាច​អង្កេត អាច​ដឹង និង​ដឹង​ពី​ដំណោះស្រាយ​ប្រសិនបើ​មាន​រោគសញ្ញាដូច្នេះមែន។ កម្រិត​ជាតិ​​គ្លុយកូស​ក្នុង​ឈាម គឺ​ជា​បរិមាណ​ស្ករ​មួយ​ប្រភេទនៅ​ក្នុង​ឈាម ហើយ​ពេល​ដែល​កម្រិត​ជាតិ​ស្ករ​​កើន​ឡើង​ខ្លាំង​​ ឬ​លើស​ពី​២៥០ មិល្លីក្រាម/ដេស៊ីលីត្រ ឬ១៤​មិល្លីម៉ូល/លីត្រ ​ចាត់ទុកថា​អ្នកជំងឺ​នោះ​មាន​បញ្ហា​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម (hyperglycemia)​ ហើយ​។ ការ​កើន​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ពេក អាច​បង្ក​ជា​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ដែល​តម្រូវ​ឲ្យ​​មាន​ការ​ព្យាបាល​​​ភ្លាមៗ។ បើ​សិន​ជា​មិន​ព្យាបាល​ទេ បញ្ហា​នេះ​អាច​នឹង​កាន់​តែ​ធ្ងន់ធ្ងរ និង​នាំ​ឲ្យ​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដូច​ជា​បញ្ហា​សន្លប់​ដោយ​សារ​ជំងឺ​ទឹក​នោម​ផ្អែម​​​​ដែល​​តម្រូវ​ឲ្យ​យើង​​មាន​ការ​ថែទាំ​ និង​សង្គ្រោះ​បន្ទាន់ ជា​ដើម។ ការ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ក្នុង​ឈាម​ក្នុង​រយៈ​ពេល​វែង អាច​ធ្វើ​ឲ្យ​យើង​​ខូច​ប្រព័ន្ធ​សរសៃ​ប្រសាទ សរសៃ​ឈាម និង​សរីរាង្គ​សំខាន់ៗ ដែល​អាច​នាំ​ឲ្យ​មាន​បញ្ហា​ដូច​ជា គាំង​បេះដូង គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល (stroke) ខ្សោយ​តម្រង​នោម ងងឹត​ភ្នែក របួស​មិន​ជា​សះស្បើយ និង​ពិការ​ ជើង ជាដើម​។ ២. ធ្វើម៉េច​មើល​​ដឹង​បញ្ហា​ឡើង​ជាតិ​ស្ករ​​ក្នុង​ឈាម​? យើង​អាច​សង្កេត​លើ​សញ្ញា​សំខាន់ៗ​មួយចំនួន​ដែល​អ្នកជំងឺអាច​ជួបប្រទះ៖ - ស្រេក​ទឹក​គ្រប់​ពេល - ​បត់​ជើង​តូចច្រើន ​ជាពិសេសពេល​យប់ - ស្រវាំង​ភ្នែក - អស់​កម្លាំង​ខ្លាំង​គ្រប់​ពេល - ស្ងួត​មាត់   បើ​ការ​ឡើង​ជាតិ​ស្ករ​ខ្ពស់​​​ក្នុង​ឈាម កាន់តែធ្ងន់​អ្នកជំងឺ​​​អាច​នឹង៖ - ចង្អោរ - ឈឺ​ក្រពះ - ដង្ហើម​ខុស​ប្រក្រតី - ក្លិន​ដង្ហើម​ធុំ​ដូច​អាល់កុល - ​​កាន់​តែ​ធ្ងន់ធ្ងរ​ខ្លាំង​​​​អាចឈាន​ដល់​សន្លប់ ឬ​បាត់​បង់​ស្មារតី ករណី​​​ចេញ​សញ្ញា​ណាមួយករណីធ្ងន់​ ​​គួរ​បញ្ជូន​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​ភ្លាម។ ៣. ហេតុអ្វី​បាន​ជា​​ជាតិ​ស្ករ​​​ក្នុង​ឈាមកើនឡើង? ការ​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ​គឺ​​យើង​ត្រូវ​រក្សា​តុល្យភាព​ […]


ជំងឺទឹកនោមផ្អែមប្រភេទ១

កម្រិតជាតិស្ករចុះទាប អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ គួរធ្វើម៉េច?

អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ក៏​អាច​ជួប​បញ្ហា​កម្រិត​ជាតិ​ស្ករ​ចុះទាប ដែល​បញ្ហា​នេះ​អាច​បង្ក​ជា​រោគ​សញ្ញា​ធ្ងន់​ធ្ងរ និង​ត្រូវ​ការ​ការ​ព្យាបាល​ជា​បន្ទាន់​ផង​ដែរ។ តើ​កម្រិត​ជាតិ​ស្ករ​ចុះ​ទាប​ប៉ះ​ពល​សុខភាព​អ្នក​ជំងឺទឹក​នោម​ផ្អែម​ប្រភេទ​១​បែប​ណា? គូរ​ដោះ​ស្រាយ​ម៉េច? ១-​បញ្ហា​ធ្លាក់ចុះ​ទាប​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ធ្លាក់ចុះទាប​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ សំដៅ​លើ​ពេល​មួយ​ដែល​​បរិមាណ​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ទាប​ខ្លាំង ហើយ​កម្រិត​ជាតិ​ស្ករ​ទាប​ខ្លាំង​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ លេច​ចេញ​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​មួយ​ចំនួន​ ដែល​ត្រូវ​ការ​ការ​ព្យាបាល​បន្ទាន់​មួយ​។​ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ត្រូវ​ធ្វើ​យ៉ាង​ណា​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​របស់​ខ្លួន​ឲ្យ​បាន​ល្អ កុំ​ឲ្យ​ឡើង​ខ្ពស់ពេក ឬ​ទាប​ពេក។ ការ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ត្រឹមត្រូវ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ត្រូវ​មាន​របបអាហារ​ត្រឹមត្រូវ ធ្វើ​លំហាត់​ប្រាណ និង​ត្រូវ​ចាក់​អាំង​ស៊ុយលីន​ឲ្យ​បាន​ទៀង​ទាត់​។​ ២-​ធ្លាក់ចុះ​ទាប​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាមចេញ​រោគ​សញ្ញាអ្វី​ខ្លះ? សញ្ញា​និង​រោគ​សញ្ញា​នៃការ​ធ្លាក់​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្លាំង​អាច​អាស្រ័យ​លើ​ភាព​ផ្សេង​ៗគ្នា​​របស់​មនុស្ស​ម្នាក់​ៗ និងថា​​កម្រិត​ធ្លាក់​ចុះ​នោះ​លឿន​ប៉ុនណា​។ សញ្ញា​​នៃ​ការ​ធ្លាក់​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្លាំងរួម​មាន៖ បែក​ញើស​ ឃ្លាន​ខ្លាំង ចង្វាក់​បេះដូង​លោត​ញាប់ និយាយ​មិន​ច្បាស់ វិល​មុខ អស់​កម្លាំង ស្រវាំង​ភ្នែក យំ​ដោយ​គ្មាន​មូល​ហេតុ ញ័រ​ដៃ​ជើង ពេល​ខ្លះ​បញ្ហា​ធ្លាក់​ចុះ​ទាប​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នេះ អាច​នឹង​ធ្ងន់ធ្ងរ​ខ្លាំង និង​អាច​ធ្វើ​ឲ្យ​​យើង​​សន្លប់ ឬ​ប្រកាច់​ទៀត​ផង​។ យ៉ាងណា រោគ​សញ្ញាទាំង​នេះ មិន​មែន​សុទ្ធ​តែ​បណ្ដាល​មកពីការ​ធ្លាក់​ចុះ​ទាប​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នោះទេ បើ​យើង​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន យើង​គួរ​ធ្វើ​តេស្ត​ជាតិ​ស្ករ មិន​ត្រូវ​ចេះតែស្មាន​នោះទេ​។ ចំពោះ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ដែល​ធ្លាប់ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​នៅ​ពេល​យប់ អាច​នឹង​បែក​ញើស​ច្រើ​ន​ពេល​យប់ យលសប្តិ​អាក្រក់ និង​ពេលភ្ញាក់​ឡើង​អាចមាន​អារម្មណ៍​ថា​ខ្សោយ ឬ​ឈឺក្បាល​។​​ ៣-មូល​ហេតុ​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​​ចុះ​ទាប យើង​​អាច​មាន​បញ្ហា​នេះ​នៅ​ពេល​៖ រំលង​ពេល​ញ៉ាំ​អាហារ ឬ​ញ៉ាំ​អាហារ​មិន​គ្រប់គ្រាន់​នៅ​អំឡុង​ពេល​បាយ ហាត់​កីឡា​យូរ​ពេក ឬ​ខ្លាំង​ជា​ធម្មតា​ពេក ដោយ​មិន​​ញ៉ាំ​អាហារ​បន្ថែម ចាក់​អាំងស៊ុយលីន​លើស​កម្រិត​ ចាក់​អាំងស៊ុយ​លីន​មិន​ទៀង​ពេល កើត​អំឡុង​ពេល​គេង ច្រើន​ម៉ោង​ក្រោយ​ហាត់​ប្រាណ បន្ទាប់​ពី​អ្នក​ជំងឺ​ផឹក​ស្រា។ ជាតិ​អាល់កុល អាច​​នាំ​ឲ្យ​​ធ្លាក់​ចុះ​ជាតិ​ស្ករ​ភ្លាមៗ។ ៤-ការ​ធ្វើ​តេស្ត​កម្រិត​ជាតិ​ស្ករ​ទាប​នៅ​ក្នុង​ឈាម បើ​យើង​សង្ស័យ​ថា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាមចុះ​​ទាប គឺ​យើង​ត្រូវ​ធ្វើ​តេស្ត​កម្រិត​ជាតិ​ស្ករ​ឲ្យ​បាន​ភ្លាមៗ ឬ​បើ​យើង​មិន​អាច​ធ្វើ​បាន​ទេ ជា​ការ​សំខាន់​ណាស់​ដែល​យើង​ត្រូវ​ព្យាបាល​ដោយ​ខ្លួន​ឯង​ចំពោះ​បញ្ហា​នេះ ដើម្បី​កុំ​ឲ្យ​ចេញ​រោគ​សញ្ញា​កាន់​តែ​ធ្ងន់​ធ្ងរ ដូចជា​អាច​ផឹក​ទឹកឃ្មុំ​មួយ​ស្លាប​ព្រា ឬ​ទឹក​ក្រូចកន្លះ​កែវ ឬ​ផ្លែប៉ោម​មួយ​ផ្លែ​ជា​ដើម​។​។​ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ខ្លះ​មិន​ងាយ​សម្គាល់​ឃើញ​រោគ​សញ្ញា​ធ្លាក់​ចុះ​កម្រិត​ជាតិ​ស្ករ​នេះ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ត្រូវ​ធ្វើ​តេស្ត​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ញឹក​ញាប់។ មួយ​វិញ​ទៀត យើង​គួរ​ជួប​ជាមួយ​គ្រូពេទ្យ​បើសិន​ជា​យើង​មិន​ស្រួល​ខ្លួន និង​មាន​ចេញ​រោគ​សញ្ញា​ធ្លាក់ចុះ​កម្រិត​ជាតិ​ស្ករ​ និង​សាក​សួរ​គ្រូពេទ្យ​ឲ្យ​បាន​ច្បាស់​ពី​វិធី​ការ​ពារ​ខ្លួន​ពេល​ជួប​បញ្ហា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ទាប​។​​ ដូច​គ្នា​ដែរ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ ឬ​សមាជិក​គ្រួសារ ត្រូវ​ដឹង​ថា​​ប្រសិន​បើ​យើង​ ឬសមាជិក​គ្រួសារ​​​​ធ្លាប់​មាន​អាការៈប្រកាច់ ឬ​សន្លប់ […]


ជំងឺទឹកនោមផ្អែមប្រភេទ១

ឃើញ​សញ្ញា​ទាំង ​៩​​នេះ​ បញ្ជាក់​ថា​​ញ៉ាំ​ជាតិស្ករ​ច្រើន​ជ្រុល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គ្នា​យើង​ភាគ​ច្រើន​​តែងតែ​គិត​ថា​​ មាន​តែ​ជំងឺ​ទឹក​នោម​ផ្អែម​ប៉ុណ្ណោះ​​​ ដែល​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​យើង​ឡើង​ខ្ពស់​ ប៉ុន្តែ​វា​មិន​ដូច្នោះ​ឡើយ​។ ​ការ​ញ៉ាំ​ស្ករ​ច្រើន​ក៏​អាច​ធ្វើ​ឲ្យ​យើង​​មាន​រោគ​សញ្ញា​ស្រដៀង​​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ដូច​គ្នា។​ ដូច្នេះ​ហើយ​ ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​ផ្សេងៗ​ ​យើង​គប្បី​​យល់​ដឹង​ពី​រោគ​សញ្ញា​​​ឲ្យ​បាន​ទាន់​ពេលវេលា​ និង​ចាប់ផ្ដើម​ចាត់វិធានការ​ឲ្យ​​បាន​​ត្រឹមត្រូវ​។ យ៉ាង​ណា​មិញ រោគ​សញ្ញា​នៃ​ការ​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ជ្រុល​មាន​​ដូច​ខាង​ក្រោម​៖ ១. ឃ្លាន​ជាប់​​រហូត​ ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​រារាំង​ជាតិ​គ្លុយកូស​មិន​ឲ្យ​ចូល​ក្នុង​កោសិកា​។​ ជា​លទ្ធផល​ រាងកាយ​របស់​យើង​​មិន​ទទួល​បាន​ថាមពល​ ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​ត្រូវការ​ញ៉ាំ​អាហារ​​ញឹកញាប់​ ដើម្បី​បំពេញ​មុខងារ​រាងកាយ​។ ២. អស់​កម្លាំង​ខ្លាំង​ ជាមួយ​គ្នា​នេះ​ដែរ​ នៅ​ពេល​ដែល​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​កម្រិត​ខ្ពស់​ រាងកាយ​មិន​អាច​ស្តុក​ទុក​ និង​ស្រូប​យក​គ្លុយកូស​បាន​ត្រឹមត្រូវ​ឡើយ​ ធ្វើ​ឲ្យ​យើង​​មិន​អាច​ប្រើប្រាស់​ថាមពល​ប្រកប​ដោយ​ប្រសិទ្ធភាព​។​ បន្ថែម​ពី​នេះ​ កោសិកា​រាងកាយ​ក៏​មិន​អាច​ទទួល​បាន​ថាមពល​ដែល​ត្រូវការ​។​ កត្តា​ទាំង​នេះ​ហើយ​ ធ្វើ​ឲ្យ​​គ្នា​យើង​មាន​​អារម្មណ៍​ថា​ហត់​នឿយ​ខ្លាំង​ដោយ​គ្មាន​មូលហេតុ​។ ៣.​នោម​ញឹកញាប់​ បន្ថែម​ពី​នេះ​ តម្រង​នោម​របស់​យើង​ក៏​មិន​អាច​ស្រូប​សារធាតុ​រាវ​ម្ដង​ទៀត​បាន​ដែរ​។​ ដូច្នេះ​ហើយ​ ​រាងកាយ​ព្យាយាម​​ធ្វើ​ឲ្យ​កំហាប់​គ្លុយកូស​ក្នុង​ឈាម​ និង​ក្នុង​កោសិកា​មាន​ភាព​ស្មើ​គ្នា​ ​រំលាយ​ឈាម​ជាមួយ​នឹង​សារធាតុ​រាវ​​ដែល​មាន​នៅ​ក្នុង​កោសិកា​ដោយ​នាំ​​ឲ្យ​មាន​បណ្ដុំ​​គ្លុយកូស​ទៅ​ជា​ធម្មតា​វិញ។ កត្តា​នេះ​ហើយ​បណ្ដាល​ឲ្យ​យើង​នោម​ញឹកញាប់​។ ៤. មាត់​ស្ងួត​ ស្រេក​ទឹក​ខ្លាំង​ ​​​​​​មាត់​ស្ងួត​ និង​អាការៈ​ស្រេក​ទឹក​ខ្លាំង​គឺ​ជា​​ប្រតិកម្ម​តប​នឹង​ការ​បាត់បង់​កម្រិត​ជាតិ​ទឹក​ធ្ងន់ធ្ងរ ហើយ​អ្នក​មានជំងឺ ទឹក​នោម​ផ្អែម​ប្រភេទ​១ ច្រើន​មាន​រោគសញ្ញានេះ​ និង​​ថ្នាំ​ព្យាបាលជំងឺ​ទឹកនោម​ផ្អែម​ក៏ធ្វើ​ឲ្យ​ស្ងួត​មាត់​ដែរ​។​ ​ ៥. ស្រក​ទម្ងន់​ ជាមួយ​នឹង​កម្រិត​ជាតិ​គ្លុយកូស​ខ្ពស់​ យើង​អាច​ស្រក​ទម្ងន់​​នៅ​ក្នុង​រយៈពេល​ខ្លី​ ទោះ​បី​ជា​យើង​ញ៉ាំ​អាហារ​ញឹកញាប់​ និង​មាន​ផ្ទុក​កាឡូរី​ច្រើន​ក៏​ដោយ​។​ ជាក់​ស្ដែង​ ការ​បាត់បង់​ជាតិ​ទឹក​ដោយ​សារ​តែ​នោម​ញឹកញាប់​ បណ្ដាល​ឲ្យ​កម្រិត​​សារធាតុ​រាវ​​ក្នុង​រាងកាយ​ចុះ​ទាប​ ដែល​បណ្ដាល​ទៅ​ជា​ការ​ស្រក​ទម្ងន់​។ ៦. ការបង្ករមេរោគ​ ការ​បង្ករ​រោគ​តាបប្រព័ន្ធ​ទឹក​នោម​ និង​ជំងឺ​ផ្សិត​អាច​កើត​ឡើង​ទាំង​បុរស​ និង​ស្ត្រី​ អាច​ដោយ​សារ​តែ​បរិមាណ​ស្ករ​ច្រើន​បង្កើត​បរិយាកាស​អំណោយផល​សម្រាប់​ការ​បន្ត​ពូជ​នៃ​ពពួក​ផ្សិត​ និង​បាក់តេរី​។ ៧. ស្បែក​ស្ងួត​ ទន្ទឹម​នឹង​នេះ​ដែរ ស្បែក​ស្ងួត​ក៏​មាន​ពាក់ព័ន្ធ​នឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ផង​ដែរ​ ពីព្រោះ​ការ​នោម​ញឹកញាប់​អាច​ធ្វើ​ឲ្យ​រាងកាយ​ខ្វះ​ជាតិ​ទឹក​ […]


ជំងឺទឹកនោមផ្អែមប្រភេទ១

លម្អិតពីជំងឺ​ទឹកនោមផ្អែមប្រភេទ ១ ប៉ាម៉ាក់គួរដឹង!

និយមន័យ ១- អ្វីជា​ជំងឺទឹក​នោម​ផ្អែម​ប្រភេទ​ទី ១? ​ទឹកនោម​ផ្អែម ​ជាប្រភេទ​ជំងឺ មេតាប៉ូលីស ​មិន​ប្រក្រតី ធ្វើ​ឲ្យមាន​ជាតិស្ករ​កើនឡើង​ខ្ពស់​ក្នុង​ឈាម។ ជា​ជំងឺ​រ៉ាំរ៉ៃ ខុស​ពីប្រភេទ​ជំងឺ​ដទៃ​ទៀត ដោយ​អ្នកជំងឺ​ត្រូវចាក់​អាំងស៊ុយលីន ​ ព្រោះមាន​សារៈ​សំខាន់សម្រប​សម្រួល​ជាតិស្ករ​ក្នុង​ឈាម ដោយសារ​អ្នក​ជំងឺ​ប្រភេទ​ទី ១ មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ច្រើន អាច​បណ្តាល​ឲ្យមាន​ផល​ប៉ះពាល់​សរីរាង្គ​សំខាន់ៗ ​ដូច​ជា ​បេះដូង​ ភ្នែក​ តម្រង​នោម​ ប្រព័ន្ធ​ប្រសាទ​ អញ្ចាញ​ និង​ធ្មេញ។ ទឹកនោម​ផ្អែមប្រភេទ​នេះ​ច្រើន​ឃើញ​កើត​មាន​ចំពោះ​កូន​ក្មេង​ និង​មនុស្ស​វ័យជំទង់។ ២- កើត​ឡើង​ញឹកញាប់​ប៉ុណ្ណា? ជំងឺទឹក​នោម​ផ្អែម​ប្រភេទ​ទី ១ ​មិនជា​សូវ​សម្បូរ​ដូច​ប្រភទ​ទី ២ ទេ​ ហើយ​ភាគ​ច្រើន​កើត​លើ​ក្មេង​ប្រុស​ ច្រើន​ក្មេង ​ជាង​ក្មេង​ស្រី​ ពិសេស​កើត​លើ​ក្មេងៗ​មាន​បញ្ហា​លំពែង ​និង​សមាជិក​គ្រួសារ​កើតជំងឺ​នេះ។ ក្មេង​កើត​ជំងឺនេះ​ ភាគ​ច្រើន​មាន​អាយុ​ពី ៤-៧ ឆ្នាំ​ និង ១០-១៤ ឆ្នាំ។ អត្រា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី១ លើ​ក្មេង​ជំទង់ គឺ​ភាគច្រើមាន​វ័យក្រោម ១៤ ឆ្នាំ។ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! រោគសញ្ញា ៣- រោគសញ្ញាមានអ្វីខ្លះ? រោគ​សញ្ញា​​រួម​មាន៖​ – ស្រវាំង​ភ្នែក​ – បត់​ជើង​តូចញឹក​ – ងាយ​ឆ្លងជំងឺ​ – ឆាប់​ហត់​ – របួស​មិន​ងាយ​សះ​ស្បើយ – ស្រក​ទម្ងន់​គ្មាន​មូលហេតុ – […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ