backup og meta

១០ ចំណុច អ្នកកើតទឹកនោមផ្អែមធ្វើជាប្រចាំ ធានាថែទាំសុខភាពបានល្អ

១០ ចំណុច អ្នកកើតទឹកនោមផ្អែមធ្វើជាប្រចាំ ធានាថែទាំសុខភាពបានល្អ

ឈឺ​អ្វី​ក៏​ដោយ​គឺ​មិន​ដែល​ស្រួល​ទេ ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម គឺ​ប្រឈម​នឹង​មាន​ផល​ពិបាក​ច្រើន​ដល់​សុខភាព បើ​អ្នក​ជំងឺ​មិន​ចេះ​ថែ​ទាំ​សុខភាព​ទេ ច្បាស់​ជា​ជួប​បញ្ហា​ធ្ងន់ធ្ងរ។ បើ​កើត​ទឹក​នោម​ផ្អែម គួរ​ថែ​សុខភាព​បែប​ណា ទើប​អាច​ជួយ​ការពារ​មិន​ឲ្យ​ជំងឺ​រាល​ដាល​ខ្លាំង​បាន?

​លោក​វេជ្ជបណ្ឌិត សេង សេរី  ឯកទេសជំងឺ​ទឹក​នោម​ផ្អែម​បាន​ឲ្យ​ដឹង​​ថា តាម​ពិត​ទៅ ជំងឺ​ទឹក​នោម​ផ្អែម​កើត​ឡើង​បាន ​មិន​មែន​ដោយ​សារ​តែ​ការ​ញ៉ាំ​អាហារ​ផ្អែម​មួយ​មុខ​ទេ នៅ​មាន​កត្តា​ច្រើន​ទៀត​ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​នេះ ហើយបើ​មិន​ព្យាបាល​ត្រឹម​ត្រូវ ឬ​អ្នក​ជំងឺ​មិន​ចេះ​ថែ​សុខភាព​ឲ្យ​បាន​ល្អ នឹង​ប៉ះពាល់​ដល់​សុខភាព​កាន់​តែ​ខ្លាំង ​ដូច​ជា បេះ​ដូង ក្រពះ ពោះវៀន បណ្ដាល​ឲ្យ​ដំបៅ​ជើង​ជាដើម។

អត្ថបទពាក់ព័ន្ធ៖ ផលប៉ះពាល់ពីជំងឺទឹកនោមផ្អែម គួរស្វែងយល់ទាំងអស់គ្នា!

ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​កើត​ទឹក​នោម​ផ្អែម​ហើយ ធ្វើ​តាម​ការ​ណែ​នាំ​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ​ជា​ប្រចាំ អាច​ជួយ​ថែ​រក្សា​សុខភាព​ឲ្យ​បាន​ល្អ​ដូច​ជា៖

១. ដើរ​ឲ្យ​បាន​យ៉ាងតិច ៣០​នាទី/ថ្ងៃ

២. បរិភោគ​អាហារ​ឲ្យ​បាន​យ៉ាង​តិច ៣ដង/ថ្ងៃ និង​ទៀង​ទាត់​ពេល​វេលា

៣. លេប​ថ្នាំ​ឲ្យ​បាន​ទៀង​ទាត់ និង​តាម​ពេល​វេលា​ដែល​បាន​កំណត់ និង​ជា​ប្រចាំ

៤. មិន​ត្រូវ​ឈប់​លេប​ថ្នាំ​ដោយ​ចិត្ត​ឯង ពេល​ឃើញ​អត្រា​ស្ករ​ក្នុង​ឈាម​ចុះ​ធម្មតា

៥.​ ពេល​មាន​រោគ​សញ្ញា​ឈឺ​ក្បាល ញ័រ​ដើម​ទ្រូង បែក​ញើស ពេល​ល្ងាច​មុន​បាយ ឬ​ពាក់​កណ្ដាល​អាធ្រាត្រ ឬ​ជិត​ភ្លឺ គួរ​ញ៉ាំ​ស្ករ​គ្រាប់ ទឹក​ស្ករ ឬ​ផ្លែ​ឈើ​ភ្លាម ព្រោះ​អត្រា​ជាតិ​ស្ករ​ក្នុង​ឈាម​យើង អាច​ចុះ​ហួស​ធម្មតា​ម្ដង​ម្កាល​នា​ពេល​នោះ ដោយសារ​ការ​បរិភោគ​មិន​ប្រក្រតី។

៦. កុំ​ញ៉ាំ​ប្រៃ​ពេក អាច​បណ្ដាល​ឲ្យ​លើស​ឈាម ខូច​តម្រងនោម

៧. កុំ​ជក់​បារី​ឲ្យ​សោះ អាច​បណ្ដាល​ឲ្យ​ឆាប់​ខូច​សរសៃ​ឈាម

៨.​ កុំ​ផឹក​ស្រា​ច្រើន​ហួស​កំណត់

៩. កុំ​ដើរ​ជើង​ទទេ សម្អាត​ជើង​រៀងរាល់​ថ្ងៃ ការពារ​ដំបៅ​តូច​តាម​ផ្សេងៗ

១០. គ្រប់​បញ្ហា​ទាំង​អស់​ដែល​កើត​មាន ត្រូវ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជា​បន្ទាន់៕

លើស​ពី​នេះ លោក​វេជ្ជបណ្ឌិត បន្ត​ថា ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ដើម្បី​រស់​នៅ​បាន​យូរ​លង់ និង​ចៀស​ផុត​ពី​ផល​វិបាក​ទាំង​ឡាយ គឺ​ត្រូវ​រក្សា​កម្រិត​ជាតិ​ស្ករ​ដែល​មាន​នៅ​ក្នុង​ឈាម​ទៅ​តាម​ស្តង់ដារ​ដែល​ខាង​គ្រូ​ពេទ្យ​បាន​កំណត់ និង​ត្រូវ​តាម​ដាន​សុខភាព​ជា​ប្រចាំ ជាពិសេស៖

– មនុស្ស​មានអាយុលើសពី៤០ឆ្នាំឡើងទៅ

– លើសទម្ងន់ ធាត់ មានក្បាលពោះ

– មានជំងឺលើសឈាម និងលើសជាតិខ្លាញ់ក្នុងឈាម។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

15/06/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

របាយការណ៍៖ ម្នាក់ក្នុងចំណោម២នាក់កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម

អ្នកជំងឺទឹកនោម​ផ្អែម ញ៉ាំតាម​របៀប​នេះជួយបន្ថយជាតិស្ករបាន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 15, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម