backup og meta

អ្នកមានជំងឺទឹកនោមផ្អែម ធ្វើសកម្មភាពទាំងនេះជាប្រចាំជួយដល់សុខភាព

អ្នកមានជំងឺទឹកនោមផ្អែម ធ្វើសកម្មភាពទាំងនេះជាប្រចាំជួយដល់សុខភាព

ទឹក​នោម​ផ្អែម ជា​ជំងឺ​មួយ​តម្រូវ​ឲ្យ​អ្នក​ជំងឺ​ថែទាំ​សុខភាព​ខ្លាំង​មែនទែន បើ​មិន​ដូច្នោះ​ទេ អាច​វិវត្ត​ទៅ​ជា​​កើត​ជំងឺ​រ៉ាំរ៉ៃ​ផ្សេង​ទៀត កាន់​តែ​ធ្វើ​ឲ្យ​សុខភាព​ឌុន​ដាប។ ក្នុង​ការ​ថែ​ទាំ​សុខភាព​ឲ្យ​ល្អ អ្នក​ជំងឺទឹក​នោមផ្អែម​ត្រូវ​តម​អាហារ​មួយ​ចំនួន តាមដាន​កម្រិត​ជាតិ​ស្ករទៀង​ទាត់ និង​ហាត់​ប្រាណ​ជា​ប្រចាំ ប៉ុន្តែ​បើ​គ្មាន​ពេល​ហាត់​ប្រាណ​គ្រប់​គ្រាន់​ទេ គ្នា​យើង​មាន​ជំងឺ​​ទឹក​នោម​ផ្អែម អាច​អនុវត្ត​សកម្មភាព​តូចតាច​ណែនាំ​ដោយ​គ្រូពេទ្យ​ឯកទេស​ទឹក​នោម​ផ្អែម​តែ​ម្ដង។

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

លោក​សាស្ត្រាចារ្យ​មហាបរិញ្ញា សេង សេរី ឯកទេស​ជំងឺ​ទឹក​នោម​​ផ្អែម ​ឲ្យ​ដឹង​ថា ការងារ​បញ្ចេញ​ពលកម្ម​តូចតាច​ផ្សេងៗ​ក្នុង​ផ្ទះ​មួយ​ចំនួន​ក៏​ជា​លំហាត់​ប្រាណ​ដែរ ហើយ​អាច​មាន​តម្លៃ​ដូច​ការ​ដើរ ដែល​ជា​លំហាត់​ប្រាណ​ដ៏​ប្រសើរ​បំផុត​សម្រាប់​អ្នកមាន​​ជំងឺ​ទឹក​នោម​ផ្អែម​ដែរ​៖

– បោស​ផ្ទះ ជូត​ផ្ទះ ជូត​កញ្ចក់ ក្នុង​រយៈ​ពេល ៤៥នាទី/ថ្ងៃ

– ដើរ​លេង ឬ​ដើរ​មើល​ទំនិញ​ក្នុង​ផ្សារ​រយៈ​ពេល ៤០នាទី/ថ្ងៃ

– ដាំ​ដុះ​ដំណាំ​ក្នុង​សួន​ច្បារ ឬ​ចំ​ការ​ក្នុង​រយៈ​ពេល ៣០នាទី/ថ្ងៃ

– ឡើង​ជណ្ដើរ​ដោយ​ជើង​ក្នុង​រយៈ​ពេល ១៥នាទី/ថ្ងៃ

– ដើរ​ក្នុង​ល្បឿន ៥គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង រយៈ​ពេល ៣០នាទី/ថ្ងៃ

– ធាក់​កង់​ក្នុង​ល្បឿន ១២គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង រយៈ​ពេល ៣០​នាទី/ថ្ងៃ

– រាំ​កម្សាន្ត​ក្នុង​រយៈ​ពេល ៣០នាទី/ថ្ងៃ

– ហែល​ទឹក​ក្នុង​រយៈ​ពេល ២៥នាទី/ថ្ងៃ

– លេង​បាត់​ទាត់ បាល់​បោះ​ក្នុង​រយៈ​ពេល ២៥នាទី/ថ្ងៃ។

វេជ្ជបណ្ឌិត​ដដែល​បន្ត​ឲ្យ​ដឹង​ថា លំហាត់​ប្រាណ​ទៀង​ទាត់​មាន​ផល​ប្រយោជន៍​សំខាន់​ដល់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ច្រើន​រួម​មាន ជួយ​ឲ្យ​កម្រិត​ជាតិ​ស្ករ ជាតិ​ខ្លាញ់​ក្នុង​ឈាម សម្ពាធ​ឈាម​ថយ​ចុះ ការពារ​មិន​ឲ្យ​មាន​កំណកខ្លាញ់​ក្នុង​សរសៃ​ឈាម និង​ទប់​ស្កាត់​ការ​ឡើង​ទម្ងន់​ជាដើម។

ទឹក​នោម​ផ្អែម

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Exercise and Type 2 Diabetes https://www.ncbi.nlm.nih.gov/pmc/articles/PMC2992225/

diabetes and exercise https://www.diabetes.org.uk/guide-to-diabetes/managing-your-diabetes/exercise

កំណែ​ប្រែបច្ចុប្បន្ន

04/11/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អ្នកជំងឺទឹកនោមផ្អែមងាយខូចតម្រងនោម បណ្តាលមកពីមូលហេតុអ្វី?

កើតទឹកនោមផ្អែម ត្រូវធ្វើតាម ៣ ចំណុចសំខាន់នេះ ទើបការព្យាបាលបានជោគជ័យ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 04, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម