backup og meta

តិចនិកញ៉ាំបាយស កាត់បន្ថយហានិភ័យកើតជំងឺទឹកនោមផ្អែម

តិចនិកញ៉ាំបាយស កាត់បន្ថយហានិភ័យកើតជំងឺទឹកនោមផ្អែម

បាយ​មាន​សន្ទស្សន៍​ជាតិស្ករ​ខ្ពស់​ និងងាយរំលាយដែល​ធ្វើ​ឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើងលឿន។ ការ​ញុំា​បាយ​ច្រើន​អាច​បណ្តាល​ឱ្យ​យើង​មាន​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែមប្រភេទ ២ ប៉ុន្តែ​បាយ​ជា​អាហារ​ថាមពល​ដែល​យើង​​មិន​អាច​ចោល​បាន ព្រោះ​ការ​ហូប​បាយ​ធ្វើ​ឱ្យ​យើង​នឹង​ពោះ និង​ឆ្អែត​​បាន​យូរ​។ អ៊ឹងចឹង​យើង​គួរ​ញុំា​បាយ​បែបណា​ដើម្បី​ការពារ​ហានិភ័យ​កើត​ទឹកនោមផ្អែម​?

ដោយសារតែបាយដែលយើងញុំារាល់ថ្ងៃភាគច្រើនជាបាយពីអង្ករសម្រិតដែល​ត្រូវ​បាន​កិន និង​កែច្នៃ​ឱ្យ​ទៅ​ជា​ស ដែល​បណ្តាល​ឱ្យ​វីតាមីន​ សារធាតុ​រ៉ែ​ និង​ជាតិ​សរសៃ​ភាគច្រើន​បាត់បង់ ដូច្នេះបាយសរំលាយ និងបំប្លែង​ទៅជាជាតិស្ករក្នុងឈាមលឿន។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ដើម្បីកាត់បន្ថយហានិភ័យក្នុងការកើតជំងឺទឹកនោមផ្អែម អ្នកជំនាញ​បានណែនាំ​ឱ្យញុំាបាយ​ដូច​ខាងក្រោម៖

១. ញុំាបាយលាយសណ្តែក

បណ្ឌិត Dan Ramdath អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ Guelph និង​ជាសាស្ត្រាចារ្យផ្នែកអាហារូបត្ថម្ភនៅសាកលវិទ្យាល័យ Guelph និង Saskatchewan ក្នុង​ប្រទេស​កាណាដាបានលើកឡើងថា យើងអាចហូបបាយលាយសណ្តែក ដោយលាយបាយពាក់កណ្តាល សណ្តែកពាក់កណ្តាល។ ការហូបបែបនេះអាចជួយយើងកាត់បន្ថយការហូបបាយបានពាក់កណ្តាល និងជួយមិនឱ្យជាតិស្ករក្នុងឈាមឡើង។

សណ្តែកហោឡាំងតៅ សណ្តែកក្រហម សណ្តែកបាយ ឬសណ្តែកខ្មៅ មានជាតិសរសៃខ្ពស់ និង​មាន​ជាតិម្សៅ ដែលអាចកាត់បន្ថយល្បឿនរំលាយអាហារ និងល្បឿន​បំប្លែងទៅជាជាតិស្ករក្នុងឈាម។

លើសពីនេះ​ទីទៀត ​សណ្តែក​មានមានសារធាតុចិញ្ចឹម​សំខាន់ៗ​​ដូចជា ម៉ាញ៉េស្យូម កាល់ស្យូម ប៉ូតាស្យូម ស័ង្កសី ជាតិដែក វិតាមីន B កំផ្លេច ក៏ដូចជាសមាសធាតុ​ដែល​អាចរារាំងសមត្ថភាពរបស់ឈាមក្នុងការស្រូប​យក​ជាតិស្ករ។

[embed-health-tool-bmi]

បាយលាយសណ្តែក

២. ញុំាបាយអង្ករសម្រូប

យោងតាមការសិក្សារបស់លោកវេជ្ជបណ្ឌិត Qi Sun អ្នកស្រាវជ្រាវផ្នែកអាហារូបត្ថម្ភនៅ Harvard School of Public Health ក្នុងទីក្រុង Boston រដ្ឋ Massachusetts បានឱ្យដឹងថា អ្នកដែលញុំាបាយ​ពីអង្ករ​សម្រូប​យ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍អាចកាត់បន្ថយ​ហានិភ័យ​​​កើតទឹកនោមផ្អែម​ប្រភេទ​ ២ បាន ១១%។ អ្នកដែលញុំាបាយស ៥ ដង ឬច្រើនជាង ៥ ដងក្នុង ១ សប្តាហ៍មាន​ហានិភ័យ​ក្នុងការកើតទឹកនោមផ្អែមប្រភេទ ២ ដល់ទៅ ១៧%។

អង្ករសម្រូប​មាន​វីតាមីន​ សារធាតុ​រ៉ែ​ និង​ជាតិ​សរសៃ​ច្រើន​ជាង​អង្ករ​សម្រិត​។ បាយអង្ករ​សម្រូប​ត្រូវ​បាន​បំបែកទៅជាគ្លុយកូស (ជាតិស្ករក្នុងឈាម) យឺតៗ ព្រោះជាតិសរសៃ​នៅក្នុងអង្ករសម្រូប​ជួយ​បន្ថយ​ល្បឿន​នៃជាតិស្ករជ្រាបចូលទៅក្នុងចរន្តឈាម។

អត្ថបទគួរអាន៖

បាយសម្រូបរឹងអាចធ្វើឱ្យយើងពិបាកញុំា ដូច្នេះយើងអាចលាយអង្ករសម្រូប​ពាក់កណ្តាល អង្ករ​សម្រិត​​ពាក់កណ្តាលដើម្បីឱ្យបាយទន់បន្តិច។ ចំណែកអ្នកមាន​បញ្ហា​​រលាក​សន្លាក់ហ្គោដ (ដោយសារ​លើសជាតិអាស៊ីដអ៊ុយរិក) ឬ​តម្រងនោមមិនអាចញុំាសណ្តែកច្រើនទេ ព្រោះ​នឹង​ធ្វើឱ្យសភាពជំងឺកាន់តែ​ធ្ងន់ធ្ងរ​ ដោយសារសណ្តែកមាន​ផ្ទុក​សារធាតុ purine ដែល​រាងកាយ​យើង​បំប្លែង​ទៅជា​អាស៊ីដ​អ៊ុយរិក។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How to Eat Rice and Potatoes without Spiking Your Blood Sugar—Add Lentils
https://www.endocrineweb.com/news/diabetes/60013-how-eat-rice-potatoes-without-spiking-your-blood-sugar-add-lentils

Can Beans and Rice Work in Your Diabetes Diet?
https://www.everydayhealth.com/type-2-diabetes/diet/can-beans-and-rice-work-in-your-diabetes-diet/

Can Beans and Rice Work in Your Diabetes Diet?
https://usdrybeans.com/2012/04/18/can-beans-and-rice-work-in-your-diabetes-diet/

Rice & Diabetes: The Link You Don’t Know About

Rice & Diabetes: The Link You Don’t Know About – BlackDoctor.org – Where Wellness & Culture Connect

Brown Rice, A Natural

Brown Rice, A Natural Alternative For Blood Sugar Levels — Reversing Diabetes Health Blog (jonbarron.org)

កំណែ​ប្រែបច្ចុប្បន្ន

21/12/2022

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អ្នកមានជំងឺទឹកនោមផ្អែម ធ្វើសកម្មភាពទាំងនេះជាប្រចាំជួយដល់សុខភាព

អ្នក​ជំងឺទឹកនោមផ្អែម មិនប្រយ័ត្នអាចខូចតម្រងនោម និងត្រូវលាងឈាម


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 21, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម