backup og meta

ចង់គេចផុតពីទឹកនោមផ្អែមប្រភេទទី ២ ត្រូវស្គាល់ជំងឺនេះឲ្យច្បាស់

ចង់គេចផុតពីទឹកនោមផ្អែមប្រភេទទី ២ ត្រូវស្គាល់ជំងឺនេះឲ្យច្បាស់

ភាគ​តិច​ដែល​ថា​មិន​ស្គាល់​ទឹក​នោម​ផ្អែម​ប្រភេទទី ២ ព្រោះ​ជា​ជំងឺ​ងាយ​ជួប​ប្រទះ រ៉ាំរ៉ៃ ពិបាក​ព្យាបាល ពិសេស​ម៉ាក់ប៉ា អ៊ំៗ​ចាស់ៗ គួរ​តែ​ប្រុង​ប្រយ័ត្ន។ បើ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ​ និង​ទាន់​ពេល​វេលា ច្បាស់​ជា​បង្ក​ផលវិបាក​ជា​ច្រើន​ដល់​សុខភាព។ “Hello គ្រូពេទ្យ” ថ្ងៃ​នេះ​ នឹង​លម្អិត​ពាក់ព័ន្ធ​មូល​ហេតុ​បង្ក និង​ផលវិបាក​នៃ​ជំងឺ​ប្រភេទ​នេះ។

១- អ្វីជាជំងឺទឹកនោមផ្អែមប្រភេទ២?

ទឹក​នោម​ផ្អែម ​ជា​ជំងឺ​រ៉ាំរ៉ៃ​ បណ្ដាល​មក​ពី​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ខ្ពស់ (Glucose) ហើយ​ត្រូវ​​ស្គាល់​ថា​ជា​ជំងឺ​ទឹក​នោម​ផ្អែម​កើត​លើ​មនុស្ស​ពេញ​វ័យ (Adult-onset diabetes) ឬទឹក​នោម​ផ្អែម​មិន​ពឹង​ផ្អែក អាំងស៊ុយលីន (Noninsulin-dependent diabetes)។ មាន​ន័យ​ថា​ រាង​កាយ​យើង​មាន​អ័រម៉ូន អាំងស៊ុយលីន​ គ្រប់​គ្រាន់ ​ប៉ុន្តែ​មិន​អាច​ប្រើ​អាំងស៊ុយលីន​បាន។ ចំពោះ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​នេះ ​លំពែង​នៅ​តែ​ដំណើរ​ការ​ធម្មតា ប៉ុន្តែ​កោសិកា​ក្នុង​ខ្លួន​មិន​អាច​ប្រើ​ជាតិ​ស្ករ​ក្នុង​ឈាម​បម្លែង ជា​ថាមពល​បាន​ទេ ហើយ​ពេល​កម្រិត​ជាតិ​ស្ករ​កាន់​ខ្ពស់ នាំ​ឲ្យ​បំផ្លាញ​សរីរាង្គ​ក្នុង​ខ្លួន​តែ​ម្តង។

៩០-៩៥ ភាគរយនៃ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម គឺ​ស្ថិត​ក្នុង​ប្រភេទ ២ នេះឯង វា​កើត​មាន​លើ​មនុស្ស​ពេញ​វ័យ ភាគ​ច្រើន​អាយុ​​ចាប់​ពី ៤០ ឆ្នាំ​ឡើង​ទៅ។ យ៉ាង​ណា បច្ចុប្បន្ន ក្មេង​ជា​ច្រើន​កំពុង​វិវត្ត​ខ្លួន​ទៅ​រក​ជំងឺ​នេះ ដោយសារ​កត្តា​ធាត់​ខ្លាំង និង​ទម្លាប់​ញ៉ាំ​របស់​ផ្អែម​ខ្លាំង។

២- មូលហេតុបង្កមានអ្វីខ្លះ?

មុន​ដឹង​ពី​មូល​ហេតុ​​ជំងឺ គួរ​ដឹង​ការ​ប្រើ​ប្រាស់​ជាតិ​ស្ករ​ក្នុង​ខ្លួន​ជា​មុន​សិន៖

– មេតា​ប៉ូលីស​ស្ករ (ការ​ប្រើប្រាស់​ស្ករ)៖ ទឹក​មាត់ និង​សារធាតុ​គីមី​ក្នុង​ក្រពះ​ នឹង​បំបែក​អាហារ​ដែល​យើង​ញ៉ាំ​ទៅ​ជា​ស្ករ ​គ្លុយ​កូស ​ជា​ប្រភព​ថាម​ពល​ចម្បង​សម្រាប់​កោ​សិកា​រាងកាយ។ ស្ករ​ទាំង​នោះ​ ត្រូវ​ទៅ​ស្តុក​ទុក​ក្នុង​ថ្លើម​ជា​ទម្រង់ គ្លីកូស្សែន (glycogen)។ នៅ​ពេល​យើង​មិន​បាន​ញ៉ាំ​អាហារ​ ឬ​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប គ្លីកូស្សែន (glycogen) នឹង​បម្លែង​មក​ជា​ជាតិ​ស្ករ​ដើម្បី​ប្រើ​ប្រាស់​វិញ។

ស្ករ​ត្រូវ​ដឹកនាំ​តាម​ចរន្ត​ឈាម​ទៅ​កាន់​កោសិកា ខណៈ​កោសិកា​ទាំង​នោះ​ ត្រូវ​ការ​អ័រម៉ូន អាំងស៊ុយលីន ​ដើម្បី​ចាប់​យក​ជាតិ​ស្ករ​មក​ប្រើ។ ក្រពេញ​លំពែង​មាន​តួនាទី​ផលិតអ័រ​ម៉ូន​នេះ ​ហើយ​បញ្ចេញ​ពេល​ណា​ជាតិ​ស្ករ​កើន​ឡើង។ ពេល​ស្ករ​ចូល​ក្នុង​កោសិកា​អស់​ អាំងស៊ុយលីន ក្នុង​ចរន្ត​ឈាម​​ក៏​ថយ​ចុះ។

ជំងឺទឹកនោមផ្អែម

– ប្រើប្រាស់​អ័រម៉ូន ​អាំងស៊ុយលីន ​មិន​ត្រឹមត្រូវ៖ ពេល​កោសិកា​មិន​ស្គាល់ ​អាំង​ស៊ុយលីន​ នឹង​មិន​អាច​ទាញ​យក​ជាតិ​ស្ករ​ទៅ​ប្រើ​ប្រាស់​បាន នាំ​ឲ្យ​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​កាន់​តែ​ច្រើន​ឡើងៗ។ លំពែង​នឹង​ទទួល​រំញោច​កាន់​តែ​ច្រើន​ដើម្បី​បញ្ចេញ​អ័រម៉ូន​ អាំង​សុយ​លីន ទោះ​ជា​កោសិកា​មិន​អាច​ប្រើ​បាន​ក៏​ដោយ។ បញ្ហា​នេះ ទើប​បណ្ដាល​ឲ្យ​មាន​រោគ​សញ្ញា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ២។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​កំពុង​សិក្សា​រក​ពី​មូល​ហេតុ​ពេញ​លេញ​ពាក់ព័ន្ធ​ករណី​នេះ ប៉ុន្តែ​មក​ទល់​នឹង​ពេល​នេះ មិន​ទាន់​មាន​ការ​អះអាង​ជាក់​លាក់​នៅ​ឡើយ។ យ៉ាង​ណា ធាត់​ជា​កត្តា​ប្រឈម​ចម្បង​បង្ក​ឲ្យ​កើត​ជំងឺទឹក​នោម​ផ្អែម​ប្រភេទ​នេះ។

៣- ជំងឺ​អាច​កើត​មាន​ដោយ​សារទឹកនោមផ្អែមប្រភេទ២

ផល​វិបាក​របស់​ទឹកនោម​ផ្អែម​ប្រភេទ ២ នាំឲ្យ​កើត​មាន​ជំងឺ​ជា​ច្រើន​ បើ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ ​ដូចជា ​រលួយ​អវយវៈ​នាំ​ឲ្យ​ពិការ (ពិសេស​នៅ​ត្រង់​ជើង) កោសិកា​មិន​អាច​ទទួល​បាន​ជាតិស្ករ​គ្រប់​គ្រាន់ នាំឲ្យ​​ស្លាប់​បន្តិច​ម្តងៗ។

លើស​ពីនេះ ធ្វើ​ឲ្យ​កើត​ជំងឺ Diabetic ketoacidosis ជា​ជំងឺ​ពេល​សារ​ធាតុ សេតូន កើន​ឡើង​ក្នុង​ឈាម ធ្វើ​ឲ្យ​ឈាម​ក្លាយជា​អាស៊ីដ ​ប៉ះ​ពាល់​ដល់​សរីរាង្គ​ជា​ច្រើន ពិសេស​ខួរ​ក្បាល បណ្តាល​ឲ្យ​យើង​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

នៅ​មាន​ផល​វិបាក​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ​ច្រើន​ទៀត​ដូច​ជា៖

– ជំងឺ​បេះដូង៖ ​ប្រឈម​ជំងឺបេះ​ដូង​ផ្សេងៗ ដូច​ជា ជំងឺ​សរសៃ​ឈាម​បេះដូង (Coronary artery disease) ចុក​ទ្រូង (Angina) គាំង​បេះដូង ដាច់​សរសៃ​ឈាម​ខួរ​ក្បាល សរសៃ​ឈាម​រួម​តូច (Atherosclerosis) ឬ​លើស​ឈាម។

– ជំងឺ​ប្រព័ន្ធ​ប្រសាទ៖ ជាតិ​ស្ករ​លើស​ នឹង​ធ្វើ​ឲ្យ​របួស​​សរសៃ​ឈាម​តូចៗ (Capillaries) ដែល​មាន​នាទី​ចិញ្ចឹម​សរសៃ​ប្រសាទ ពិសេស​ប្រព័ន្ធ​ប្រសាទ​នៅ​ជើង។ យើង​នឹង​មាន​អារម្មណ៍​ស្ពឹកៗ ចាក់ៗ ក្រហាយ ឬ​ឈឺ​ចុង​ជើង ​ចុង​ម្រាម។ ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​មិនបាន​ល្អ ​នាំ​ឲ្យ​បាត់​បង់​អារម្មណ៍​ទាំង​អស់​ទៅ​លើ​អវយវៈ​មាន​បញ្ហា។ បើ​ខូច​ខាត​លើ​សរសៃ​ប្រសាទ​នៅ​ក្រពះ​ពោះ​វៀន នឹង​ធ្វើឲ្យ​ក្អួត ចង្អោរ រាក ​ឬ​ក្តៀន​លាមក​ជាដើម។ សម្រាប់​ប្រុសៗ​អាច​នឹ​ងមាន​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ។

[embed-health-tool-bmi]

– ជំងឺត​ម្រង​នោម៖ តម្រង​នោម​មាន​កញ្ចុំ​សរសៃ​ឈាម​តូចៗ​ជា​ច្រើន មាន​តួនាទី​ចម្រោះ​សារធាតុ​ពុល​ចេញ​ពី​ក្នុង​ឈាម។ ជំងឺទឹក​នោម​ផ្អែម ​អាច​នឹង​ធ្វើ​ឲ្យ​ខូច​ប្រព័ន្ធ​ចម្រោះ​ទាំង​នេះ នាំ​ឲ្យ​ខ្សោយ​តម្រង​នោម ដែល​ជា​ជំងឺ​តម្រង​នោម​កម្រិត​ចុង​ក្រោយ​ មិន​អាច​វិល​មក​ប្រក្រតី​វិញ​ទេ (Irreversible end-stage kidney disease) ទាមទារ​ការ​ព្យាបាល​ដោយ​លាង​ឈាម (Dialysis) ឬ​ប្តូរ​តម្រង​នោម​តែ​ម្តង។

– ជំងឺ​ភ្នែក៖ អាច​ធ្វើ​ឲ្យ​ខូច ឬ​ដាច់​សរសៃ​ឈាម​បាត​ភ្នែក (Diabetic retinopathy) នាំឲ្យ​ខ្វាក់​ភ្នែក។ ជំងឺទឹក​នោម​ផ្អែម ​បង្កើន​ហានិភ័យ​សម្រាប់​ជំងឺ​ភ្នែក​ផ្សេងៗ ដូច​ជា ភ្នែក​ឡើង​បាយ ទឹក​ដក់​បាត​ភ្នែក ​និង​ជំងឺបាត​ភ្នែក (Retinopathy)។

– ដំបៅ​ជើង៖ ខូចខាត​សរសៃ​ប្រសាទ​ក្នុង​ជើង ឬ​លំហូរ​ឈាម​ខ្សោយ​​ក្នុង​ជើង​ បើ​មិន​ព្យា​បាល ត្រឹម​ត្រូវ ករណី​ដាច់​រលាត់ ​ឬ​ពង​ទឹក​ធម្មតា ​អាច​ក្លាយ​ជា​បញ្ហា​ធ្ងន់ធ្ងរ ងាយ​ឈាន​ដល់កាត់​ដៃ កាត់​ជើង​ចោល​តែ​ម្តង។

– ជំងឺ​ស្បែក ​និង​មាត់៖ ជំងឺ​ទឹក​នោម​ផ្អែម​ធ្វើឲ្យ​ងាយ​​បង្ក​រោគ​លើ​ស្បែក​ដោយ​បាក់តេរី​ និង​ពពួក​ផ្សិត។

– ផល​វិបាក​ចំពោះ​ស្រ្តី​ពពោះ៖ កម្រិត​ជាតិ​ស្ករ​ខ្ពស់​នៅ​ក្នុង​ឈាម ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ទៅ​លើ​ម៉ាក់ៗ និង​បេប៊ី​ក្នុង​ផ្ទៃ។ ស្រីៗ​មាន​ផ្ទៃពោះ​ ប្រឈម​ខ្ពស់​​ការ​រលូត បេប៊ី​អាច​ឈាន​ដល់​ស្លាប់​ក្នុងផ្ទៃ ឬ​លូត​លាស់​មិន​ប្រក្រតី។ សម្រាប់​ម៉ាក់ៗ​វិញ​ ជំងឺ​ទឹក​នោម​ផ្អែម​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ Diabetic Ketoacidosis (ឈាម​ប្រែ​ជា​អាស៊ីដ​ដោយ​សារ​ជាតិ​សេតូន) ​ជំងឺបាត​ភ្នែក លើស​ឈាម​ និង​បម្រុង​ក្រឡា​ភ្លើង។

អត្ថបទគួរអាន៖

ជំងឺ​នេះ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​ជីវិត មាន​ផល​លំបាក​រយៈ​ពេល​យូរ។ ហេតុនេះ ​បើ​យើង​កើត​​ទឹក​នោម​ផ្អែម​កើត​កាន់​តែ​យូរ ​មិន​គ្រប់​គ្រង​ជាតិ​ស្ករ​បាន​ល្អ ​ផល​វិបាក​ទៅ​ថ្ងៃ​ក្រោយ​ កាន់​តែ​ច្រើន ​និង​ធ្ងន់​ធ្ងរ នាំ​ឲ្យ​ធ្លាក់​ខ្លួន​ពិការ និង​បាត់​បង់​ជីវិត​តែ​ម្តង។

ចំណុចសំខាន់

ទឹក​នោម​ផ្អែម ​ជា​ជំងឺ​រ៉ាំរ៉ៃ​ បណ្ដាល​មក​ពី​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ខ្ពស់ (Glucose) ហើយ​ត្រូវ​​ស្គាល់​ថា​ជា​ជំងឺ​ទឹក​នោម​ផ្អែម​កើត​លើ​មនុស្ស​ពេញ​វ័យ (Adult-onset diabetes) ឬទឹក​នោម​ផ្អែម​មិន​ពឹង​ផ្អែក អាំងស៊ុយលីន (Noninsulin-dependent diabetes)។ មាន​ន័យ​ថា​ រាង​កាយ​យើង​មាន​អ័រម៉ូន អាំងស៊ុយលីន​ គ្រប់​គ្រាន់ ​ប៉ុន្តែ​មិន​អាច​ប្រើ​អាំងស៊ុយលីន​បាន។ ចំពោះ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​នេះ ​លំពែង​នៅ​តែ​ដំណើរ​ការ​ធម្មតា ប៉ុន្តែ​កោសិកា​ក្នុង​ខ្លួន​មិន​អាច​ប្រើ​ជាតិ​ស្ករ​ក្នុង​ឈាម​បម្លែង ជា​ថាមពល​បាន​ទេ ហើយ​ពេល​កម្រិត​ជាតិ​ស្ករ​កាន់​ខ្ពស់ នាំ​ឲ្យ​បំផ្លាញ​សរីរាង្គ​ក្នុង​ខ្លួន​តែ​ម្តង។
៩០-៩៥ ភាគរយនៃ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម គឺ​ស្ថិត​ក្នុង​ប្រភេទ ២ នេះឯង វា​កើត​មាន​លើ​មនុស្ស​ពេញ​វ័យ ភាគ​ច្រើន​អាយុ​​ចាប់​ពី ៤០ ឆ្នាំ​ឡើង​ទៅ។ យ៉ាង​ណា បច្ចុប្បន្ន ក្មេង​ជា​ច្រើន​កំពុង​វិវត្ត​ខ្លួន​ទៅ​រក​ជំងឺ​នេះ ដោយសារ​កត្តា​ធាត់​ខ្លាំង និង​ទម្លាប់​ញ៉ាំ​របស់​ផ្អែម​ខ្លាំង។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Life doesn’t end with type 2 diabetes.

https://www.diabetes.org/diabetes/type-2

What is type 2 diabetes?

https://www.nhs.uk/conditions/type-2-diabetes/

Type 2 Diabetes

https://www.niddk.nih.gov/health-information/diabetes/overview/what-is-diabetes/type-2-diabetes

Diabetes Type 2

https://medlineplus.gov/diabetestype2.html

Type 2 diabetes

https://www.diabetesaustralia.com.au/about-diabetes/type-2-diabetes/

កំណែ​ប្រែបច្ចុប្បន្ន

18/03/2022

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ដុសធ្មេញញឹកញាប់ទំនងកាត់បន្ថយអត្រាកើតជំងឺទឹកនោមផ្អែមប្រភេទ២

៥ ចំណុច បើធ្វើបាននឹងជួយកាត់បន្ថយហានិភ័យការកើត​ជំងឺទឹកនោមផ្អែមប្រភេទ២


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Chamnan Amrith · កែ Mar 18, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម