backup og meta

អ្នកជំងឺទឹកនោមផ្អែម គួរចេះតិចនិកការពារខ្លួនពីបញ្ហា​គាំងបេះដូង​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 26, 2023

    អ្នកជំងឺទឹកនោមផ្អែម គួរចេះតិចនិកការពារខ្លួនពីបញ្ហា​គាំងបេះដូង​

    អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម មាន​ឱ​កាស​ជួប​បញ្ហា​គាំង​បេះ​ដូង​ និង​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ខ្ពស់​ជាង​អ្នក​គ្មាន​ជំងឺ​ទឹក​នោម​ផ្អែម​។ ការ​ជក់​បារី ការ​មាន​សម្ពាធ​ឈាម​ខ្ពស់​ និង​កម្រិត​កូលេស្តេរ៉ូល​ខ្ពស់ ក៏​បង្កើត​ឲ្យ​មាន​ហានិភ័យ​លើ​បញ្ហា​ទាំង​នេះ​កាន់​តែ​ខ្ពស់​។ ការ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ សម្ពាធ​ឈាម និង​កូលេស្តេរ៉ូល បាន​ល្អ​គឺ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ការ​ពារ​បញ្ហា​គាំង​​បេះ​ដូង និង​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។

    អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​ទៅ​ជួប​គ្រួ​ពេទ្យ​តាម​ការ​ណែ​នាំ។ ពេល​ជួប​គ្រូពេទ្យ​ អ្នក​ជំងឺ​នឹង​ត្រូវ​បាន​ពិនិត្យ​កម្រិត​កូលេស្តេរ៉ូល កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​សម្ពាធ​ឈាម​។ ម្យ៉ាង​ទៀត​បើ​គ្រូ​ពេទ្យ​ចេញ​វេជ្ជ​បញ្ជា​ឲ្យ​ប្រើ​ប្រាស់​ថ្នាំ ត្រូវ​ប្រើ​ប្រាស់​ឲ្យ​បាន​ទៀង​ទាត់​តាម​ការ​ណែ​នាំ​។

    ចង់គណនា BMR ចុចទីនេះ!

    វិធី​កាត់​បន្ថយ​ហានិ​ភ័យ​បញ្ហា​គាំង​បេះដូង និង​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល

    អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​​អាច​កាត់​បន្ថយ​កត្តា​ប្រឈម​​នឹង​បញ្ហា​គាំង​បេះ​ដូង ឬ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​បាន​ដោយ​ត្រូវ​បញ្ចេញ​សកម្មភាព​រាង​កាយ ឬ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​។ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ដើរ​ត្រឹម​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​​ក៏​អាច​ជួយ​បន្ថយ​កត្តា​ប្រឈម​នេះ​បាន​ដែរ​។ កត្តា​មួយ​ចំនួន​ទៀត​មាន​៖

    • អនុវត្ត​តាម​ផែន​ការ​អាហារ​គ្រូពេទ្យ​ណែនាំ និង​ប្រយ័ត្ន​លើ​បរិមាណ​ការ​ញ៉ាំ​អាហារ។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​​អ្នក​ជំងឺ​ស្រក​ទម្ងន់​បើ​​អ្នក​ជំងឺ​ជា​មនុស្ស​លើស​ទម្ងន់​ ឬ​ធាត់​ជ្រុល​។
    • កុំ​ជក់​បារី និង​ចៀស​ឆ្ងាយ​ពី​ផ្សេង​បារី។ បើ​យើង​ជា​អ្នក​ជក់​បារី សូម​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ពី​វិធី​ផ្ដាច់​បារី​។
    • ប្រើ​ប្រាស់​ថ្នាំ​តាម​ការ​ណែ​នាំ​ឲ្យ​បាន​ត្រឹមត្រូវ។
    • កុំ​រំលង​ពេល​វេលា​ត្រូវ​ទៅ​ជួប​គ្រួ​ពេទ្យ​។

    បញ្ហាបេះដូង

    ដូច​គ្នា​ដែរ ការ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​បាន​ល្អ​ត្រឹម​ត្រូវ​តាម​ការ​ណែ​នាំ និង​ការ​រក្សា​សម្ពាធ​ឈាម​ឲ្យ​នៅ​ល្អ សុទ្ធ​តែ​មាន​ប្រយោជន៍​កាត់​បន្ថយ​ហានិភ័យ​បញ្ហា​គាំងបេះដូង​ និង​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​របស់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម។

    បរិមាណ​កូលេស្តេរ៉ូល​មាន​ច្រើន​នៅ​ក្នុង​ឈាម នឹង​ធ្វើ​សរសៃ​អាក់​ទែ​តូច​ចង្អៀត និង​កាត់​បន្ថយ​លំហូរ​ឈាម ឬ​បញ្ឈប់​លំហូរ​ឈាម។ ការ​កើន​ឡើង​កម្រិត​កូលេស្តរ៉ូល​ច្រើន​ក្នុង​សរសៃ​ឈាម​​ក៏​អាច​បង្ក​ឲ្យ​មាន​កើត​ជា​ដុំ​កំណក​ឈាម​ដែរ​។ អ្វី​ទាំង​អស់​នេះ​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​គាំង​បេះ​ដូង គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរក្បាល និង​បញ្ហា​បេះ​ដូង​ធ្ងន់ធ្ងរ​ផ្សេង​ទៀត​។ ជា​ការ​ល្អ​ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​ពិនិត្យ​កម្រិត​កូលេស្តេរ៉ូល​ឲ្យ​យ៉ាង​តិច​ម្ដង​ក្នុង​មួយ​​ឆ្នាំ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Oct 26, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម