ជំងឺទឹកនោមផ្អែម មិនបង្ហាញរោគសញ្ញាជាក់លាក់ជានិច្ចទេ ដូច្នេះហើយ យើងចាំបាច់ត្រូវតាមដានរោគសញ្ញាឲ្យបានដិតដល់ ជាពិសេសរោគសញ្ញាដែលតែងតែលេចឡើងនៅពេលយប់ និងបង្ហាញពីការប៉ះពាល់សរសៃប្រសាទដោយកម្រិតជាតិស្ករក្នុងឈាមខ្ពស់។
រោគសញ្ញានៃជំងឺទឹកនោមផ្អែម ដែលកើតឡើងនៅពេលយប់
គ្នាយើងតែងយល់ថា ការគេងនៅក្នុងឥរិយាបថជាក់លាក់យូរពេល អាចសង្កត់សរសៃឈាម ឬសរសៃប្រសាទក្នុងដៃ និងនាំឲ្យស្ពឹកដៃ។ យ៉ាងណាមិញ ការស្ពឹកដៃអំឡុងពេលគេង ក៏អាចជាសញ្ញានៃការខូចសរសៃប្រសាទដែលបណ្ដាលមកពីជំងឺទឹកនោមផ្អែមផងដែរ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ពិតណាស់ ជាតិស្ករក្នុងឈាមខ្ពស់ អាចនាំឲ្យខូចសរសៃប្រសាទ ជាពិសេសនៅជើង និងប្រអប់ជើង។ រោគសញ្ញានៃជំងឺអាចប្រែប្រួលពីការស្ពឹកទៅជាមិនស្រួលក្នុងដៃ ជើង និងប្រអប់ជើង អាស្រ័យលើសរសៃប្រសាទដែលរងផលប៉ះពាល់។ លើសពីនេះ ជំងឺទឹកនោមផ្អែមក៏អាចនាំឲ្យមានបញ្ហាបេះដូង សរសៃឈាម ប្រព័ន្ធរំលាយអាហារ និងផ្លូវទឹកនោមដូចគ្នា។
[embed-health-tool-bmr]
ចង្កោមផលវិបាកឧស្សាហ៍កើតនៃជំងឺទឹកនោមផ្អែមធ្វើអោយខូចប្រព័ន្ធប្រសាទ
ជំងឺទឹកនោមផ្អែមធ្វើអោយខូចប្រព័ន្ធប្រសាទ ចែកចេញជា៤ផ្នែកធំៗ ព្រមទាំងមានរោគសញ្ញាផ្សេងៗគ្នាអាស្រ័យលើប្រភេទនៃការខូចខាតសរសៃប្រសាទ។ ផលវិបាកទាំងនេះ មានដូចជា៖
- ខូចសរសៃប្រសាទវិញ្ញាណ
- ប៉ះពាល់ប្រព័ន្ធប្រសាទស្វយ័ត
- ខូចប្រព័ន្ធសរសៃប្រសាទតំបន់ខាងលើ
- ខូចប្រព័ន្ធសរសៃប្រសាទចុង
អត្ថបទគួរអាន៖
- តិចនិកញ៉ាំបាយស កាត់បន្ថយហានិភ័យកើតជំងឺទឹកនោម
- ហេតុអ្វីអ្នកមានជំងឺទឹកនោមផ្អែមមិនគួររំលងម៉ោងពេលញុំាអាហារ?
- អ្នកកើតជំងឺបម្រុងទឹកនោមផ្អែម គប្បីអនុវត្តទម្លាប់ទាំងនេះ
- អ្នកមានជំងឺទឹកនោមផ្អែម ធ្វើសកម្មភាពទាំងនេះជាប្រចាំជួយដល់សុខភាព
- កើតទឹកនោមផ្អែម ត្រូវធ្វើតាម ៣ ចំណុចសំខាន់នេះ ទើបការព្យាបាលបានជោគជ័យ
- អ្នកជំងឺទឹកនោមផ្អែមគួរដឹងរឿងនេះ ពេលញ៉ាំផ្លែឈើ