backup og meta

​ទឹក​នោម​ផ្អែម​ប្រភេទ​​ ១ មិន​ចាញ់​ប្រភេទ ​២ ទេ មក​ស្វែងយល់

​ទឹក​នោម​ផ្អែម​ប្រភេទ​​ ១ មិន​ចាញ់​ប្រភេទ ​២ ទេ មក​ស្វែងយល់

ដូច​យើង​ដឹង​ស្រាប់ គ្រាន់​តែ​ឮ​ទឹក​នោម​ផ្អែម ភ័យ​ខ្លាច​បាត់​ទៅ​ហើយ​ កុំ​ថា​ឡើយ​ចាំ​ទាល់​តែ​កើត​នោះ។ បើ​មិន​ចង់​ប្រឈម​ហានិភ័យ​សុខភាព​ទៅ​ថ្ងៃ​មុន គួរ​ណាស់​យល់​ដឹង​ច្បាស់ ពី​ជំងឺ​ប្រភេទ​នេះ ព្រោះ​អាច​ជួយ​បង្ការ​ទុក​ជា​មុន។ ជា​ធម្មតា​ជំងឺ​ទឹក​នោម​ផ្អែម​មាន ២ ប្រភេទ ខណៈ​អត្ថបទ​នេះ “Hello គ្រូ​ពេទ្យ” នឹង​លើក​យក​ជំងឺ​ប្រភេទ​ទី ១ មក​បង្ហាញ​យើង​ទាំង​អស់​គ្នា។

ខុស​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២ ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី១ ​ច្រើន​កើតមាន​តាំង​ពី​ក្មេងៗ អាយុ​ចន្លោះ​ពី ៤-៧ ឆ្នាំ​ និង ១០-១៤ ឆ្នាំ​ និង​អត្រា​កើត​ឡើង​លើ​ក្មេង​ជំទង់​គឺ​អាយុ ១៤ ឆ្នាំ​ចុះ​ក្រោម ហើយកើត​ឡើង​ពេល​លំពែង​មិន​អាច​ផលិត​អាំងស៊ុយលីន​បាន ជាហេតុ​នាំ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង។

១. មូលហេតុបង្ក

អាំងស៊ុយលីន​ ជា​អ័រម៉ូន​ផលិត​ដោយ​លំពែង​ដើម្បី​បំប្លែង​ជាតិ​ស្ករ​ក្នុង​ឈាម​ទៅ​ជា​ថាមពល​ ដើម្បី​ចិញ្ចឹម​កោសិកា​រាង​កាយ។ ពេល​លំពែង​លែង​ផលិតអាំងស៊ុយលីន ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​ឡើង​ខ្ពស់ នាំ​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម។ ជំងឺ​នេះ​អាច​ទាក់​ទង ​នឹង​បម្រែ​បម្រួល​ហ្សែន (Genes Mutation) តែ​យ៉ាង​ណា កត្តា​បរិស្ថាន​​ក៏​ជា​មូលហេតុ​បង្ក​ចម្បង​មួយ​ដូច​គ្នា។

[embed-health-tool-bmi]

២. ផលវិបាកបង្កដោយជំងឺ

​មិន​ព្យាបាល​ត្រឹម​ត្រូវ និង​ទាន់​ពេល ជំងឺ​ទឹក​នោម​ផ្អែម (ប្រភេទ​ទី ១ និង​ទី ២) អាច​ធ្វើ​​រលួយ​លើ​រាងកាយ (Necrosis) ដោយសារ​កោសិកា​ មិន​អាច​យក​ស្ករ​ក្នុង​ឈាម​ទៅ​ប្រើ​ប្រាស់​បាន និង​ងាប់​បន្តិច​ម្តងៗ។ កត្តា​គ្រោះ​ថ្នាក់​ដល់​ជីវិត​ គឺ​ឈាម​ប្រែ​ជា​មជ្ឈដ្ឋាន​អាស៊ីដ​ដោយ​​សារធាតុ​ សេតូនកើន​ឡើង​ខ្លាំង (diabetic ketoacidosis) ​ប៉ះ​ពាល់​ដល់​សរីរាង្គ​ជា​ច្រើន​រួម​ទាំង​ខួរ​ក្បាល។

ហានិភ័យ​ធ្ងន់​ធ្ងរ​ផ្សេង​ទៀត​រួម​មាន៖

– ជំងឺ​បេះដូង៖ ជំងឺ​ទឹក​នោម​ផ្អែមនាំ​ឲ្យ​ប្រឈម​ជំងឺ​សរសៃ​ឈាម​បេះដូង​ គាំង​បេះដូង ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ស្ទះ​សរសៃ​ឈាម​ និង​លើស​ឈាម

– ជំងឺ​ប្រព័ន្ធ​ប្រសាទ៖ ជាតិ​ស្ករ​ក្នុង​ឈាម​ច្រើន​ពេក​នាំ​ឲ្យ​ខូច​សរសៃ​ប្រសាទ​ដែល​បញ្ជា​អវយវៈ ធ្វើ​ឲ្យ​ស្ពឹក ឈឺ ក្រហាយ ចេញ​ពី​ផ្នែក​ចុង​ដៃ ចុង​ជើង និង​បន្ត​រាល​ដាល​ទៅ​ផ្នែក​ខាង​លើ​ផ្សេង​ទៀត។ បើ​មិន​អាច​គ្រប់​គ្រង​ជាតិ​ស្ករ​បាន​ល្អ​ អាច​ធ្វើ​ឲ្យ​បាត់បង់​ញ្ញាណ​ដឹង និង​អារម្មណ៍​តែ​ម្តង។ បញ្ហា​មួយ​ចំនួន​ទៀត​អាច​បង្ក​ឡើង ដូច​ជា ក្អួត​ចង្អោរ រាក ​ឬ​ក្តៀន​លាមក និង​អសម្ថភាព​ផ្លូវ​ភេទ​ទៀត​ផង។

កូនក្អួតចង់គណនា BMR ចុចទីនេះ!

ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ!

ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែម ចុចទីនេះ!

– ជំងឺ​តម្រង​នោម៖ តម្រង​នោម​មាន​កញ្ចុំ​សរសៃ​ឈាម​តូចៗ​រាប់​លាន​ មាននាទី​ចម្រោះ​សារធាតុ​ពុល​ចេញ​ពី​ឈាម។ ជំងឺ​នេះ​អាច​ នឹង​ធ្វើ​ឱ្យខូច​ប្រព័ន្ធ​ចម្រោះ​ ហើយក្នុង​ករណី​ធ្ងន់ធ្ងរ​ នឹង​បង្ក​ឲ្យ​ខ្សោយ​តម្រង​នោម​កម្រិត​ចុង​ក្រោយ​ ហើយ​មិន​អាច​ត្រឡប់​មក​រក​ភាព​ប្រក្រតី​វិញ​ដូច​គ្នា ទាមទារ​ព្យាបាល​ដោយ​លាង​ឈាម (Dialysis) ឬ​ប្តូរ​តម្រង​នោម (Kidney transplant) តែ​ម្តង។

– ជំងឺ​ភ្នែក៖ ករណី​ខ្លះ​អាច​ធ្វើឲ្យខូច ​ឬ​ដាច់​សរសៃ​ឈាម​បាត​ភ្នែក (diabetic retinopathy) បង្ក​ឲ្យ​ខ្វាក់​ភ្នែក និង​ហានិភ័យ​​ជំងឺ​ភ្នែក​ផ្សេងៗ​ទៀត ​ដូច​ជា ភ្នែក​ឡើង​បាយ (Cataracts) និង​ទឹក​ដក់​បាត​ភ្នែក (Glaucoma) ជា​ដើម។

– ជំងឺ​ស្បែក ​និង​មាត់៖ ជំងឺ​ទឹក​នោម​ផ្អែម ​ធ្វើឲ្យងាយ​ប្រឈម​បញ្ហា​លើ​ស្បែក ​បង្ករោគ​ពី​ពពួក​បាត់តេរី ​និង​ពពួក​ផ្សិត។

ផល​លំបាក​ចំពោះ​ស្រ្តី​ពពោះ៖ កម្រិត​ជាតិ​ស្ករ​ខ្ពស់​នៅ​ក្នុង​ឈាម ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ទៅ​លើ​ម៉ាក់ៗ និង​បេប៊ី​ក្នុង​ផ្ទៃ។ ស្រីៗ​មាន​ផ្ទៃពោះ​ ប្រឈម​ខ្ពស់​​ការ​រលូត បេប៊ី​អាច​ឈាន​ដល់​ស្លាប់​ក្នុង​ពោះ​ ឬ​លូត​លាស់​មិន​ប្រក្រតី។ សម្រាប់​ម៉ាក់ៗ​វិញ​ ជំងឺ​ទឹក​នោម​ផ្អែម​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ Diabetic Ketoacidosis (ឈាម​ប្រែ​ជា​អាស៊ីដ​ដោយ​សារ​ជាតិ​សេតូន) ​ជំងឺបាត​ភ្នែក លើស​ឈាម​ និង​បម្រុង​ក្រឡា​ភ្លើង។

បើ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ ទឹក​នោម​ផ្អែម​អាច​ធ្វើឲ្យ​មាន​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ​បាន។ ត្រូវ​គ្រប់​គ្រង​ស្ថានភាព​ជំងឺ​តាម​វេជ្ជ​បញ្ជា​​គ្រូពេទ្យ ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​បាន​ទៀង​ទាត់ កែ​ប្រែ​ទម្លាប់​រស់​នៅ ហាត់​ប្រាណ​ឲ្យ​បាន​ច្រើន នឹង​ជួយ​ឲ្យ​សុខភាព​ល្អ ចៀស​ផុត​ពី​ហានិភ័យ​ទាំង​នេះ។

អត្ថបទគួរអាន៖

ចំណុចសំខាន់

– ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ១ ​​ច្រើន​កើតតាំងក្មេង អាយុ​ចន្លោះ​ពី ៤-១៤ឆ្នាំ ដោយសារលំពែង​មិន​អាច​ផលិត​អាំងស៊ុយលីន​បានដែលជាហេតុ​បណ្តាលឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង។
– ផលវិបាកបង្កដោយជំងឺទឹកនោមផ្អែម​រួម​មាន៖
  • ជំងឺ​បេះដូង
  • ជំងឺ​ប្រព័ន្ធ​ប្រសាទ
  • ជំងឺ​តម្រង​នោម
  • ជំងឺ​ភ្នែក
  • ជំងឺ​ស្បែក ​និង​មាត់
  • ​​រលួយអវយវៈរាងកាយ

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Manage your diabetes mellitus type 1: For adults. Ferri, Fred. Ferri’s Netter Patient Advisor. Philadelphia, PA: Saunders / Elsevier, 2012. Print. Downloaded handout.

Type 1 diabetes. U.S. National Library of Medicine. http://www.nlm.nih.gov/medlineplus/ency/article/000305.htm. Accessed December 27, 2016.

Diabetes Mellitus (DM). Merck and the Merck Manuals. https://www.merckmanuals.com/professional/endocrine-and-metabolic-disorders/diabetes-mellitus-and-disorders-of-carbohydrate-metabolism/diabetes-mellitus-dm. Accessed December 27, 2016.

Causes of Diabetes. The National Institute of Diabetes and Digestive and Kidney Diseases. http://www.niddk.nih.gov/health-information/health-topics/Diabetes/causes-diabetes/Pages/index.aspx#causes. Accessed December 27, 2016.

កំណែ​ប្រែបច្ចុប្បន្ន

07/09/2022

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. វេជ្ជបណ្ឌិត ហ៊ួយ បញ្ញា

បច្ចុប្បន្នភាពដោយ៖ សុខ វណ្ណ


អត្ថបទពាក់ព័ន្ធ

ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ នេះជារោគសញ្ញា និងវិធីថែទាំ

អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ថែទាំសុខភាពបែបណាពេលពពោះ​?


ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

វេជ្ជបណ្ឌិត ហ៊ួយ បញ្ញា

ជំងឺទឹកនោមផ្អែម និងក្រពេញអ័រម៉ូនបុរស និងស្រ្តី · គ្លីនិក កុងត្រូល ទឹកនោមផ្អែម


អត្ថបទ​ដោយ Chamnan Amrith · កែ Sep 07, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម