– ផាស្តា (Pasta)
– ម្សៅស្រូវសាឡី ឬនំប៉័ងពណ៌ត្នោត
– ដំឡូងជ្វា ពោត សណ្តែកសៀង សណ្តែកបារាំង និងពួកគ្រាប់សណ្តែក
– ផ្លែឈើមួយភាគធំ បន្លែគ្មានស្ករ (non-starchy vegetables) និងការ៉ុត
អាហារមានសន្ទស្សន៍ជាតិស្ករមធ្យម (៥៦-៦៩)
– ម្សៅស្រូវសាឡី នំបុ័ង Pita
– អង្ករសម្រូប និងអង្ករសាយ
អាហារមានសន្ទស្សន៍ជាតិស្ករខ្ពស់ (លើស ៧០)
– នំប៉័ងស
– ល្ពៅ
– នំអង្ករ នំស្រួយប្រៃៗ
– ត្រសក់ផ្អែម និងម្នាស់
– អង្ករសាយ នំម៉ាការ៉ុង ឈីស
៣-គួរតាមដានរបបអាហារ
ទោះបីមានផលប្រយោជន៍ច្រើន ពីការកំណត់សន្ទស្សន៍ជាតិស្ករក្នុងអាហារក៏ពិតមែន ប៉ុន្តែនៅជារឿងពិបាកបំផុត គឺរៀបចំអាហារប្រកបដោយសុខភាព។ អ្នកជំនាញជាច្រើន ធ្លាប់លើកឡើងថា មកទល់នឹងពេលនេះ នៅមិនមានស្តង់ដារច្បាស់លាស់សម្រាប់អាហារសក្តិសមសម្រាប់គ្នាយើងកើតទឹកនោមផ្អែមនៅឡើយ។ ជាក់ស្តែង អាហារកញ្ចប់មួយចំនួន មិនបានប្រាប់ពីសន្ទស្សន៍ជាតិស្ករនោះដែរ នាំឲ្យយើងមិនអាចដឹងច្បាស់គួរញ៉ាំ ឬមិនគួរ។ ប៉ុន្តែល្អបំផុត បឹ្រក្សាជាមួយគ្រូពេទ្យសម្រាប់ផែនការអាហារប្រចាំថ្ងៃ។
ទោះមិនមានរបបអាហារស្តង់ដារសម្រាប់គ្នាយើងទឹកនោមផ្អែមក៏ដោយ ប៉ុន្តែរៀបចំអាហារប្រកបដោយសុខភាព គឺត្រូវបត់បែនតាមស្ថានភាពទម្ងន់ កត្តារស់នៅ និងសុខភាពរបស់យើងម្នាក់ៗ។
អត្ថទពាក់ព័ន្ធ៖