ជំងឺរលាកថ្លើមប្រភេទB គឺការឆ្លងមេរោគថ្លើមដែលអាចគំរាមកំហែងទៅដល់អាយុជីវិតអ្នកជំងឺ ហើយវាបង្កដោយវីរុស HBV។ ជំងឺរលាកថ្លើមប្រភេទនេះ គឺជាបញ្ហាសុខភាពធំមួយទូទាំងពិភព។ វាអាចបណ្ដាលឲ្យមានការបង្ករោគរ៉ាំរ៉ៃ ប្រឈមមុខខ្ពស់នឹងហានិភ័យដែលនាំឲ្យស្លាប់ដូចជា ជំងឺក្រិនថ្លើម និងជំងឺមហារីកថ្លើម នេះបើតាមការឲ្យដឹងរបស់អង្គការសុខភាពពិភពលោក (WHO)។
១. ជំងឺរលាកថ្លើមប្រភេទ B ឆ្លងដោយរបៀបណា?
– ឆ្លងពីម្ដាយទៅកូនអំឡុងពេលពពោះ
– ការប៉ះពាល់ផ្ទាល់នឹងឈាមអ្នកជំងឺ (ជាពិសេស ចម្លងពីក្មេងរលាកថ្លើម B ទៅក្មេងដទៃអំឡុងពេល៥ឆ្នាំដំបូងនៃជីវិត)
– ឆ្លងតាមការប្រើប្រាស់ម្ជុលចាក់ថ្នាំ ចាក់សាក់ ឬចោះក្រវិល ដែលមានប្រឡាក់ឈាមអ្នកជំងឺរលាកថ្លើម
– ឆ្លងតាមទឹកមាត់ រដូវ ។ល។ (រាល់សារធាតុរាវដែលចេញពីក្នុងខ្លួនអ្នកជំងឺ)
– រួមភេទក៏អាចចម្លងជំងឺរលាកថ្លើមប្រភេទ B ពីម្នាក់ទៅម្នាក់ដែរ
– អាចឆ្លងបានតាមរយៈការប្រើប្រាស់ឧបករណ៍រួមជាមួយអ្នកជំងឺ។
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
២. រលាកថ្លើមប្រភេទ B ចេញរោគសញ្ញាបែបម៉េច?
ប្រសិនបើអ្នកជំងឺទើបតែឆ្លងមេរោគ HBV ភាគច្រើនមិនមានចេញរោគសញ្ញាអីឲ្យដឹងទេ ប៉ុន្តែសម្រាប់អ្នកជំងឺរលាកថ្លើមប្រភេទ B ធ្ងន់ធ្ងរ អាចចេញរោគសញ្ញាដូចជា៖
– ស្បែក និងភ្នែកលឿង (ជំងឺខាន់លឿង)
– ទឹកនោមមានពណ៌ខ្មៅ
– អស់កម្លាំង ឬខ្សោយខ្លាំង
– ចង្អោរ
– ក្អួត ឬឈឺចុកចាប់ក្នុងពោះ។ល។
[embed-health-tool-heart-rate]
៣. អ្នកណាខ្លះប្រឈមនឹងការបង្ករោគរលាកថ្លើមប្រភេទ B រ៉ាំរ៉ៃ?
ចំពោះកុមារ និងទារក
– ៨០-៩០% នៃការបង្ករោគលើទារក នៅអំឡុងពេលមួយឆ្នាំដំបូងនៃជីវិត អាចវិវត្តទៅជាការបង្ករោគរ៉ាំរ៉ៃ
– ៣០-៥០% នៃការបង្ករោគចំពោះកុមារមុនអាយុ ៦ឆ្នាំ អាចវិវត្តទៅជាការបង្ករោគរ៉ាំរ៉ៃ។
ចំពោះមនុស្សពេញវ័យ
– តិចជាង ៥% នៃអ្នកមានសុខភាពល្អដែលរងការបង្ករោគនៅពេលពេញវ័យ អាចនឹងវិវត្តទៅជាការបង្ករោគរ៉ាំរ៉ៃ
– ២០-៥០% នៃមនុស្សពេញវ័យដែលរងការបង្ករោគរ៉ាំរ៉ៃអាចនឹងវិវត្តទៅជាក្រិនថ្លើម និងមហារីកថ្លើម។
៤. ការពារមិនឲ្យកើតជំងឺរលាកថ្លើមប្រភេទ B ដោយរបៀបណា?
ការចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទB គឺជាកត្តាចម្បងក្នុងកាទប់ស្កាតមិនឲ្យជំងឺរលាកថ្លើម B កើតឡើងចំពោះយើង។ WHO បានណែនាំថា គ្រប់ទារកទាំងអស់ទទួលបានវ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ B ឲ្យបានឆាប់បំផុត យកល្អ គឺអំឡុងពេល ២៤ ម៉ោង ក្រោយកើត។ ការចាក់វ៉ាក់សាំងការពារជំងឺនេះ អាចការពារបានយ៉ាងតិច២០ឆ្នាំ ឬអាចការពារយើងបានមួយជីវិត ហើយចំពោះមនុស្សដែលមានអាយុ១៨ឆ្នាំ ឬលើសនេះតែនៅមិនទាន់បានចាក់ការពារ គួរពិចារណាទៅចាក់ការពារឲ្យហើយ ដើម្បីកាត់បន្ថយហានិភ័យក្នុងការកើតជំងឺរលាកថ្លើមប្រភេទ B នេះ។
អត្ថបទគួរអាន៖
- ដឹងថាធ្វើការរវល់ច្រើនមិនសូវបានចម្អិនម្ហូប តែអាហារប្រភេទនេះគួរកាត់បន្ថយខ្លះ
- លាបពណ៌សក់ និងអ៊ុតសក់ត្រង់ច្រើន អាចប្រឈមជំងឺមហារីកសុដន់
- គួរជ្រើសរើសក្រែមលាបមាត់បែបណាទើបសុវត្ថិភាព?
- កុំចេះតែផឹក! ភេសជ្ជៈផ្អែម បង្កជំងឺមហារីកច្រើនមុខ
- ករណីមានជំងឺទឹកនោមផ្អែម អាចប្រឈមខ្ពស់ កើតជំងឺមហារីក ១ទៀត
- ញ៉ាំអាហារទាំងនេះប្រចាំថ្ងៃមិនល្អទេ អាចប្រឈមជំងឺមហារីក